backup og meta

ដឹងអត់? រួមភេទដោយប្រើមាត់អាចនាំឲ្យរមាស់ទ្វារមាស? បង្ការបែបណា?

ដឹងអត់? រួមភេទដោយប្រើមាត់អាចនាំឲ្យរមាស់ទ្វារមាស? បង្ការបែបណា?

បញ្ហា​រមាស់​ទ្វារ​មាស កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ជា​ច្រើន ដែល​អាច​បណ្ដាល​មក​ពី​ការ​រមាស់​ស្បែក​ ការ​ឆ្លង​មេរោគ​ផ្សិត​ ការ​ប្រើប្រាស់​ផលិត​ផល​មាន​ជាតិ​គីមី​​ ឬ​ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ជាដើម។

​ពិត​ណាស់​ ការ​រួម​ភេទ​ដោយ​ការ​ស៊ក​បញ្ចូល​ ​​អាច​​នាំ​ឲ្យ​មាន​ការ​រលាក​ស្បែក​ ប្រសិនបើ​ខ្វះ​ទឹក​រម្អិល​នៅ​ពេល​កកិត ប៉ុន្តែ​គ្នា​យើង​ដឹង​អត់​ថា ​ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ ឬ​ម្រាម​ដៃ​​ក៏​​អាច​នាំ​ឲ្យ​មាន​ការ​កកិត​ដូច​គ្នា ដែល​កត្តា​នេះ​អាច​បង្ក​ឲ្យ​រមាស់​ទ្វារ​មាស និង​ឡើង​ក្រហម​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ក្នុង​ករណី​​រមាស់​ទ្វារ​មាស​ញឹកញាប់ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ទើប​ជា​ការ​ប្រសើរ។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

មូលហេតុ​នៃ​ការ​រមាស់​ទ្វារ​មាស​ ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់

១. អាលែកហ្ស៊ី​ជាមួយ​នឹង​ស្រោម​អនាម័យ​ ឬ​ទឹក​រម្អិល

ការ​ប្រើ​ស្រោម​អនាម័យ​ ឬ​ទឹក​រម្អិល​អំឡុង​ពេល​រួម​ភេទ អាច​នាំ​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី​បាន ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​ផលិតផល​ដែល​ត្រឹមត្រូវ​ចំពោះ​ស្បែក​ត្រង់​​បរិវេណ​នោះ មាន​សារៈសំខាន់​ណាស់។

២. ខ្វះ​អនាម័យ​

ទន្ទឹម​នឹង​នេះ​ដែរ ដៃគូ​អាច​ចម្លង​បាក់តេរី​​ពី​មាត់ អញ្ចាញ​ធ្មេញ និង​អណ្ដាត​ទៅ​កាន់​ទ្វារ​មាស​ដោយ​មិន​ដឹង​ខ្លួន ប្រសិនបើ​ដៃគូ​យើង​​មាន​មេរោគ​ក្នុង​ក្រពះ ឬ​មិន​បាន​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ។

គន្លឹះ​បញ្ចៀស​ការ​រមាស់​ទ្វារ​មាស ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់​រួច

១. ​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ

​​​​ដូច​ទៅ​នឹង​ការ​រួម​ភេទ​​ដោយ​ការ​ស៊ក​បញ្ចូលលិង្គ​​ដែរ យើង​ចាំបាច់​ត្រូវ​លាង​សម្អាតទ្វារមាស​ឲ្យ​ត្រឹមត្រូវ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់​រួច​ និង​ជៀសវាង​ប្រើ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​កាត់។

[embed-health-tool-bmr]

២. ផ្ដល់​សំណើម​

​មួយ​វិញ​ទៀត ភាព​ស្ងួត​ក៏​អាច​នាំ​ឲ្យ​ស្រី​ៗ​រមាស់​ទ្វារ​មាស។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​សំណើម​ដល់​បរិវេណ​ទ្វារ​មាស​​ឲ្យ​បាន​ទៀងទាត់ ដោយ​ជៀសវាង​ប្រើប្រាស់​ផលិតផល​ដែល​មាន​​ក្លិន​ ក៏​ដូច​ជា​ប្រើ​ផលិតផល​ធម្មជាតិ​ជំនួស​វិញ ​ដូចជា​ប្រេង​ដូង​ជា​ដើម។

អត្ថបទគួរអាន៖

៣. លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ

ជាមួយ​គ្នា​នេះ​ដែរ ដៃ និង​ម្រាម​ដៃ​របស់​យើង​ជា​ប្រភព​នៃ​មេរោគ​ផ្សេង​ៗ​ជា​ច្រើន​។ ហេតុ​នេះ​ហើយ​ មុន​នឹង​ចាប់ផ្ដើម​ការ​រួម​ភេទ​ក្នុង​ទម្រង់​ណា​មួយ គ្នា​យើង​គួរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ និង​ជៀសវាង​ទុក​ក្រចក​វែង​ពេក ដែល​ធ្វើ​ឲ្យ​បាក់តេរី ឬ​មេរោគ​ងាយ​ឆ្លង​​ទៅ​កាន់​ទ្វារ​មាស។

ចំណុចសំខាន់

គន្លឹះ​បញ្ចៀស​ការ​រមាស់​ទ្វារ​មាស ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់​រួច


  • លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ
  • ផ្តល់​សំណើម
  • លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​Can You Get an Infection From Fingering or Oral Sex?

https://kidshealth.org/MedStarHealth/en/teens/infections.html

Vaginitis

https://my.clevelandclinic.org/health/diseases/9131-vaginitis

Diagnosis

https://www.mayoclinic.org/diseases-conditions/vaginitis/diagnosis-treatment/drc-20354713

កំណែ​ប្រែបច្ចុប្បន្ន

25/01/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្ន! រោគសញ្ញាមហារីកទ្វារមាស អាចច្រលំនឹងការបង្ករោគលើផ្លូវទឹកនោម

មូលហេតុ ៣ យ៉ាងនេះ បណ្ដាលឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម