backup og meta

ឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចកដៃបណ្តាលមកពីអ្វី?

ឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចកដៃបណ្តាលមកពីអ្វី?

ជំងឺ​Melanonychia កើត​ឡើង​​នៅ​ពេល​ដែល​យើង​មាន​ឆ្នូត​ពណ៌​ខ្មៅ ឬ​ត្នោត​​នៅ​លើ​ក្រចក​​ដៃ ឬ​ក្រចក​ជើង​។ ​ការ​ប្រែ​ពណ៌​នេះ លេច​ឡើង​ជា​ឆ្នូត​ដែល​ចាប់ផ្ដើម​​ពី​គល់​ក្រចក​​រហូត​ដល់​ចុង​ក្រចក​ ហើយ​ជា​ទូទៅ វា​​កើត​​លើ​​ក្រចក​មួយ ឬ​ច្រើន​។ ឆ្នូត​ទាំង​នេះ​ ​កើត​ឡើង​​​តាម​ធម្មជាតិ​ ប្រសិនបើ​យើង​មាន​ស្បែក​ខ្មៅ​ស្រអាប់​។ យ៉ាង​ណា​មិញ មិន​ថា​ក្រចក​មាន​ឆ្នូត​ខ្មៅ​នេះ​ កើត​ឡើង​ដោយ​មូលហេតុ​ណា​នោះ​ទេ ​យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​បញ្ហា​មួយ​នេះ​អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​សុខភាព​​ផ្សេង​ទៀត​។

រោគសញ្ញា

  • ឆ្នូត​ពណ៌​ខ្មៅ ឬ​ត្នោត​​​នៅ​លើ​ក្រចក​
  • ខូច​ទ្រង់ទ្រាយ​នៃ​ក្រចក

មូលហេតុ​បង្ក

​ជំងឺMelanonychia ​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​ពណ៌ បញ្ចេញ​សារធាតុ​Melanin ដែល​មាន​ពណ៌​ត្នោត​ទៅ​ក្នុង​ក្រចក ហើយ​នៅ​ពេល​ដែល​ក្រចក​លូតលាស់​ ​វា​នឹង​បណ្ដាល​ឲ្យ​មាន​ឆ្នូត​ពណ៌​ត្នោត​ ឬ​ខ្មៅ​នៅ​លើ​ក្រចក។ ការ​បញ្ចេញ​សារធាតុ​Melanin ​បង្ក​ឡើង​ដោយ​​ដំណើរការ​សំខាន់​ៗ ​២​យ៉ាង និង​មាន​មូលហេតុ​ផ្សេង​ៗ​ពី​គ្នា​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ការ​កើន​ឡើង​ការ​ផលិត​​សារធាតុ​Melanin បង្ក​ឡើង​ដោយ​៖

  • ការ​ពពោះ
  • ការ​បម្រែបម្រួល​ទៅ​តាម​ពូជ
  • របួស (កៀប​សរសៃ​ដៃ ខាំ​ក្រចក​ដៃ ខូច​ទ្រង់ទ្រាយ​ប្រអប់​ជើង​បណ្តាល​មក​ពី​ការ​កកិត​​នឹង​ស្បែក​ជើង​)
  • ការ​បង្ក​រោគ​លើ​ក្រចក
  • ជំងឺ​សើ​ស្បែក​ Psoriasis
  • ជំងឺ​Addison’s disease
  • ជំងឺ​មហារីក​ស្បែក
  • ស្រូប​យក​សារធាតុ​ដែក​ច្រើន​ជ្រុល​
  • ជំងឺ​អេដស៍
  • ការ​ប៉ះពាល់​នឹង​កាំរស្មីអ៊ិច​ (X-ray)
  • ការ​ប្រើ​ថ្នាំ​ព្យាបាល​ដោយ​គីមី ។

អត្ថបទគួរអាន៖

ការ​កើន​ឡើង​​នៃ​កោសិកា​ពណ៌​ខ្មៅ​​បណ្ដាល​មក​ពី៖

មូលហេតុ​បង្ក​ផ្សេង​ទៀត​នៃ​ជំងឺMelanonychia​រួម​មាន​៖

  • បាក់តេរី
  • ការ​លាប​សក់​
  • ថ្នាំ​ជក់

រោគសញ្ញា​មួយ​ចំនួន​ដែល​ឆ្នូត​ខ្មៅ​​​នៅ​លើ​ក្រចក​ជា​ជំងឺ​មហារីក​

  • ​​​​​​​ការ​ប្រែ​ពណ៌​ក្រចក​ដែល​មាន​ទទឹង​លើស​ពី​៣​មិល្លីម៉ែត្រ ឬ​មាន​ទំហំ​កើន​ឡើង​
  • ​​ការ​ប្រែប្រួល​សារធាតុ​ពណ៌​ត្នោត​​នៅ​លើ​ក្រចក​
  • មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ប្រផេះ​ជាមួយ​ពណ៌​ត្នោត
  • សារធាតុ​ពណ៌​ដែល​មើល​ទៅ​មាន​គ្រាប់​ៗ
  • ការ​ខូច​ទ្រង់ទ្រាយ​នៃ​ក្រចក។​

ជំងឺឆ្នូតខ្មៅលើក្រចក

​​​ការ​ព្យាបាល​

ជាក់​ស្ដែង ការ​ព្យាបាល​​ជំងឺ​នេះ​មាន​ការ​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​មូលហេតុ​បង្ក​។ ប្រសិនបើ ជំងឺ​Melanonychia​​ ​មិន​​មែន​​ជា​​មហារីក​ទេ​នោះ យើង​ពុំ​ចាំបាច់​ធ្វើ​ការ​ព្យាបាល​ឡើយ​។ ប៉ុន្តែ ប្រសិនបើ​​​ជំងឺ​នេះ​ បណ្ដាល​មក​ពី​ការ​បង្ក​រោគ យើង​អាច​ប្រើ​ពពួក​ថ្នាំ​ផ្សះ ឬ​​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត​តាម​វេជ្ជបញ្ជាបាន​។

ជំងឺ​Melanonychia កើត​ឡើង​​នៅ​ពេល​ដែល​យើង​មាន​ឆ្នូត​ពណ៌​ខ្មៅ ឬ​ត្នោត​​នៅ​លើ​ក្រចក​​ដៃ ឬ​ក្រចក​ជើង​។ ​ការ​ប្រែ​ពណ៌​នេះ លេច​ឡើង​ជា​ឆ្នូត​ដែល​ចាប់ផ្ដើម​​ពី​គល់​ក្រចក​​រហូត​ដល់​ចុង​ក្រចក​ ហើយ​ជា​ទូទៅ វា​​កើត​​លើ​​ក្រចក​មួយ ឬ​ច្រើន​។ ឆ្នូត​ទាំង​នេះ​ ​កើត​ឡើង​​​តាម​ធម្មជាតិ​ ប្រសិនបើ​យើង​មាន​ស្បែក​ខ្មៅ​ស្រអាប់​។ យ៉ាង​ណា​មិញ មិន​ថា​ក្រចក​មាន​ឆ្នូត​ខ្មៅ​នេះ​ កើត​ឡើង​ដោយ​មូលហេតុ​ណា​នោះ​ទេ ​យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​បញ្ហា​មួយ​នេះ​អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​សុខភាព​​ផ្សេង​ទៀត​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Causes and Risk Factors of Longitudinal Melanonychia

https://www.verywellhealth.com/what-is-longitudinal-melanonychia-1069479

What to know about melanonychia

https://www.medicalnewstoday.com/articles/melanonychia

Melanonychia

https://dermnetnz.org/topics/melanonychia

Evaluation of nail lines: Color and shape hold clues

https://www.ccjm.org/content/83/5/385

​​

កំណែ​ប្រែបច្ចុប្បន្ន

14/07/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ត​ជែល​ក្រចក​ញឹកញាប់​ បង្កើន​ហានិភ័យ​មហារីក​ស្បែក​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧស្សាហ៍ទៅធ្វើក្រចកគួរដឹងតិចនិកនេះ ការពារការឆ្លងមេរោគ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម