backup og meta

ស្រីៗកើត​បូស​​​នៅ​ទ្វារ​មាស​បណ្ដាល​មក​ពី​កត្តាអ្វីខ្លះ? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗកើត​បូស​​​នៅ​ទ្វារ​មាស​បណ្ដាល​មក​ពី​កត្តាអ្វីខ្លះ? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បូស​ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​ ដែល​កើត​ឡើង​នៅ​ក្នុង​​គល់​រោម​។ ជា​ទូទៅ​ បូស​ចាប់ផ្ដើម​កើត​ចេញ​ជា​ដុំ​ពក​ក្រហម​តូច​ ប៉ុន្តែ​នៅ​ពេល​ដែល​រាងកាយ​រក​ឃើញ​ការ​បង្ក​រោគ​តូច​នោះ វា​នឹង​បញ្ជូន​កោសិកា​ឈាម​ស​ទៅ​វាយ​ប្រហារ​ ទើប​ដុំ​ពក​អាច​ចាប់ផ្ដើម​វិវត្ត​ទៅ​ជា​អាប់សែ​ធំ​មួយ​ដែល​មាន​ខ្ទុះ​។ ការ​បង្ក​រោគ​​ អាច​មាន​ការ​ឈឺ​ចាប់​ ជា​ពិសេស​នៅ​ពេល​ដែល​ដុំ​ពក​កើត​​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ​។

រោគសញ្ញា​សំខាន់​ៗ​នៃ​បូស​

ចំពោះ​បូស​ដែល​កើត​នៅ​​បរិវេណ​ប្រដាប់​ភេទ​ ច្រើន​តែ​មាន​ការ​យល់​ច្រឡំ​ថា ជា​ការ​រលាក​ដោយ​​ការ​កោរ​រោម​ជា​ដើម​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​អាច​តាមដាន​រោគសញ្ញា​មួយ​ចំនួន​​នៃ​ការ​កើត​បូស​នៅ​តំបន់​ពិសេស​ ដូច​ខាង​ក្រោម​៖

  • ស្នាម​ក្រហម​
  • ឈឺ​ចាប់​
  • ហើម​
  • មាន​អារម្មណ៍​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ប៉ះ
  • មាន​ក្បាល​លឿង​ ឬ​ស​
  • មាន​ខ្ទុះ
  • គ្រុន​ក្ដៅ​
  • ហើមកូន​កណ្ដុរ​​​​

​​ជាក់​ស្ដែង​ មិន​មាន​ការ​​កំណត់​ថា​បូស​ត្រូវការ​រយៈពេល​យូរ​ប៉ុនណា​ក្នុង​ការ​វិវត្ត​នៅ​តំបន់​ពិសេស​នោះ​ទេ។​ សម្រាប់​អ្នក​ខ្លះ បូស​អាច​លេច​ចេញ​ជា​បូស​តូច​មួយ​នៅ​លើ​​ទ្វារ​មាស​ ឬ​កន្លែង​មាន​ផ្នត់​​ស្បែក​នៃ​ក្រលៀន​ ​ហើយ​វា​នឹង​បាត់​ទៅ​វិញ​ ដោយ​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ។ ឯ​អ្នក​ខ្លះ​ទៀត​ អាច​កើត​បូស​នៅ​លើ​ទ្វារ​មាស​ដែល​វិវត្ត​ទៅ​ជា​ធំ​ទៅ​ៗ និង​មាន​ខ្ទុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

បូសទ្វារមាស

​​​គន្លឹះ​កម្ចាត់​បញ្ហា​កើត​បូស​

យើង​អាច​កម្ចាត់​បូស​​ដោយ​ខ្លួន​ឯង​បាន​ អាស្រ័យ​លើ​​ទីតាំង​។ ក្នុង​ករណី​ដែល​កើត​បូស​នៅ​លើ​ទ្វារ​មាស​ កន្លែង​ផ្នត់​ស្បែក​​នៃ​ក្រលៀន​ ឬ​គូទ យើង​អាច​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​កន្លែង​ដែល​ឆ្លង​មេរោគ ដើម្បី​​​​ឲ្យ​មេរោគ​​​​រំកិល​ទៅ​ផ្ទៃ​ខាង​លើ​នៃ​ជាលិកា​ ធ្វើ​ឲ្យ​ស្បែក​ទន់​ បំបាត់​ការ​ឈឺ​ចាប់​ ​ព្រម​ទាំង​​ជួយ​ឲ្យ​បូស​ឆាប់​ធ្លាយ​។ យើង​អាច​ស្អំ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​នៅ​ពេល​ដែល​បូស​មាន​មុខ ចូរ​លាង​សម្អាត​បរិវេណ​នោះ ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ បន្ថែម​ពី​នេះ ចូរ​បិទ​បង់​រុំ​របួស​រលុង​ៗ ជា​រៀង​រាល់​ពេល​ដែល​យើង​សម្អាត​បរិវេណ​កើត​បូស​ ដើម្បី​​ការពារ​ខ្ទុះ​ធ្លោយ​ ក៏​ដូចជា​​ជៀសវាង​ប្រឡាក់​សំលៀក​បំពាក់​។ មិន​តែ​ប៉ុណ្ណោះ គ្នា​យើង​ចាំបាច់​ត្រូវ​លាង​ដៃ​នៅ​មុន​ និង​ក្រោយ​ពេល​សម្អាត​ខ្ទុះ។

[embed-health-tool-ovulation]

ប្រសិនបើ​បូស​​មាន​ការវិវត្ត​​ដូច​ខាង​ក្រោម​ យើង​គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

  • បូស​ដែល​វិវត្ត​ធំ​ទៅ​ៗ (ធំ​ជាង​៥​សង់ទីម៉ែត្រ) ហើយ​មិន​ធ្លាយ​
  • ឈឺ​ចាប់​ខ្លាំង​
  • ស្នាម​ក្រហម​​ធំ​ជាង​បរិវេណ​ដែល​កើត​បូស​
  • ក្ដៅ​ខ្លួន​​ខ្លាំង និង​គ្រុន​រងា
  • ​មិន​ជា​សះស្បើយ​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​
  • បូស​ច្រើន​នៅ​ក្នុង​បរិវេណ​តែ​មួយ​។

កត្តា​ហានិភ័យ​បង្ក​ជា​ការ​កើត​បូស​

  • ប្រសិនបើ​យើង​កោរ​រោម​ប្រដាប់​ភេទ​ ចូរ​កោរ​នៅ​ពេល​ងូត​ទឹក​ (ជៀសវាង​កោរ​នៅ​ពេល​ស្បែក​ស្ងួត​) និង​កោរ​នៅ​ក្នុង​ទិស​ដៅ​ដែល​រោម​ដុះ។
  • ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ និង​ស្លៀក​សំលៀកបំពាក់​រលុង​ៗ​។
  • ងូត​ទឹក​ជា​រៀង​រាល់​ថ្ងៃ​ និង​លាង​សម្អាត​បរិវេណ​ប្រដាប់​ភេទ​ជាមួយ​នឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់​។
  • ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​​ជា​រៀង​រាល់​ថ្ងៃ​ និង​ក្រោយ​ហាត់​ប្រាណ​រួច​។
  • ប្រើប្រាស់​ទឹក​រម្អិល​អំឡុង​ពេល​រួម​ភេទ​ ប្រសិនបើ​​ស្រី​ៗ​យើង​ប្រឈម​នឹង​ទ្វារ​មាស​ស្ងួត​។
  • បោក​គក់​​សម្ភារៈ​ផ្ទាល់​ខ្លួន​ ដូចជា​កន្សែង និង​ស្រោម​ពូក​ ឬ​ស្រោម​ខ្នើយ​ជា​ប្រចាំ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Causes Boils in the Pubic Area? Symptoms, Treatment, and Risk Factors

https://flo.health/menstrual-cycle/health/symptoms-and-diseases/what-causes-boils-in-the-pubic-area

Vaginal Boil

https://my.clevelandclinic.org/health/diseases/21651-vaginal-boil

Boils

https://www.betterhealth.vic.gov.au/health/conditionsandtreatments/boils

កំណែ​ប្រែបច្ចុប្បន្ន

26/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អនាម័យទ្វារមាស៖ ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស គួរធ្វើម៉េច?

ស្រីៗចៀសមិនផុតពីការប្រែប្រួលទ្វារមាស ៤ យ៉ាង ក្រោយសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម