backup og meta

ស្រីៗយើងមុនចង់វះកាត់បន្តឹងទ្វារមាស គួរដឹងរឿងទាំងនេះជាមុនសិន

ស្រីៗយើងមុនចង់វះកាត់បន្តឹងទ្វារមាស គួរដឹងរឿងទាំងនេះជាមុនសិន

គ្នាយើង​ស្រីៗ​ធ្លាប់​ដែល​មាន​អារម្មណ៍​មិន​ស្រួល​ និង​មិន​មា​នទំនុក​ចិត្ដ​អំពី​ទ្វារ​មាស និង​មាត់​ទ្វារ​មាស​របស់​ខ្លួន​​ដែរ​ឬ​ទេ? ប្រសិន​បើ​​ធ្លាប់​គិត​បែប​នេះ ជម្រើស​ដែល​​ល្អ​​សម្រាប់​យើង​​នោះ​គឺ​ការ​វះ​កាត់​កែ​លម្អ​ទ្វារ​មាស និង​​មាត់​ទ្វារ​មាស​។ ប៉ុន្តែ​តើ​ការ​វះ​កាត់​កែ​លម្អ​​នេះ​​ជា​អ្វី​ទៅ? អត្ថ​បទ​ខាង​ក្រោម​នេះ​យើង​នឹង​ប្រាប់​លម្អិត​អំពី​បញ្ហា​មួយ​នេះ​ឲ្យ​កាន់​តែ​ច្បាស់។

១- តើអ្វីជាការវះកាត់កែលម្អទ្វារមាស និងកែមាត់ទ្វារមាស?

​ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គិត​ដល់ គឺ​ការ​រួម​ភេទ​ច្រើន​ពេក​មិន​បណ្ដាល​ឲ្យ​ខូច​រូប​រាង​ទ្វារ​មាស​របស់​ស្រីៗ​​នោះ​ទេ។ តាម​ពិត​ទៅ​ទ្វារ​​មាស​​អាច​ក្លាយ​ទៅ​ជា​រលុង​​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ​ដូច​ជា​ការ​សម្រាល​កូន​តាម​បែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។

ការ​វះ​កែ​លម្អ​ទ្វារ​មាស​គឺ​ជា​ការ​វះ​កាត់​មួយ​ធ្វើ​ឡើង​ដើម្បី​បន្តឹង​ទ្វារ​មាស​ឡើង​វិញ ហើយ​យើងអាច​នឹង​ត្រឡប់​ទៅ​រក​សភាព​ដូច​ដើម​វិញ។ ​គ្រូពេទ្យ​វះ​កាត់​មួយ​ចំនួន​ហ៊ាន​អះ​អាង​ថា​ការ​វះ​កាត់​នេះ​ថែម​ទាំង​អាច​ជួយ​ពង្រឹង​អារម្មណ៍​ស្រើប​ស្រាល​ក្នុង​អំឡុង​ពេល​​រួម​ភេទ​បាន​ថែម​ទៀត​ផង។ ប៉ុន្តែ​មតិ​មួយ​នេះ​នៅ​មិន​ទាន់​បាន​ការ​យល់​ស្រប​​ ឬ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​អ្នក​វិទ្យាសាស្ត្រ​នៅ​ឡើយ​​ទេ​។

អត្ថបទពាក់ព័ន្ធ៖ 

ម្យ៉ាង​វិញ​ទៀត ការ​វះ​កែ​លម្អ​មាត់​ទ្វារ​មាស ​គឺ​ជា​ការវះ​កាត់​​ដើម្បី​​ធ្វើ​ឲ្យ​តំបន់​មាត់​ទ្វារ​មាស​មាន​សភាព​​ស្រស់​​ជាង​មុន។ គេ​អាច​ធ្វើ​ការ​​វះ​កាត់​កែ​លម្អ​​មាត់​ទ្វារ​មាស​តែ​មួយ​មុខ ឬ​អាច​វះ​កែ​លម្អ​​ទាំង​ទ្វារ​មាស​ចូល​គ្នា​ក្នុង​ពេល​តែ​មួយ​ក៏​បាន។ ការ​វះ​កាត់​កែ​លម្អ​មាត់​​ទ្វារ​មាស​ គឺ​ត្រូវ​វះ​ទាំងមាត់​ទ្វារ​ខាង​ក្នុង​ និង​មាត់​ទ្វារ​ខាង​ក្រៅ។ មនុស្ស​ជា​ច្រើន​​ជ្រើស​​យក​​ការ​វះ​​កាត់​​កែ​លម្អ​​មាត់​​ទ្វារ​​មាស​ ដើម្បី​​ចង់​ប្ដូរ​ទាំង​​រូប​​រាង និង​ទំហំ​នៃ​មាត់​ទ្វារ​មាស​របស់​ខ្លួន​។ ជា​ទូ​ទៅ​គេ​សុំ​ឲ្យ​គ្រូពេទ្យ​វះ​កាត់​វះ​កែ​មាត់​ទ្វារមាស​​ឲ្យ​រូម​តូច ឬ​កែ​ឲ្យ​មាត់​​ទ្វារមាស​ទាំង​ពីរ​ស្មើ​គ្នា។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

២- ហេតុអ្វីយើង​ចាំបាច់ជឿលើគ្រូពេទ្យឯកទេស ជាជាងជឿលើគ្រូពេទ្យវះកាត់?

ស្រីៗ​យើង​ប្រហែល ​ជា​អាច​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍ ឬ​អាច​ចំណាយ​ដល់​រាប់​ឆ្នាំ​ទម្រាំ​ដាច់​ចិត្ដ​ហ៊ាន​ទទួល​ការ​វះ​កាត់​ ឬ​អត់។ ប៉ុន្តែ​ពេល​ដែល​​​សម្រេច​ចិត្ដ​ថា​នឹង​ទទួល​ការ​វះ​កាត់​ហើយ វា​ជារឿង​​សំ​ខាន់​ខ្លាំង​ណាស់​ដែលស្រីៗ​យើង​​ចាំ​បាច់​ត្រូវ​រក​សាស្ត្រា​ចារ្យ ឬ​គ្រូពេទ្យ​​វះ​កាត់​​​​បាន​​បណ្ដុះ​បណ្ដាល​​ផ្នែក​វះ​កាត់​​កែ​លម្អ​​មាត់​ទ្វារ​មាស ឬ​កែ​លម្អ​​ទ្វារ​មាស​។

ស្រីៗ​យើង​​មិន​គួរ​​បណ្ដោយ​ឲ្យ​រឿង​ថ្លៃ​ចំណាយ ឬ​ទី​តាំង​មន្ទី​ពេទ្យ​មក​រាំង​ស្ទះ​ការ​ជ្រើស​រើស​គ្រូពេទ្យ​ជំនាញ​ឡើយ។ ការ​វះ​កាត់​នេះ​មាន​ភាព​អាច​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ជា​ច្រើន ហើយ​ប្រសិន​បើ​ជួប​បញ្ហា​ណា​មួយ​ក្នុង​អំឡុង​ពេល​កំពុង​វះ​កាត់ យើង​​មិន​ត្រឹម​តែ​​អាច​បាត់​បង់​សម្រស់​នៃ​ទ្វារ​មាស ឬ​មាត់​ទ្វារ​មាស​តែ​មួយ​មុខ​នោះ​ទេ អារម្មណ៍​និង​សុខ​ភាព​​ក៏​ត្រូវ​បាន​ប៉ះ​ពាល់​ដូច​គ្នា។

[embed-health-tool-due-date]

ស្ត្រី​គ្រប់​រូប​អាច​ជ្រើស​រើស​យក​វិធី​វះ​កាត់​កែ​លម្អ​ទ្វារ​មាស ឬ​មាត់​ទ្វារ​មាស​ដោយ​យោង​តាម​តម្រូវ​ការ​របស់ខ្លួន​ ឬ​យោង​ទៅ​តាម​​ការ​ចង់​បង្កើន​ទំនុក​ចិត្ដ​មក​លើ​ខ្លួន។ ​ទោះ​ជា​យ៉ាង​ណា​ក្ដី​​ត្រូវ​ចាំ​ក្នុង​ចិត្ដ​ថា ការ​ចំណាយ​គឺ​ស្មើ​ជា​មួយ​នឹង​តម្លៃ​អ្វីដែល​យើង​ចង់​បាន​ឬយ៉ាងណា​។ ម្យ៉ាងទៀត​យើង​​ត្រូវ​ជ្រើស​រើស​គ្រូពេទ្យ​វះ​កាត់​ឲ្យ​បាន​ហ្មត់​ចត់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ផល​វិបាក​​កើត​​ឡើង​អំឡុង​​ពេល​​វះ​កាត់ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សម្រស់​របស់​យើង​​។

ចំណុចសំខាន់

ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គិត​ដល់ គឺ​ការ​រួម​ភេទ​ច្រើន​ពេក​មិន​បណ្ដាល​ឲ្យ​ខូច​រូប​រាង​ទ្វារ​មាស​របស់​ស្រីៗ​​នោះ​ទេ។ តាម​ពិត​ទៅ​ទ្វារ​​មាស​​អាច​ក្លាយ​ទៅ​ជា​រលុង​​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ​ដូច​ជា​ការ​សម្រាល​កូន​តាម​បែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។
ការ​វះ​កែ​លម្អ​ទ្វារ​មាស​គឺ​ជា​ការ​វះ​កាត់​មួយ​ធ្វើ​ឡើង​ដើម្បី​បន្តឹង​ទ្វារ​មាស​ឡើង​វិញ ហើយ​យើងអាច​នឹង​ត្រឡប់​ទៅ​រក​សភាព​ដូច​ដើម​វិញ។ ​គ្រូពេទ្យ​វះ​កាត់​មួយ​ចំនួន​ហ៊ាន​អះ​អាង​ថា​ការ​វះ​កាត់​នេះ​ថែម​ទាំង​អាច​ជួយ​ពង្រឹង​អារម្មណ៍​ស្រើប​ស្រាល​ក្នុង​អំឡុង​ពេល​​រួម​ភេទ​បាន​ថែម​ទៀត​ផង។ ប៉ុន្តែ​មតិ​មួយ​នេះ​នៅ​មិន​ទាន់​បាន​ការ​យល់​ស្រប​​ ឬ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​អ្នក​វិទ្យាសាស្ត្រ​នៅ​ឡើយ​​ទេ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What’s The Difference Between Vaginoplasty And Labiaplasty?

https://www.drproffer.com/blog/whats-the-difference-between-vaginoplasty-and-labiaplasty

Vaginoplasty and Labiaplasty

https://www.webmd.com/women/guide/vaginoplasty-and-labiaplasty-procedures

What is The Difference Between Vaginal Rejuvenation & Labiaplasty?

https://www.drtahery.com/what-is-the-difference-between-vaginal-rejuvenation-labiaplasty

What is The Difference Between Vaginal Rejuvenation & Labiaplasty?

https://www.drbehmand.com/uncategorized/what-is-the-difference-between-vaginoplasty-and-labiaplasty-surgery/

Labiaplasty vs. Vaginoplasty

https://swanmd.com/labiaplasty-vs-vaginoplasty/

កំណែ​ប្រែបច្ចុប្បន្ន

20/09/2023

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗចូលចិត្តញ៉ាំចំណីចំណុកផ្អាប់ ប្រយ័ត្នទ្វារមាសមានបញ្ហាមួយនេះ

​រោគសញ្ញា​បញ្ជាក់ថា ស្រីៗឆ្លងមេរោគផ្សិតនៅទ្វារមាស និងអាចបង្កជាជំងឺធ្ងន់ធ្ងរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម