backup og meta

៤ ចំណុចសំខាន់ៗស្រីៗគួរដឹង​ បើ​មានអាការៈឈឺចាប់ពេលមករដូវ

៤ ចំណុចសំខាន់ៗស្រីៗគួរដឹង​ បើ​មានអាការៈឈឺចាប់ពេលមករដូវ

ជា​ទូទៅ ពេល​មក​រដូវ​ស្រីៗ​តែង​មាន​ការ​ឈឺ​ចាប់​តិច ឬ​ខ្លាំង​នៅ​ពោះ​ផ្នែក​ខាង​ក្រោម។ ពេល​ខ្លះ​ការ​ឈឺ​ចាប់​នេះ​អាច​រាលដាល​ដល់​ខ្នង ភ្លៅ និង​ពោះ​ផ្នែក​ខាង​លើ​ដែរ។ ប្រសិនជា​ស្រីៗ​គ្នាយើង​មាន​អាការៈ​ឈឺ​ចាប់​ពេលមក​រដូវ​អាច​សាកល្បង​តាម​ប៉ុន្មាន​វិធី​ខាងក្រោម​ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់។

១. ស្អំ​ទឹក​ក្ដៅ

មធ្យោបាយ​ដែល​ងាយ​ស្រួល​ជាង​គេ​គឺ​ការ​ស្អំ​ទឹក​ក្ដៅ ហើយ​ការ​ស្អំ​ទឹក​ក្ដៅ​មាន​ប្រសិទ្ធភាព​ជាង​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។ កម្ដៅ​ជួយ​បន្ធូរ​ការ​កន្ទ្រាក់​សាច់ដុំ​ដែល​បង្ក​ការ​ឈឺចាប់​។ យើង​អាច​ស្អំ​ទឹក​ក្ដៅ​ទៅ​លើ​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​បាន។

២. ហាត់ប្រាណ​ស្រាលៗ

ស្រីៗយើង​​អាច​នឹង​មិន​ចង់​ហាត់ប្រាណ​ពេល​មាន​អាការៈ​ឈឺចាប់​ពេល​មក​រដូវ ប៉ុន្តែ​ការ​ហាត់ប្រាណ​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន។ យើង​អាច​ដើរ​ហាត់ប្រាណ​ ឬ​ហាត់​យ៉ូហ្កា​ជំនួស​ឲ្យ​ការ​ហាត់ប្រាណ​ប្រើ​កម្លាំង​ខ្លាំង។ មូលហេតុ​ដែល​ហាត់ប្រាណ​អាច​បន្ថយ​ការ​ឈឺចាប់​បាន​ដោយសារ​ពេល​ហាត់ប្រាណ​រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន endorphin ដែល​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធម្មជាតិ។

ហាត់ប្រាណ

៣. អាហារ​គួរ​ចៀសវាង

អំឡុង​ពេល​មក​​រដូវ យក​ល្អ​គួរ​ចៀសវាង​អាហារ​មួយ​ចំនួន​ព្រោះ​អាហារ​ទាំង​នោះ​អាច​បង្ក​ឲ្យ​មាន​អាការៈ​ហើម​។ អាហារ​ទាំង​នោះ​មាន​ដូចជា៖

  • អាហារ​សម្បូរ​ខ្លាញ់
  • គ្រឿងស្រវឹង
  • ភេសជ្ជៈ​មាន​ជាតិ​ហ្គាស
  • ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន
  • អាហារ​មាន​ជាតិ​ប្រៃ។

[embed-health-tool-ovulation]

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

៤. អាហារ​គួរ​ញ៉ាំ

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​របប​អាហារ​ដែល​មាន​ខ្លាញ់​តិច និង​មាន​បន្លែ​ច្រើន​អាច​បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ​បាន។ យើង​គួរ​ញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន ព្រោះ​បន្លែ​សម្បូរ​ដោយ​វីតាមីន A វីតាមីន C វីតាមីន E វីតាមីន B វីតាមីន K និង​អាស៊ីដ​ហ្វូលិក​។ អាហារ​ទាំង​នេះ​អាច​ជួយ​បង្ការ​ជំងឺ​ស្លេកស្លាំង​ពី​ការ​បាត់បង់​ឈាម​ ដោយ​​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការ​បង្កើត​​គ្រាប់​ឈាម​ក្រហម​ថ្មី។ បន្ថែម​ពី​នេះ​ យើង​ក៏​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដែរ និង​យក​ល្អ​គួរ​ផឹក​ទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ខ្ញី​ព្រោះ​អាច​ជួយ​សម្រាល​អាការៈ​ឈឺចាប់បាន​។

យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិនជា​មាន​អាការៈ​ដូច​ខាង​ក្រោម៖

  • មាន​ឈាមរដូវច្រើនខុសធម្មតា
  • អាការៈឈឺចាប់កាន់តែខ្លាំងទៅ​ៗ ឬមាន​ការឈឺចាប់ខ្លាំង
  •  ការឈឺចាប់ដែលអាចប៉ះពាល់ដល់ការធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Reduce Menstrual Cramps

https://www.wikihow.com/Reduce-Menstrual-Cramps

How to get rid of cramps with 8 home remedies

https://www.medicalnewstoday.com/articles/324484

Menstrual cramps

https://www.mayoclinic.org/diseases-conditions/menstrual-cramps/diagnosis-treatment/drc-20374944

កំណែ​ប្រែបច្ចុប្បន្ន

07/10/2024

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ធ្លាប់តែរដូវមកទៀងទាត់ តែប្រែមិនទៀងវិញ អាចមកពីលក្ខខណ្ឌប៉ុន្មាននេះ

ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Oct 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម