backup og meta

៤ ចំណុច ស្រីៗគួរដឹងពី​រឿងសម្អាតកន្លែង​សម្ងាត់ខ្លួនឯង

៤ ចំណុច ស្រីៗគួរដឹងពី​រឿងសម្អាតកន្លែង​សម្ងាត់ខ្លួនឯង

ទ្វារ​មាស​របស់​មនុស្ស​ស្រី​យើង​គ្រប់​រូប គឺ​មាន​លក្ខណៈពិសេស​មួយ ដោយវា​ចេះធ្វើការ​​សម្អាត​ដោយ​ខ្លួន​ឯង។ ប្រសិន​បើ​យើង​មាន​សុខភាព​ល្អ​ធម្មតា យើង​​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​ច្រើន​ រក​វិធី​សម្អាត​កន្លែង​សម្ងាត់នេះ​​ទេ។ យើង​​អាច​មិន​ចូល​ចិត្ដ​ ពេល​មាន​​ស​ធ្លាក់​​តាម​ទ្វារ​មាស ប៉ុន្តែ​បើ​ស​​ដែល​ធ្លាក់​មក​​នោះ​មិន​មាន​ក្លិន ឬ​មិន​មាន​ព័ណ៌​ប្លែក​ទេ​​នោះ វា​គឺ​ជា​រឿង​ធម្មតា​របស់​ប្រព័ន្ធ​បន្ត​ពូជ​មនុស្ស​ស្រី​​យើង​ទេ។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​ព្យាយាម​សម្អាត​ស​នោះចេញ​​ ដោយ​លាង​សម្អាត​ទ្វារ​មាស​ឲ្យ​ស្អាត។ ប៉ុន្តែ​ការ​សម្អាត​នោះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តុល្យភាព​បាក់​តេរី​ក្នុង​ទ្វារ​មាសទៅ​វិញ​ និង​ធ្វើ​ឲ្យ​មាន​ការ​បង្ក​រោគ និង​រលាក​ក្នុង​ទ្វារ​មាស​ថែមទៀត។ ដូច​នេះ តើ​ស្រីយើង​​គួរ​លាង​សម្អាត​ទ្វារ​មាស​ដូច​ម្ដេច​ទើប​ត្រឹម​ត្រូវ?

[embed-health-tool-ovulation]

១- កុំប្រើសាប៊ូក្រអូប

ជា​ការ​ពិត​ដែល​ផលិត​ផល​អនាម័យ​ទាំង​អស់​របស់​ស្រី​មាន​ក្លិន​ក្រអូប ប៉ុន្តែ​ក្លិន​នេះ​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ទ្វារ​មាស​បាន។ ​បើ​ចង់​ប្រើ​សាប៊ូ​ដុំ ​​គួរ​​​ទិញ​សាប៊ូ​ធម្មតា​មិន​មាន​ក្លិន។ យើង​ត្រូវ​យក​សាប៊ូ​មក​លាងសម្អាត​​តែ​ផ្នែក​ខាង​ក្រៅ​​​បាន​ហើយ ឯ​ផ្នែក​ខាង​ក្នុង​របស់​​ទ្វារ​មាស​​វិញ មិន​ត្រូវ​សម្អាត​ទេ ព្រោះជាធម្មជាតិ​ផ្នែក​ខាង​ក្នុង​នេះ​​ចេះ​សម្អាត​ដោយ​ខ្លួន​ឯង​ហើយ។

អត្ថបទពាក់ព័ន្ធ៖

២- មួយថ្ងៃសម្អាតតែម្ដងបានហើយ

បើ​យើង​មិនលាង​សម្អាត​​ទ្វារ​មាស​នឹង​មាន​ញើស ហើយ​ធ្លាក់​ស ប៉ុន្តែ​បើ​ដុស​លាង​ញឹក​ពេក​នឹង​ធ្វើ​ឲ្យ​ទ្វារ​មាស​​ស្ងួត ​មាន​​បម្រែបម្រួល​​បាក់តេរី​ល្អក្នុង​ទ្វារ​មាស កើត​រមាស់​ ឬ​ធ្លាក់​ស​ខុស​ធម្មតា និង​អាច​មាន​មេរោគ​ផ្សិត​ទៀត។ លាង​សម្អាត​ទ្វារ​មាស​មួយ​ថ្ងៃ​ម្ដង គឺ​គ្រប់​គ្រាន់​ហើយ។ ចំពោះ​ពេល​មក​រដូវវិញ​ ​ស្រីៗ​យើង​​ត្រូវ​​សម្អាត​ទ្វារ​មាស​ឲ្យ​បាន​ញឹក​ញាប់ និង​ច្រើន​ជាង​ធម្មតា​បន្តិច។ ការ​សម្អាត មិនមែន​សម្អាត​តែ​​ប្រដាប់​ភេទ​ទេ យើង​​ត្រូវ​សម្អាត​​តំបន់​ចន្លោះ​​​ទ្វារ​មាស និង​រន្ធគូទដែរ។

ធ្លាយទ្វារមាស២

៣- កុំ​បាញ់​ទឹកលាងទ្វារមាស​

Douching ​មាន​ន័យ​ថា ​ជា​ការ​បាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស​ដោយ​ផ្ទាល់ ​ដើម្បី​បាញ់​​សម្អាត​ពេល​ធ្លាក់​ស។ ប៉ុន្តែ​ការ​លាង​សម្អាត​បែប​នេះ នឹង​ធ្វើ​ឲ្យ​បាត់​បង់​ពពួក​បាក់តេរី​ល្អ​ៗ​នៅ​ខាង​ក្នុង​ទ្វារ​មាស និង​ធ្វើ​ឲ្យ​បាក់​តេរី​មិន​ល្អ​កើត​ឡើង។ អ្នក​ជំនាញ​ខាង​រោគ​ស្រ្តី ជឿ​ថា​ការ​បាញ់​សម្អាត​ទ្វារ​មាស គឺ​មិន​ល្អ​ដល់​ទ្វារ​មាស​ទេ។ វា​មិន​ត្រឹម​តែ​មិន​អាច​ការ​ពារ​យើង​​ពី​ជំងឺ​កាម​រោគ​បាន​ហើយ ថែម​​ទាំង​ធ្វើ​ឲ្យ​យើង​​ប្រឈម​ជាមួយ​ការ​បង្ក​រោគ​ក្នុង​ទ្វារ​មាស​កាន់​តែ​ខ្លាំង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៤- កុំប្រើក្រដាសសើម ឬប្រដាប់លញ់បំបាត់​ក្លិន

​មិន​ខុស​គ្នា​ពី​សាប៊ូ​មាន​ក្លិន​នោះ​ទេ ក្រដាស​សើម ឬ​ប្រដាប់​លញ់បំបាត់​ក្លិន​ ក៏​មិន​អាច​ជួយ​អ្វី​បានទេ​ ថែម​ទាំង​នាំ​ឲ្យ​ឈឺ​ចាប់​ទៀត​ផង។ បើ​ទ្វារ​មាស​មិន​មាន​ក្លិន​ផ្កាកូលាប​ជាប់​មក​ពី​ពេល​កើត​ នោះ​បាន​ន័យ​ថា​​វា​មិន​ត្រូវ​ការ​ឲ្យ​យើង​​យក​ក្លិន​នេះ​ទៅ​ដាក់​លើ​វា​ទេ។ ទ្វារ​មាស​មាន​ក្លិន​ធម្មជាតិ​របស់វា ហើយ​អាច​ប្រែ​ប្រួល​ទៅ​តាម​បម្រែបម្រួល​អ័រម៉ូន​។ ក្នុង​ករណី ប្រដាប់ភេទ​យើងជះ​ក្លិន​ខ្លាំង​ដល់​ថ្នាក់​បាត់​ទាំង​ទំនុក​ចិត្ត ហើយ​ពិបាក​ទ្រាំ គួរ​​ទៅ​ជួប​ពេទ្យ ព្រោះ​យើង​អាច​មាន​បញ្ហា​សុខភាព​ប្រដាប់​បន្តពូជ​ហើយ។  មេរោគ​ដែល​​ឧស្សាហ៍​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ទ្វារ​មាស គឺ​ពពួក​បាក់​តេរី vaginosis ដែល​គេ​អាច​ព្យាបាល​បាន ដោយ​ប្រើ​ថ្នាំ​អង់ទីប៊ីយ៉ូទិក។ មួយ​វិញ​ទៀត ប្រសិន​បើ​ប្រដាប់​ភេទ​​ មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង យើង​​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មិន​ត្រូវ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ​ដោយ​ខ្លួន​ឯងទេ​ ព្រោះ​ពេល​ខ្លះ​​អាច​ធ្វើ​ឲ្យ​បញ្ហា​កើត​ឡើង​កាន់​តែ​ធ្ងន់​ថែម​ទៀត។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Keeping your vagina clean and healthy. http://www.nhs.uk/Livewell/vagina-health/Pages/keep-vagina-clean.aspx. Accessed April 19, 2017.

Your Definitive Guide to Cleaning Your Vagina. http://www.womenshealthmag.com/health/how-to-clean-your-vagina. Accessed April 19, 2017.

The care and keeping of your vagina

https://www.ohsu.edu/womens-health/care-and-keeping-your-vagina

កំណែ​ប្រែបច្ចុប្បន្ន

08/11/2024

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

កុំចេះតែភ្លេចខ្លួន ស្រីៗគប្បីជួបគ្រូពេទ្យផ្នែកសម្ភពនិងរោគស្រ្តីជារៀងរាល់ឆ្នាំ

ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម