backup og meta

តួនាទី​ស្ត្រីក្នុង​ថ្នាក់ដឹកនាំ ​ជា​ផ្នែក​សំខាន់​​​មិន​អាច​ខ្វះ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួនាទី​ស្ត្រីក្នុង​ថ្នាក់ដឹកនាំ ​ជា​ផ្នែក​សំខាន់​​​មិន​អាច​ខ្វះ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​ស្ត្រី​ជា​ភេទ​ទន់​ខ្សោយ​ជាង​បុរស និង​ងាយ​រង​គ្រោះ​​ក៏​ពិត​មែន​ ក៏​មាន​ស្ត្រី​មួយ​ចំនួន​មាន​ថាមពល​ដ៏​អស្ចារ្យ​ រួម​ជាមួយ​នឹង​ភាព​រឹងមាំ ទេពកោសល្យ​ ​ក៏​ដូចជា​​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​​។ ពិត​ណាស់​ ស្ត្រី​ជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​​ក្នុង​សង្គម​ ដែល​គួរ​​តែ​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ និង​ជៀស​ផុត​ពី​ការ​​​​មើល​ងាយ​ រើសអើង ឬ​បៀតបៀន​ណា​មួយ​។ យ៉ាង​ណា​មិញ ចូរ​ងាក​មក​មើល​ជីវប្រវត្តិ​សង្ខេប​របស់​​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​​នៅ​លើ​ពិភព​លោក​ គឺ​លោក​ស្រីJacinda Ardern ដើម្បី​​ឲ្យ​យើង​កាន់​តែ​យល់​ច្បាស់​អំពី​តម្លៃ និង​សារសំខាន់​របស់​​ស្ត្រី​​។

​ជីវប្រវត្តិ​សង្ខេប

នាយក​រដ្ឋមន្ត្រី​​ប្រទេស​នូវែលសេឡង់ ​លោក​ស្រីJacinda Ardern ត្រូវ​បាន​ទទួល​ការ​សាទរ​នៅ​ជុំវិញ​ពិភពលោក​ចំពោះ​ចំណាត់​ការ​រហ័ស​របស់​រដ្ឋាភិបាល​លោកស្រី​លើ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩ ដែល​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​ជៀស​ផុត​ពី​ការ​ឆ្លង​ និង​ស្លាប់​ច្រើន​។ លោកស្រី​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ នៅ​ពេល​ដែល​លោក​ស្រី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ឆ្នាំ​២០១៧ ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​មេ​ដឹកនាំ​ស្ត្រី​វ័យ​ក្មេង​ជាង​គេ​បំផុត​របស់​ពិភពលោក។ លោកស្រី​​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ស្រី​ថា៖ «យើង​នឹង​កសាង​ប្រទេស​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ក្រោយ​វិបត្តិ​កូវីដ​-១៩»។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ភាព​ល្បីល្បាញ​របស់​លោក​ស្រី​លើ​ឆាក​អន្តរជាតិ​

លោក​ស្រីArdern ​មិន​ត្រឹម​តែ​ជា​មេ​ដឹកនាំ​​ស្ត្រី​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នោះ​ទេ​ លោក​ស្រី​ក៏​ជា​មេ​ដឹក​នាំ​លំដាប់​ពិភព​លោក​ដំបូង​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​មក​នេះ ដែល​សម្រាល​កូន​អំឡុង​ពេល​ដែល​ខ្លួន​​កំពុង​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៨។ ​ការ​​ឈប់​សម្រាក​លំហែ​មាតុភាព​​ចំនួន​ ៦​សប្ដាហ៍​របស់​លោកស្រី​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​អំឡុង​ពេល​ឈប់​សម្រាក​​ ហើយ​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​​ប្រទេស​នូវែលសេឡង់ បង្កើន​ការ​ឈប់​សម្រាក​ក្រោយ​សម្រាល​កូន​ដោយ​មាន​ប្រាក់​ឈ្នួល​​ដល់​ទៅ​ ២៦​សប្ដាហ៍ ដែល​ត្រូវ​​បាន​ឧបត្ថម្ភ​ដោយ​​រដ្ឋាភិបាល​។

ស្រ្តីដើម្បីស្ត្រី

ខណៈ​ពេល​ដែល​ពិភព​លោក​កំពុង​ជ្រួលច្របល់​នឹង​បញ្ហា​កូវីដ​-១៩ លោកស្រី​បាន​ទទួល​ការ​កោតសរសើរ​​ចំពោះ​វិធានការ​រហ័ស​របស់​ខ្លួន​ ដែល​អាច​អនុញ្ញាត​ឲ្យ​កុមារ​អាច​ចូល​សាលារៀន​​ជា​​ធម្មតា ហើយ​​មនុស្ស​ពេញ​វ័យ​ក៏​អាច​ត្រលប់​ទៅ​ធ្វើ​ការ​ដូច​ដើម​បាន​។ ចំណែក​ឯ​មេ​ដឹកនាំ​ស្ត្រី​​​ចំនួន​២​រូប​ទៀត​ គឺ​លោកស្រីAngela Merkel ​ជា​អតីត​អធិការបតី​អាល្លឺម៉ង់​ និង​​លោក​ស្រីTsai Ing-wen ​ ប្រធានាធិបតី​របស់​កោះ​តៃវ៉ាន់​ក៏​បាន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​វីរុស​កូវីដ-១៩ ដោយ​ចាត់​វិធានការ​ដ៏​មាន​​​ប្រសិទ្ធភាព​ដូច​គ្នា​។ កត្តា​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ងឿងឆ្ងល់​ថា ​តើ​មេដឹកនាំ​ជា​ស្ត្រី​អាច​គ្រប់គ្រង​ជំងឺ​រាតត្បាត​មាន​ប្រសិទ្ធភាព​ជាង​បុរស​ឬ​យ៉ាង​ណា​?។

ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី Ardern​ទទួល​សំឡេង​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​សភា ដែល​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​ស្រី​អាច​បង្កើត​រដ្ឋាភិបាល​ឯក​បក្ស ក៏​ដូចជា​ផ្ដល់​ឲ្យ​លោក​ស្រី​នូវ​សមត្ថភាព​កាន់​តែ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​ភាព​ប៉ិនប្រសប់ និង​ប្រសិទ្ធភាព​។ លោក​ស្រីArdern​​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​​បំពេញ​ការងារ​» ហើយ​ពាក្យ​ស្លោក​ដ៏​សាមញ្ញ​បំផុត​នៃ​យុទ្ធនាការ​​​ផ្សព្វផ្សាយ​ដែល​នាំ​លោក​ស្រី​​រក​​បាន​ជ័យ​ជម្នះ​គឺ

​យើង​បន្ត​ដំណើរ​ទៅ​មុខ​ជានិច្ច

លោក ស្រីJacinda Ardern នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់

អាន​បន្ថែម​

ការ​បង្កើន​តម្លៃ​ស្ត្រី លើក​កម្ពស់​ស្ត្រី ​គឺ​ផ្ដើម​​ពី​​ស្ត្រី​​ខ្លួន​ឯង

​បច្ចុប្បន្ន​នេះ បើ​ទោះ​បី​ជា​នៅ​មាន​​វិសមភាព​យ៉ែនឌ័រ ឬ​ការ​រើសអើង​​ខ្លះ​ៗ​​​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​​​ត្រូវ​ចុះចាញ់​ ឬ​បោះបង់​ចោល​សុបិន​របស់​ខ្លួន​ឡើយ​។ ការ​បន្ត​ដំណើរ​ទៅ​មុខ​ជា​និច្ច​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ មិន​ថា​មាន​ឧបសគ្គ​ច្រើន​ប៉ុនណា​​។ ការ​តាំង​ចិត្ត និង​ភាព​រឹងមាំ​ក្នុង​នាម​ជា​ស្ត្រី​មួយ​រូប អាច​បង្កើន​តម្លៃ​​របស់​យើង​ ក៏​ដូចជា​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​។ ដូច្នេះ​ហើយ​ យើង​រួម​គ្នា​ កាត់បន្ថយ​ការ​រើសអើង​ ការ​មើលងាយ​ និង​កេងប្រវ័ញ្ច​ផ្សេង​ៗ​ចំពោះ​ស្ត្រី ដោយ​ចាប់ផ្ដើម​ពី​ខ្លួន​យើង​ផ្ទាល់​តាម​រយៈ​ការ​គាំ​ទ្រ និង​​លើក​កម្ពស់​ស្ត្រី​​។

ចំណុចសំខាន់

​អត្ថបទ​ខាង​លើ​ទាក់ទង​នឹង​ស្រ្តី​ ​ជា​ចំណែក​សំខាន់​មួយ​ដែល​​មិន​អាច​ខ្វះ​បាន​ តាំង​ពី​មុខ​តំណែង​តិចតួច និង​មុខងារ​ធំ​ដុំ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ដូច្នេះ​ហើយ​ យើង​រួម​គ្នា​គាំទ្រ និង​បន្ត​គាំទ្រ​ស្រ្តី​ដែល​ជា​​មាតា​ពិភព​លោក​ ​ជួយ​លើក​កម្ពស់​ និង​ឲ្យ​តម្លៃ​ដល់​ស្រ្តី​ ព្រម​ទាំង​បញ្ឈប់​ការ​រើសអើង បៀតបៀន និង​កេងប្រវ័ញ្ច​ផ្សេង​ៗ​មក​លើ​ស្រ្តី​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Jacinda Ardern

https://www.forbes.com/profile/jacinda-ardern/?list=power-women&sh=5eddbe55374d

JACINDA ARDERN
Prime Minister of New Zealand (2017-Present)​

https://www.councilwomenworldleaders.org/jacinda-ardern.html

New Zealand paid parental leave increase takes effect

https://www.mercer.com/our-thinking/law-and-policy-group/new-zealand-paid-parental-leave-increase-is-effective.html

https://www.vox.com/2020/10/17/21520584/jacinda-ardern-new-zealand-prime-minister-reelection-covid-19

​​https://bonanotes.com/2020/04/29/what-do-countries-with-the-best-coronavirus-responses-have-in-common-women-leaders/

កំណែ​ប្រែបច្ចុប្បន្ន

03/03/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

លើសអ័រម៉ូនទីរ៉ូអ៊ីត ស្រ្តីពពោះ និងកូនអាចជួបគ្រោះថ្នាក់ច្រើន

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះ ជាប្រចាំដើម្បីការពារបញ្ហារោគស្រ្តី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម