យ៉ាងណាកុំពិបាកចិត្តរហូតបោះបង់ខ្លួនឯង ព្យាយាមញ៉ាំឲ្យច្រើនទើបឆាប់ជា ហើយត្រូវដឹងអាហារគួរញ៉ាំ ឫ មិនគួរញ៉ាំ។
អត្ថបទ “Hello គ្រូពេទ្យ” នឹងប្រាប់ពីអាហារល្អៗ ដែលជួយឲ្យយើងឆាប់ជាក្រោយរំលូតកូន។
ក្រោយរំលូតកូន រាងកាយស្រីៗច្បាស់ជាបាត់បង់ឈាមច្រើន ចាំបាច់ត្រូវប៉ូវសង ដើម្បីសុខភាពអាចវិលមករកភាពដើម របបអាហារត្រូវសម្បូរ វីតាមីន B2 B9 B12 និងជាតិដែក សុទ្ធសឹងជាវីតាមីនជួយបង្កើតកោសិកាឈាមក្រហម ការពារជំងឺខ្វះឈាម និងពុកឆ្អឹង ហើយវីតាមីនទាំងនេះមាននៅក្នុងអាហារដូចជា៖
១- អាហារប្រូតេអ៊ីន
ក្រោយរំលូតកូន រាងកាយយើងត្រូវការចាំបាច់ អាហារសម្បូរប្រូតេអ៊ីនខ្ពស់ ដើម្បីជួយផលិតកោសិកាឈាមថ្មីមាន៖
ត្រី សាច់ជ្រូក សាច់គោ សាច់ចៀម មាន់ ងាវ អយស្ទ័រ សណ្តែកបារាំង វាសម្បូរប្រូតេអ៊ីន និងជាតិដែក ដូចវីតាមីន B ដែរ។ ប៉ុន្តែបើអាច ត្រូវញ៉ាំអាហារសម្បូរប្រូតេអ៊ីន និងមានជាតិខ្លាញ់ទាប ដូចជា សាច់គោចំឡក ត្រី សាច់មាន់គ្មានស្បែក ហើយសាច់ត្រីជួយបន្ថយហានិភ័យជំងឺបាក់ទឹកចិត្តក្នុងអំឡុងពេលពពោះ។
២- ទឹកដោះគោ
ទឹកដោះគោមានជាខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ អាចជួយឲ្យគ្នាយើងឆាប់មានកម្លាំង ជួយការពារឆ្អឹង និងធ្មេញ។ មួយទៀត វាជាអាហារសម្បូរ កាល់ស្យូម វីតាមីន B និង D ផងដែរ។
៣- គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ ក៏ជាអាហារពិសេសដែរ ព្រោះមានផ្ទុកវីតាមីន B ជាតិដែក ជាតិសរសៃ និងប្រូតេអ៊ីន រួមជាមួយសារជាតិសំខាន់ជាច្រើនទៀត។ គ្រាប់ធញ្ញជាតិមានជាតិស្ករទាប អាចរក្សាទម្ងន់ថែមទៀត។
[embed-health-tool-ovulation]
៤- បន្លែ និងផ្លែឈើ
បន្លែ ផ្លែឈើ ផ្តល់ឲ្យរាងកាយសារធាតុចាំបាច់ជាច្រើន វីតាមីន ជាតិរ៉ែ ជួយប្រព័ន្ធរំលាយអាហារ ដំណើរការកាន់តែល្អ។ អ្វីដែលសំខាន់ក្រោយរំលូតកូន ស្រីៗគ្នាយើងគួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការណែនាំត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី