backup og meta

៥ សំណួរខ្លីខ្លឹម ទាក់ទងនឹងការថែទាំសុខភាពទ្វារមាស ស្រីៗ​គួរដឹង!

៥ សំណួរខ្លីខ្លឹម ទាក់ទងនឹងការថែទាំសុខភាពទ្វារមាស ស្រីៗ​គួរដឹង!

ទ្វារមាសត្រូវការការថែទាំជាពិសេសដែលអាចផ្ទុយស្រឡះពីការថែទាំស្បែក​នៅតំបន់ផ្សេងៗនៃរាងកាយដែលស្រ្តីយើងភាគច្រើនធ្វើការថែទាំខុស ហើយបង្កឱ្យមានការឆ្លងមេរោគ ឬអាចបង្កឱ្យ​កើត​រោគស្រ្តី។ ដូច្នេះទើបស្រ្តីយើងមានចម្ងល់ជាច្រើនទាក់ទងនឹងការថែទំាំទ្វារមាស។ តើសំណួរ​​ទាក់ទង​នឹងការថែរក្សាសុខភាពទ្វារមាសអ្វីខ្លះដែលស្រ្តីយើងចង់ដឹងច្រើនជាងគេ?

ភាគច្រើនស្រ្តីយើងចង់ដឹងពីវិធីសាស្រ្តក្នុងការថែទាំសុខភាពទ្វារមាសដូចខាងក្រោម៖

១. យើងគួរសម្អាតទ្វារមាសដោយរបៀបណា?

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ជាទូទៅយើងអាចលាងសម្អាតទ្វារមាសដោយប្រើទឹកស្អាត ហើយ​គួរ​ចៀសវាង​លាងសម្អាតជាមួយសាប៊ូ និងធ្វើការបាញ់លាងទ្វារមាសខ្លាំងៗ ជាពិសេសផ្នែក​ខាងក្នុង​​ទ្វារមាស​ (ចាប់ពីសន្ទះព្រហ្មចារីទៅក្នុង) ព្រោះអាចធ្វើឱ្យទ្វារមាសបាត់បង់​បាតេរីល្អៗដែលជួយការពារភ្នាសកោសិការទ្វារមាសឱ្យមានការ​រីកលូតលាស់ និងការពារទ្វារមាសពីការបង្ករោគនានា។

២. យើងគួរកោររោមទ្វារមាសដែរឬទេ?

ទាក់ទងនឹងសំណួរនេះ លោកវេជ្ជបណ្ឌិតបានបកស្រាយថា យើងមិនគួរកោររោមប្រដា​ប់ភេទទេ ព្រោះរោមទ្វារមាសមាននាទីការពារទ្វារ​មាស​ពីការឆ្លងមេរោគផ្សេងៗ ជាពិសេសមេរោគកាមរោគ ឬ HPV ដែលឆ្លងតាមរយៈការប៉ះពាល់ប្រដាប់ភេទផ្ទាល់ ឬរួមភេទ។

ឧទារហណ៍ ជំងឺសិរមាន់ ប្រមេះស្វាយជាដើម បើទ្វារមាសមានរោមការពារ ក្រោយពីការប៉ះពាល់ផ្ទាល់ជាមួយមេរោគ​ទំាងនេះ​ក្នុង​អំឡុង​ពេលរួមភេទ មេរោគដែលជាប់តោងនឹងរោមអាចត្រូវបានលាងសម្អាតចេញ ហើយមិនបង្ក​ឱ្យ​ឆ្លង​ដល់ទ្វារមាសខាងក្នុងទេក្នុងករណីយើងប្រើ​ស្រោយ​អនាម័យពេលរួមភេទ។

តែបើយើងកោររោមនៅប្រដាប់ភេទចេញអស់ មេរោគទាំងនោះអាចប៉ះពាល់ផ្ទាល់​ទៅលើស្បែក​ទ្វារ​មាស ហើយឆ្លងតាមរន្ធរោមចូលក្នុងខ្លួនយើង រួចសង្ងំនៅក្នុងនោះ ពេលភ្លាមៗមេរោគទាំងនេះ​មិន​មាន​ការបង្ករោគទេ តែបើពេលសរីរាង្គយើងចុះខ្សោយ មេរោគនឹងបង្កចេញជារោគសញ្ញា។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ

៣. បន្ទាប់ពីរួមភេទរួច យើងគួរថែរក្សា​ទ្វារមាស​​ដោយ​របៀប​ណា​?

ក្រោយពេលរួមភេទរួច យើងគួរបត់ជើងតូចដើម្បីបញ្ចេញ​ ឬសម្អាត​មេរោគ​​ទាំងឡាយ​​ដែល​ចូល​ទៅ​ក្នុង​បង្ហួរនោមក្នុងអំឡុងពេលរួមភេទ​។ បន្ទាប់មក យើងអាចលាងសម្អាតទ្វារមាសជាមួយទឹកធម្មតា ហើយ​ចៀសវាង​លាងសម្អាតជាមួយសាប៊ូ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

៤. ពេលចូលបន្ទប់ទឹក យើងគួរជូតសម្អាតទ្វារមាសរបៀបម៉េច?

ពេលជូតសម្អាតទ្វារមាស ឬពេលជូតទ្វារមាសឱ្យស្ងួត យើងគួរជូតពីមុខទៅក្រោយ ចៀសវាង​ចម្លង​មេរោគ​ពីរន្ធគូទចូលទ្វារមាស រួចចូលទៅប្រព័ន្ធផ្លូវទឹកនោម ហើយអាចបង្ករោគនៅប្លោកនោម និង​តម្រង​នោម។

[embed-health-tool-ovulation]

៥. យើងគួស្លៀកខោបែបណាទើបល្អចំពោះទ្វារមាស?

ការស្លៀកខោ ឬខោក្នុងដែលចង្អៀត ឬតឹងក៏អាចធ្វើឱ្យទ្វារមាសយើង​ឈឺ ឬរមាស់ដែរ ដូច្នេះ​យើង​គួរ​ស្លៀកខោ ឬខោក្នុងដែលរលុងបន្តិច កុំ​ឱ្យ​តឹង ឬចង្អៀតដែលធ្វើឱ្យទ្វារមាសហប់ ឬកកិត។ លើស​ពី​នេះទៅទៀត យើងគួរដូរខោក្នុងជារៀងរាល់ថ្ងៃដើម្បីចៀសវាងការឆ្លងមេរោគ ហើយ​បើ​អាច​នៅ​ពេល​​យប់ យើងមិនគួរស្លៀកខោក្នុងទេដើម្បីឱ្យមានខ្យល់ចេញចូលខ្លះ។

តាមពិតទៅការថែទាំទ្វារមាសគឺសាមញ្ញណាស់ ហើយយើងមិនចាំបាច់​ទិញ​សាប៊ូ ឬទឹកអនាម័យ​ថ្លៃៗ​មកសម្អាតទ្វារមាសទេ។ ផ្ទុយមកវិញ ការប្រើផលិតផលទាំងនេះ​អាចធ្វើឱ្យប៉ះពាល់ដល់​សុខភាព​ទ្វារមាសទៅវិញ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.news24.com/health24/sex/great-sex/7-things-to-do-after-sex-to-keep-your-vagina-happy-20180726

https://www.femina.in/wellness/health/how-to-take-care-of-your-vaginal-health-98453.html

How to care for natural/virgin hair

https://www.takecareasia.com/takecare-virgin-pulse-0

https://vipluxuryhair.com/pages/care-info

កំណែ​ប្រែបច្ចុប្បន្ន

25/06/2024

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ដឹងអត់! ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​?

មូលហេតុទាំង ៥ នាំឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើនជាងធម្មតា


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម