សម្បុរស្បែកមិនស៊ីគ្នាកើតឡើងនៅបរិវេណផ្សេងៗនៃរាងកាយ ដែលបញ្ហាខ្លះបណ្ដាលមកពីការកើតមុន និងការបន្សល់ស្លាកស្នាមជាដើម។ យ៉ាងណាមិញ បញ្ហាបរិវេណប្រដាប់ភេទខ្មៅ ជាប្រភេទនៃពណ៌ស្បែកមិនស៊ីគ្នា ដែលកើតឡើងជាញឹកញយចំពោះស្រីៗយើង។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ
អ្វីទៅធ្វើឲ្យស្បែកបរិវេណនោះមានពណ៌ខ្មៅ?
មានមូលហេតុជាច្រើនដែលធ្វើឲ្យស្បែកនៅតំបន់ពិសេសមានពណ៌មិនស៊ីគ្នា៖
- កង្វះអនាម័យនាំឲ្យកើតមានផ្សិត និងបូស
- បែកញើសច្រើនជ្រុល
- ប្រើប្រាស់ផលិតផលមិនស័ក្ដិសមនឹងស្បែកត្រង់តំបន់ទ្វារមាស
- ការកម្ចាត់រោម (បករោម ឬប្រើក្រែមជម្រុះរោម)។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
បញ្ហាតំបន់ពិសេសពណ៌ខ្មៅអាចបាត់ទៅវិញទេ?
ស្បែកនៅបរិវេណនោះងាយនឹងប្រតិកម្ម ហើយក៏ប្រឈមនឹងការកកិតដូចគ្នា។ ស្នាមខ្មៅក្បែរទ្វារមាស អាចបណ្ដាលមកពីការកកិត ដោយសារតែការប្រើសំឡីអនាម័យ សំលៀកបំពាក់ និងភាពសើមនៅពេលប្រើប្រាស់បន្ទប់ទឹកជាដើម។ កត្តាទាំងនេះប៉ះពាល់ដល់បាក់តេរីល្អនៃស្បែកនៅបរិវេណនោះ ហើយពណ៌មិនស៊ីគ្នានៃស្បែកនេះ អាចនឹងនៅតែមានជារៀងរហូត។
តំបន់ពិសេសឡើងខ្មៅអាចបង្ការបានអត់?
ស្រីៗយើងអាចអនុវត្តវិធានការមួយចំនួន ដើម្បីបញ្ចៀសបញ្ហាទ្វារមាសខ្មៅតាំងពីពេលដំបូង។ ជាពិសេស គឺរក្សាអនាម័យនៅបរិវេណទ្វារមាសឲ្យបានខ្ជាប់ខ្ជួន។ ចូរជ្រើសរើសប្រភេទទឹកអនាម័យដែលអាចជួយឲ្យកម្រិតpHមានតុល្យភាព។ លើសពីនេះ យើងគប្បីថែទាំរោមនៅបរិវេណប្រដាប់ភេទ ដោយការកាត់តម្រឹម កោរ ឬការប្រើឡាស៊ែរ ដើម្បីគ្រប់គ្រងការដុះរោមច្រើនជ្រុលជាជាងការប្រើក្រែមជម្រុះរោម ឬការបករោមនៅលើស្បែក។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
យើងអាចកម្ចាត់បញ្ហាស្បែកខ្មៅត្រង់តំបន់ពិសេសដោយវិធីណា ទើបមានសុវត្ថិភាព?
ប្រសិនបើស្បែកនៅជុំវិញទ្វារមាសមានសភាពខ្មៅ ការប្រើប្រាស់ក្រែម ឬឡេដែលបង្កើតឡើងសម្រាប់ស្បែកបរិវេណនោះ អាចមានគុណប្រយោជន៍ច្រើនក្នុងការកម្ចាត់ស្បែកខ្មៅ។ ប៉ុន្តែ បើយើងប្រើប្រាស់ផលិតផលសម្រាប់ផ្នែកផ្សេងនៃរាងកាយជំនួសវិញ វាអាចមានអាស៊ីដខ្ពស់ ដែលនាំឲ្យស្បែកកាន់តែខ្មៅ និងងាយប្រតិកម្មខ្លាំងជាងមុនថែមទៀត។
[embed-health-tool-ovulation]