backup og meta

រូបមន្តធម្មជាតិទាំង៣ ជួយកម្ចាត់ស្បែកខ្មៅជុំវិញបបូរមាត់

រូបមន្តធម្មជាតិទាំង៣ ជួយកម្ចាត់ស្បែកខ្មៅជុំវិញបបូរមាត់

​ស្បែក​ឡើង​ខ្មៅ​នៅ​ត្រង់​បរិវេណ​បបូរ​មាត់ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូចជា​​​អតុល្យភាព​អ័រម៉ូន និង​​ការ​ឡើង​ជាតិ​ពណ៌​នៃ​ស្បែក ។ បន្ថែម​ពី​នេះ ការ​បំផ្លាញ​ដោយ​​​កម្ដៅ​ថ្ងៃ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​​ដូច​គ្នា ពីព្រោះ​ស្បែក​ជុំវិញ​បបូរ​មាត់​មាន​សភាព​ស្ដើង​ និង​ងាយ​រង​ការ​បំផ្លាញ។

មាន​រូបមន្តធម្មជាតិ​អ្វី​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន?​

១. ក្រូច​ឆ្មារ

​​​​ក្រូច​ឆ្មារ​ អាច​ជួយ​​​បង្កើន​ជាតិ​ខូឡាជែន និង​ជួយ​កម្ចាត់​ជាតិ​ពណ៌​នៃ​ស្បែក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ គ្នា​យើង​អាច​យក​​ក្រូច​ឆ្មារ​មួយ​ចំណិត មក​ត្រដុស​នៅ​លើ​កន្លែង​ដែល​ខ្មៅ​នៅ​ជុំវិញ​បបូរ​មាត់​ចំនួន​១០​ ទៅ​១៥​នាទី រួច​លាង​ជម្រះ​ចេញ។

មួយ​វិញ​ទៀត យើង​ក៏​អាច​លាង​ជាមួយ​នឹង​ទឹក​ឃ្មុំ​បន្តិច និង​លាប​នៅ​កន្លែង​ដែល​មាន​បញ្ហា ដោយ​ទុក​ចោល​មួយ​យប់​ រួច​លាង​ជម្រះ​ចេញ​នៅ​ពេល​ព្រឹក។ រូបមន្ត​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត និង​ស្ងួត​ខ្លាំង។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ក៏​អាច​កិន​ត្រសក់​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ ដើម្បី​យក​មក​លាប​លើ​ស្នាម​ខ្មៅ​នៅ​ត្រង់​បបូរ​មាត់​បាន​​ដូច​គ្នា។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២. ដំឡូង​បារាំង

ដំឡូង​បារាំង​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ ដែល​ល្អឥតខ្ចោះ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ស្លាកស្នាម មុន​ ស្នាម​អុជ​ខ្មៅ និង​ជាតិ​ពណ៌​នៃ​ស្បែក។ យើង​អាច​កិន​ដំឡូង​បារាំង ឬ​យក​ដំឡូង​បារាំង​មួយ​ចំណិត មក​ម៉ាស្សា​នៅ​លើ​បរិវេណ​​ស្នាម​ខ្មៅ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី រួច​លាង​ជម្រះ​ចេញ។

​​​​៣. ទឹក​ខ្ទឹម​បារាំង

ទឹក​ខ្ទឹម​បារាំង ក៏​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​​ល្អ​ឯក និង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។ លើស​ពី​នេះ ទឹក​ខ្ទឹម​បារាំង​អាច​ជួយ​​ឲ្យ​កោសិកា​ស្បែក​មាន​សុខភាព​ល្អ ព្រម​ទាំង​កាត់បន្ថយ​បញ្ហា​​ភាព​ចាស់​នៃ​ស្បែក​​។ ចូរ​កិន​យក​ទឹក​ខ្ទឹម​បារាំង​ស្រស់​​ក្នុង​​បរិមាណ​តិច​ល្មម រួច​លាយ​​ជាមួយ​នឹង​ទឹក​បន្តិច ដោយ​លាប​ទៅ​លើ​បរិវេណ​ដែល​ខ្មៅ​​ រួច​​លាង​ចេញ​ដោយ​ទឹក​ធម្មតា​ជា​ការ​ស្រេច។

បបូរមាត់ខ្មៅ

[embed-health-tool-heart-rate]

អត្ថបទគួរអាន៖

គ្នា​យើង​អាច​អនុវត្ត​រូបមន្ត​ទាំង​​៣នេះ យ៉ាង​ហោច​ណាស់​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។ ក្នុង​ករណី​ដែល​ស្នាម​ខ្មៅ​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើ​ស្បែក​ទើប​ជា​ការ​ប្រសើរ។ យ៉ាង​ណា​មិញ ការ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​​ជា​​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ស្បែក​ពី​ការ​បំផ្លាញ ក៏​ដូចជា​ទប់ស្កាត់​ស្នាម​ខ្មៅ​នៃ​ស្បែក​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Acanthosis Nigricans

https://kidshealth.org/en/teens/acanthosis.html

7 dermatologists’ tips for healing dry, chapped lips

https://www.aad.org/public/everyday-care/skin-care-basics/dry/heal-dry-chapped-lips

Hyperpigmentation – of the face and neck

https://www.pcds.org.uk/clinical-guidance/melasma-syn-chloasma-and-other-causes-of-facial-hyperpigmentation

កំណែ​ប្រែបច្ចុប្បន្ន

22/08/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

ធ្លាប់ឆ្ងល់អត់ហេតុអ្វីបបូរមាត់ពណ៌ក្រហម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម