ស្រីៗយើងមួយចំនួន អាចប្រឈមនឹងការឈឺចាប់អំឡុងពេលធ្លាក់មេជីវិតញី ដែលអាចមានលក្ខណៈស្រាល ឬធ្ងន់ធ្ងរ ហើយការឈឺចាប់នេះ អាចកើតឡើងត្រឹមតែពីរបីនាទី ឬបន្តរហូតដល់រយៈពេល២ថ្ងៃក៏មាន។
មូលហេតុបង្កនៃការឈឺចាប់អំឡុងពេលធ្លាក់មេជីវិតញី
ថ្វីត្បិតតែក្រុមអ្នកជំនាញ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់ដែលបង្កឲ្យមានការឈឺចាប់អំឡុងពេលធ្លាក់មេជីវិតញីក៏ពិតមែន ប៉ុន្តែករណីនេះ អាចបណ្តាលមកពី៖
- គ្នាយើងមួយចំនួន អាចងាយប្រឈមនឹងការឈឺចាប់ នៅពេលមានដំណើរការនៃការធ្លាក់មេជីវិតញី
- អ័រម៉ូនដែលទាក់ទងនឹងការបញ្ចេញពងអូវុល បណ្តាលឲ្យឈឺចាប់សាច់ដុំ
- នៅពេលដែលកោសិកាផ្ទុកអូវុលធ្លាយ នោះនឹងបង្កឲ្យមានការរលាកដែលអាចបណ្តាលឲ្យមានការឈឺចាប់។
[embed-health-tool-ovulation]
ការធ្លាក់មេជីវិតញីកើតឡើងនៅពេលណា?
ការធ្លាក់មេជីវិតញី កើតឡើងនៅពេលវេលាខុសៗគ្នា ប៉ុន្តែការឈឺចាប់ដោយសារធ្លាក់មេជីវិតញី អាច កើតឡើងនៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី២៤នៃវដ្ដរដូវ ហើយស្រីៗយើងប្រហែលជា៤០%ប្រឈមនឹងបញ្ហាមួយនេះ។
គន្លឹះដោះស្រាយការឈឺចាប់នៅពេលធ្លាក់មេជីវិតញី
ក្នុងករណីដែលយើងឈឺចាប់តិចតួច នោះមិនចាំបាច់ត្រូវការការព្យាបាលឡើយ។ យ៉ាងណាមិញ ក្នុងករណីដែលការឈឺចាប់នៅពេលធ្លាក់មេជីវិតញី បង្កឲ្យមានការឈឺចាប់ធ្ងន់ធ្ងរ ឬមិនស្រួលក្នុងខ្លួន គ្នាយើងអាចសាកល្បងគន្លឹះដោះស្រាយខាងក្រោមនេះ៖
- ត្រាំទឹកក្តៅឧណ្ហៗ
- ស្អំកំណាត់ក្តៅឧណ្ហៗ
- ធ្វើលំហាត់ប្រាណដោយការពត់ពេនខ្លួនស្រាលៗ
- ញ៉ាំថ្នាំបំបាត់ការឈឺចាប់។
ប៉ុន្តែ ក្នុងករណីដែលស្រីៗយើងព្យាយាមយកកូន គួរជៀសវាងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងនឹងការរលាក ពីព្រោះថ្នាំទាំងនេះ អាចបង្កើនហានិភ័យនៃការរលូតកូន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី