backup og meta

ធ្លាក់ទឹករម្អិលទ្វារមាសមានពណ៌លឿងមុនមករដូវបណ្តាលមកពីមូលហេតុអ្វី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 06, 2023

    ធ្លាក់ទឹករម្អិលទ្វារមាសមានពណ៌លឿងមុនមករដូវបណ្តាលមកពីមូលហេតុអ្វី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ធ្លាក់​​​ទឹក​រម្អិល​ទ្វារ​មាស​ អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ ហើយ​​ករណី​ដែល​គ្នា​យើង​ធ្លាក់​​​​ទឹក​រម្អិល​ទ្វារ​មាស​​មាន​ពណ៌​លឿង​មុន​មក​រដូវ ​អាច​កើត​ឡើង​ជា​ទូទៅ និង​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែ​ ​ការ​ធ្លាក់​​​ទឹក​រម្អិល​ប្រភេទ​​នេះ ក៏​អាច​ជា​សញ្ញា​នៃ​ការ​មាន​​ផ្ទៃពោះ​ថ្មីថ្មោង និង​ការ​ឆ្លង​មេរោគ​ដូច​គ្នា។

    ១. ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​លឿង​រាវ

    ​​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ មាន​ការ​ប្រែប្រួល​ទៅ​តាម​វដ្ដ​រដូវ​របស់​យើង និង​អាច​កើន​ឡើង​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី ​នៅ​ចន្លោះ​ថ្ងៃ​ទី​១៥ ទៅ​ថ្ងៃ​ទី​១៦​​មុន​ពេល​មក​រដូវ ​ដោយ​​មាន​​សភាព​ថ្លា និង​​អន្ធិល​ៗ។

    ចំណែក​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ពណ៌​លឿង​រាវ អាច​បញ្ជាក់​ថា​យើង​កំពុង​តែ​ជិត​ដល់​ពេល​មក​រដូវ។ សញ្ញា​ផ្សេង​​ទៀត​ ដែល​បង្ហាញ​ថា​យើង​ជិត​មក​រដូវ​ មាន​ដូចជា​៖

    • ហើម​ពោះ
    • ឈឺ​សុដន់
    • ប្រែប្រួល​អារម្មណ៍ ​
    • សក់​ឡើង​ប្រេង
    • ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ។

    ២. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​លឿង​ខាប់

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ពណ៌​លឿង​ខាប់​​ដូច​ឈីស អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ហើយ​រោគសញ្ញា​ផ្សេង​ទៀត​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​នេះ​ដែរ​ អាច​រួម​មាន​៖

    • រមាស់​ និង​ឈឺ​នៅ​បរិវេណ​ទ្វារ​មាស
    • ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ
    • នោម​ឈឺ

    ប្រសិនបើ​ស្រីៗ​យើង​មាន​រោគសញ្ញា​ណា​មួយ​ទាំង​នេះ គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ភ្លាម​ៗ។

    ៣. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ពណ៌​លឿង និង​មាន​ធុំ​ក្លិន

    ជា​ធម្មតា ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​មាន​ក្លិន​ខ្លាំង​ឡើយ។ ប៉ុន្តែ ប្រសិនបើ​យើង​សង្កេត​ឃើញ​ថា​ ​ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ឆ្អាប ឬ​ក្លិន​មិន​ល្អ នោះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​កាមរោគ ​និង​មាន​សញ្ញា​ផ្សេង​ទៀត៖

    • ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​លឿង ឬ​បៃតង មាន​សភាព​ថ្លា ឬ​ពណ៌​ស​

    ទោះ​ជា​យ៉ាង​នេះ​ក្តី មិន​មែន​ជំងឺ​កាមរោគ​ទាំង​អស់​ សុទ្ធ​តែ​មាន​ធ្លាក់​ទឹក​រម្អិល​ ឬ មាន​ក្លិន​មិន​ល្អ​ឡើយ។ រោគសញ្ញា​នៃ​ជំងឺ​កាមរោគ​មួយ​ចំនួន​ទៀត​ ដូចជា​​បាក់តេរី​ទ្វារ​មាស ឬ​ជំងឺ​រលាក​អាង​ត្រគាក ​មាន​រោគសញ្ញា​ដូចជា​៖

    • រមាស់​ ក្រហាយ​ ឬ​ឈឺចាប់​នៅ​បរិវេណ​ទ្វារ​មាស
    • នោម​ឈឺ
    • ឈឺចាប់​នៅ​ពេល​រួម​ភេទ
    • ធ្លាក់​ឈាម​ចន្លោះ​ពេល​មក​រដូវ
    • ឈឺចាប់​នៅ​បរិវេណ​ពោះ​ផ្នែក​ខាង​ក្រោម​
    • គ្រុន​ក្តៅ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម