backup og meta

ហេតុអ្វីបានជាស្រីៗខ្លះ​​ចេះតែ​មានអាការៈចង្អោរពេលមករដូវ?

ហេតុអ្វីបានជាស្រីៗខ្លះ​​ចេះតែ​មានអាការៈចង្អោរពេលមករដូវ?

ស្រីៗ​គ្នាយើង​មួយ​ចំនួន​អាច​នឹង​មាន​អាការៈ​ចង្អោរ​ពេល​មក​រដូវ​ ដែល​នេះ​ជា​រឿង​ធម្មតា​មួយ អាច​បង្ក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ពេល​មក​រដូវ។ ទោះបីជា​អាការៈ​ចង្អោរ​ជា​រឿង​ធម្មតា ប៉ុន្តែ​អាការៈ​នេះ​ក៏​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​មួយ​ចំនួន​ដែរ។

១. ការ​ឈឺចាប់​ពេល​មក​រដូវ

អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ គឺ​តែង​បង្ក​ឲ្យ​មាន​អាការៈ​ចង្អោរ។ ការ​ឈឺចាប់​នេះ​អាច​បង្ក​ដោយ​ការ​កន្ទ្រាក់​ស្បូន​មាន​ការ​កើន​ឡើង​ ដែល​នេះ​កើត​ឡើង​ដោយសារ​ជញ្ជាំង​ស្បូន​ផលិត​អ័រម៉ូន​ប្រូស្តាគ្លង់ឌីន (Prostaglandin) ​ជា​អ័រម៉ូន​គ្រប់គ្រង​ការ​កន្ទ្រាក់​ស្បូន។ អាការៈ​ឈឺចាប់​ពេល​មក​រដូវ​អាច​មាន​ការ​ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាងក្រោម ត្រគាក ភ្លៅ និង​ខ្នង។ ពេល​ខ្លះ​ការ​ឈឺចាប់​នេះ​អាច​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​រហូត​ដល់​មាន​អាការៈ​ចង្អោរ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ (PMS)

បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​តែងប៉ះពាល់ដល់​​​ទាំង​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍​ ដែល​អាការៈ​នេះ​តែង​កើត​មាន​មុន​ពេល​មក​រដូវ​ ១-២ ​សប្ដាហ៍ និង​បន្ត​មាន​រហូត​ដល់​ពេល​មក​រដូវ​ រួច​បាត់​ទៅ​វិញ​នៅ​ ២-៣ ​ថ្ងៃ​ក្រោយ។ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ជឿ​ថា​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​បង្ក​ដោយ​ការ​ប្រែប្រួល​នៃ​អ័រម៉ូន។ ​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ ក៏​មាន​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ​ចង្អោរ​។ ​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ក៏​អាច​បង្ក​ឲ្យ​ទល់លាមក រាករូស ហើម​ពោះ ឈឺក្បាល និង​ឈឺខ្នង។ ក្រៅ​ពី​នេះ​ ក៏​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ដូចជា​អារម្មណ៍​ឡើង​ចុះ ថប់បារម្ភ ឆេវឆាវ និង​ពិបាក​ក្នុង​ការ​គេង។

មករដូវពណ៌ក្រមៅ១

៣. ​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរ (PMDD)

​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរ​ គឺ​មាន​អាការៈ​ស្រដៀង​នឹង​​បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ដែរ ប៉ុន្តែ​អាច​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន។ អាការៈ​នេះ​ក៏​បង្ក​ដោយ​ការ​ប្រែប្រួល​នៃ​អ័រម៉ូន​ដែរ។ ប៉ុន្តែ​ក្នុង​ករណី​​បណ្ដុំ​រោគសញ្ញា​មុន​ពេល​​មក​រដូវ​ធ្ងន់ធ្ងរ (PMDD) ការ​ប្រែប្រួល​នៃ​អ័រម៉ូន​អាច​បណ្ដាល​ឲ្យ​កម្រិត​អ័រម៉ូន​សេរ៉ូតូនីន (Serotonin) ដែល​នេះ​អាច​បង្ក​ឲ្យ​មាន​​ការ​ប្រែប្រួល​អារម្មណ៍។ ម៉្យាងទៀត បណ្ដុំ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរ (PMDD) ក៏​បង្ក​ឲ្យ​មាន​អាការៈ​ចង្អោរ និង​ការ​ឈឺចាប់​ដែរ។

៤. ជំងឺ Endometriosis

ជំងឺ endometriosis សំដៅ​លើ​ស្ថានភាព​ដែល​កើត​មាន​នៅ​ពេល​ជាលិកា​ដូច​នឹង​ជញ្ជាំង​ស្បូន​រក​ឃើញ​នៅ​ជញ្ជាំង​សាច់ដុំ​ស្បូន​។ ជំងឺ​នេះ​ប៉ះពាល់​ដល់​អូវែ ដៃស្បូន និង​ជាលិកា​ជុំវិញ​ស្បូន ហើយ​នៅពេល​ជាលិកា​ដូច​នឹង​ជញ្ជាំង​ស្បូននេះ​​មិន​អាច​ចេញ​ពី​រាងកាយ​​ដូច​ជាលិកា​នៅ​ស្បូន​បាន វា​នឹង​រីក​ធំ ហើយបង្ក​ការ​ឈឺចាប់ បើ​​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​បង្ក​អាការៈ​ចង្អោរ។ ក្នុងករណី​ដែល​ជាលិកា​នេះ​ដុះ​ជិត​ពោះវៀន​តូច វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​អាការៈ​ចង្អោរ និង​ក្អួត​ ជាពិសេស​ពេល​មក​រដូវ។ រោគសញ្ញា​ផ្សេងៗ​មាន​អស់កម្លាំង រាករូស ទល់លាមក ហើមពោះ ឈឺចាប់​ពេល​រួមភេទ ឈឺចាប់​ពេល​នោម និង​ពេល​បន្ទោរបង់ មាន​ឈាម​រដូវ​ច្រើន និង​មិន​អាច​មាន​កូន​បាន។

អត្ថបទគួរអាន៖

៥. ជំងឺ​រលាក​អាង​ត្រគាក (PID)

ជំងឺ​រលាក​អាង​ត្រគាក​ គឺ​ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​បន្ត​ពូជ និង​តែង​កើត​មាន​នៅ​ពេល​ឆ្លង​ជំងឺ​កាមរោគ​ដែល​អាច​រាតត្បាត​ដល់​ស្បូន អូវែ ឬ​ដៃ​ស្បូន។ ជំងឺ​រលាក​អាង​ត្រគាក​តែង​បង្ក​ដោយ​មេរោគប្រមេះ (Chlamydia) និង មេរោគ​ស្វាយ (Gonorrhea)។ ពេល​ខ្លះ​អាច​មក​ពី​មាន​បាក់តេរី​ឆ្លង​ចូល​សរីរាង្គ​បន្ត​ពូជ​ក្រោយ​សម្រាល​កូន ឬ​ការ​លាង​សម្អាត​ទ្វារ​មាស​​ផ្នែក​​ខាង​​ក្នុង (Douching)។ យើង​អាច​នឹង​មាន​ជំងឺ​រលាក​អាង​ត្រគាក ប្រសិនជា​មាន​រោគសញ្ញា​ទាំង​នេះ ​រួមមាន​ការ​ឈឺ​ពោះ​ផ្នែក​​ខាង​​ក្រោម ឈឺ​​ត្រគាក រដូវ​មិន​ទៀង ឈឺចាប់​ពេល​រួមភេទ ធ្លាក់ស​មិន​ប្រក្រតី និង​ឈឺចាប់​​ពេល​​បត់​ជើង​​តូច​​។ ចំណែក​អាការៈ​ចង្អោរ​អាច​កើត​មាន​ក្នុង​ករណី​ធ្ងន់ធ្ងរ ហើយ​ក៏​មាន​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ក្អួត គ្រុន​ក្ដៅ និង​គ្រុន​រងា។ យក​ល្អ​​យើង​​គួរ​ទៅ​ពិគ្រោះ​ជាមួយ​​នឹង​គូ្រពេទ្យ​ប្រសិនជា​មាន​រោគសញ្ញា​ទាំង​នេះ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

I Throw Up During My Period. Is That Normal?, https://kidshealth.org/en/teens/periods-sick.html

What is dysmenorrhea?, https://www.hopkinsmedicine.org/health/conditions-and-diseases/dysmenorrhea

What is endometriosis?, https://www.mayoclinic.org/diseases-conditions/endometriosis/symptoms-causes/syc-20354656#:~:text=Endometriosis%20is%20a%20condition%20in,including%20the%20bowel%20and%20bladder.

កំណែ​ប្រែបច្ចុប្បន្ន

25/01/2023

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗយើងធ្លាប់ឆ្ងល់អត់ ម៉េច​បានជាមាន​បាក់តេរីទ្វារមាស ?

ដល់វ័យអស់រដូវ បើស្រ្តី​ប្រើ​ថ្នាំ​ឲ្យ​មាន​រដូវ​វិញ អាច​ប្រឈម​នឹង​កើត​មហារីកឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jan 25, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម