ការបៀតបៀនផ្លូវភេទជាឥរិយាបថមិនសមរម្យ និងមិនគួរគប្បីក្នុងការប្រព្រឹត្តទៅលើអ្នកណាម្នាក់ឡើយ ទោះជានៅក្នុងស្ថានភាពណាក៏ដោយ។ ការបៀតបៀនផ្លូវភេទកើតឡើងនៅពេលដែលមានការបៀតបៀនក្នុងទម្រង់ផ្លូវភេទ ឬទាក់ទងនឹងភេទ ឬរឿងភេទរបស់បុគ្គលម្នាក់ ហើយវាមានរូបភាពខុសៗគ្នា ដែលអាចតាមរាងកាយ ពាក្យសំដី ឬកាយវិការ នេះបើតាមអង្គការ CARE Cambodia។ តើ-ការបៀតបៀនផ្លូវភេទប៉ះពាល់អ្វីខ្លះដល់ជនរងគ្រោះ?
ការបៀតបៀនផ្លូវភេទដោយពាក្យសំដី
- ការប្រើប្រាស់ភាសាមិនសមរម្យ ឬអាសអាភាស និងនិយាយលេងសើចបែបអាសអាភាស
- ការលួងលោមដដែលៗ ដើម្បីបំពេញចំណង់ផ្លូវភេទ ឬការណាត់ជួបក្នុងគោលបំណងផ្លូវភេទ
- ការនិយាយស្ដីដែលមានលក្ខណៈផ្លូវភេទ
- ការវាយប្រហារឯកជនភាព ទាំងក្នុង និងក្រៅសាលារៀន ឬកន្លែងធ្វើការ
- ការស្នើដាក់លក្ខខណ្ឌដោះដូរ ដើម្បីបំពេញចំណង់ផ្លូវភេទផ្ទាល់ខ្លួន ដូចជាការផ្ទេរ ការដំឡើងឋានៈ ប្រាក់ខែ។
- គំរាមកំហែងវាយធ្វើបាប ឬបង្ខិតបង្ខំ ឬរំលោភផ្លូវភេទ។
ការបៀតបៀនផ្លូវភេទដោយកាយវិការ
- ការតាំងបង្ហាញវត្ថុដែលធ្វើឲ្យនឹកឃើញដល់ផ្លូវភេទ មិនថារូបភាព ទស្សនាវដ្ដី ផ្ទាំងរូបភាព
- ការសម្លក់សម្លឹង ឬសញ្ញាកាយវិការដែលទាក់ទងនឹងផ្លូវភេទ
- ការប៉ះ ថើប ឱបក្រសោប ការធ្វើសរសៃ ឬអង្អែលលើរាងកាយដោយមិនមានការយល់ព្រម
- ការវាយធ្វើបាប ឬបង្ខិតបង្ខំ និងរំលោភផ្លូវភេទ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ការបៀតបៀនផ្លូវភេទផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់ជនរងគ្រោះ?
ទោះជាការបៀតបៀនផ្លូវភេទមិនបន្សល់ទុករបួស ឬស្នាមជាំក៏ដោយ ក៏អាចធ្វើឲ្យជនរងគ្រោះឈឺចាប់ និងអាចផ្លាស់ប្ដូរបែបផែនជីវិតរបស់ជនរងគ្រោះបានផងដែរ។ នៅពេលដែលការបៀតបៀនផ្លូវភេទធ្វើឲ្យស្ត្រីមានភាពភ័យខ្លាច អាម៉ាស់ ឬអាក់អន់ចិត្ត វាអាចបង្កឲ្យមានផលវិបាកដូចជា៖
- បាត់បង់ទំនុកចិត្តលើខ្លួនឯងក្នុងទីសាធារណៈ ហើយសម្ងំនៅតែក្នុងផ្ទះ
- ឈឺចាប់ និងខ្មាសអៀន
- មិនឃ្លានអាហារ និងគេងមិនលក់
- ខ្លាចមនុស្សប្រុស ជាពិសេសមនុស្សប្លែកមុខ
- ខ្វះការជឿជាក់ បាត់បង់ទំនុកចិត្តលើខ្លួនឯង បាក់ទឹកចិត្ត មានកំហឹង និងឆេវឆាវជាងមុន
- បង្កគ្រោះថ្នាក់ បញ្ហាសុខភាពរ៉ាំរ៉ៃ និងមិនចង់ទៅធ្វើការ ឬទៅរៀន
- ធ្វើឲ្យមានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត ឬអាចឈានដល់ការប្រើប្រាស់ថ្នាំញៀនផ្សេងៗ ឬសេពគ្រឿងស្រវឹង
- បាត់បង់ចំណូលដោយសារការបាត់បង់ការងារ។
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ?
- ទើបសម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ
- សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
- ចេះតិចនិកនេះ ជួយស្រីៗកាត់បន្ថយអាការៈឈឺស្បូនក្រោយសម្រាល
- ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?
មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិជៀសផុតពីការបៀតបៀនផ្លូវភេទ។ ដូច្នេះហើយ ក្នុងនោមជាបុរសគួរពិចារណាលើចំណុចអវិជ្ជមាននៃទង្វើបៀតបៀនផ្លូវភេទនេះ និងមិនគួរធ្វើ ឬត្រូវបញ្ឈប់ទង្វើបែបនេះទៅលើស្ត្រីតទៅទៀត។