backup og meta

​​​​​​​​​​​​​​​​​​​​​​​​​​​​​រមួលក្រពេញអូវែបណ្តាលមកពីកត្តាអ្វីខ្លះ? អ្នកណាខ្លះមានហានិភ័យខ្ពស់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​រមួលក្រពេញអូវែបណ្តាលមកពីកត្តាអ្វីខ្លះ? អ្នកណាខ្លះមានហានិភ័យខ្ពស់?

ការ​រមួល​ក្រពេញអូវែ​កើត​ឡើង​នៅ​ពេល​ដែល​ក្រពេញមួយនេះបត់​ជុំវិញ​សរសៃ​ចង ដែល​ស្ថានភាព​មួយ​នេះ ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​ភ្លាម​ៗ ដើម្បី​​បញ្ចៀស​ការ​បាត់បង់ក្រពេញ​អូវែ។

ពិត​ណាស់​ ការ​រមួលក្រពេញ​អូវែ គឺ​ជា​​រោគ​ស្ត្រី​ទូទៅ​ដែល​​គ្រោះថ្នាក់​បំផុត​មួយ​ ដែល​អាច​បណ្តាល​ឲ្យ​បញ្ឈប់​លំហូរ​ឈាម​ទៅ​កាន់​ក្រពេញ​អូវែ ជា​ហេតុ​នាំ​ឲ្យ​​ងាប់​​ជាលិកា​នៅ​ក្នុងក្រពេញ​អូវែ។

កត្តា​ហានិភ័យ​​នៃ​ការ​រមួលក្រពេញ​អូវែមាន​អ្វី​ខ្លះ?

ការ​រមួល​​ក្រពេញ​អូវែ កម្រ​នឹង​កើត​ឡើង​​​ណាស់​ ប៉ុន្តែ​​បញ្ហា​មួយ​នេះ​ អាច​ប៉ះពាល់​ដល់​គ្នា​យើង​គ្រប់​វ័យ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ពី​កត្តា​ជាក់លាក់ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រមួល​ក្រពេញ​អូវែ ដែល​រួម​មាន​៖

  • ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ
  • មាន​ផ្ទៃពោះ
  • មាន​ដុំ​សាច់​ ឬ​គីសក្រពេញ​អូវែដែល​មិន​មែន​ជា​មហារីក
  • ការ​ព្យាបាល​ឲ្យ​មាន​កូន​ ដែល​ជំរុញ​ការ​បញ្ចេញ​ពង​អូវុល និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​គីស​អូវែ។

អូវែ២

រោគសញ្ញា​នៃ​ការ​រមួល​ក្រពេញ​អូវែ

រមួល​ក្រពេញ​អូវែអាច​មាន​រោគសញ្ញា​ជា​ច្រើន​ ដែល​រួម​មាន​៖

  • ឈឺចាប់​ពោះ​​ផ្នែក​ខាង​ក្រោម​ ឬ​ឆ្អឹង​អាង​ត្រគាក
  • ឈឺចាប់​​ដែល​រាលដាល​ដល់​ខ្នង​ផ្នែក​ខាង​ក្រោម​ ឬ​ចំហៀង
  • ឈឺ​ដូច​​ត្រូវ​គេ​ចាក់

ការ​ឈឺចាប់​ដោយ​សារ​​បញ្ហា​​រមួល​ក្រពេញ​អូវែ ​អាច​ម្តង​ឈឺ​ម្តង​បាត់​ នេះ​ពីព្រោះ​តែ​ក្រពេញ​អូវែអាច​រមួល​ ឬ​មិន​រមួល​ទៅ​តាម​ពេលវេលា។

​​​រោគសញ្ញា​គ្រោះថ្នាក់

ក្នុង​ករណី​ដែល​ការ​រមួលក្រពេញ​អូវែ ចាប់ផ្តើម​ធ្វើ​ឲ្យ​ងាប់​ជាលិកា​នៅ​ក្នុងក្រពេញ​អូវែ រោគសញ្ញា​អាច​រួម​មាន​៖

  • គ្រុន​ក្តៅ​​ចាប់​ពី​៣៨​អង្សាសេ ឬ​ខ្ពស់​ជាង​នេះ
  • ធ្លាក់​ឈាម​ទ្វារ​មាស
  • ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី
  • រឹង​ក្នុង​ពោះ  និង​​ឈឺ​ខ្លាំង​មិន​អាច​ប៉ះ​បាន។

ក្នុង​ករណី​ដែល​គ្នា​យើង​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ គួរ​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​រោគ​ស្ត្រី​ភ្លាម​ៗ ជា​ពិសេស​សម្រាប់​អ្នក​ដែល​កំពុង​ពពោះ ឬ​​មាន​គីស​អូវែ។ រោគសញ្ញា​ខាង​លើ​ អាច​បញ្ជាក់​ពី​ការ​ងាប់​ជាលិកា​ ដែល​អាច​នាំ​ឲ្យ​យើង​បាត់បង់​អូវែ​។

[embed-health-tool-ovulation]

ការ​ព្យាបាល​នៃ​បញ្ហា​រមួលក្រពេញ​អូវែ

មាន​តែ​ការ​វះកាត់​តែ​មួយ​គត់​ ដែល​អាច​ព្យាបាល​បញ្ហា​រមួល​អូវែ​នេះ​បាន។ ស្ត្រី​ច្រើន​ជាង​៩០​%​ដែល​​ធ្វើ​ការ​វះកាត់​ អាច​ជា​សះស្បើយ​ជាមួយ​នឹង​មុខងារ​ពេញលេញ​នៃ​អូវែ។ យ៉ាង​ណា​មិញ ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ នោះ​អ្នក​ជំងឺ​អាច​នឹង​​តម្រូវ​ឲ្យ​ធ្វើការ​​កាត់ក្រពេញនេះចេញ​ផង​ដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ovarian torsion

https://radiopaedia.org/articles/ovarian-torsion

Ovarian Torsion

https://www.saem.org/about-saem/academies-interest-groups-affiliates2/cdem/for-students/online-education/m4-curriculum/group-m4-genitourinary/ovarian-torsion

Ovarian Cyst

https://www.nationwidechildrens.org/conditions/ovarian-cyst-and-torsion

កំណែ​ប្រែបច្ចុប្បន្ន

14/02/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺគីសទឹកក្រពេញអូវែ អាចគ្រប់គ្រងដោយមិនបាច់ប្រើថ្នាំបានអត់?

ស្រីៗប្រើថ្នាំពន្យារកំណើត អាចនាំឲ្យកើតគីសលើក្រពេញអូវែអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម