backup og meta

ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា?

ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា?

ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា? ទាំង​នេះ​ជា​សំណួរ​ដែល​ម៉ាក់​ៗ​​ភាគ​ច្រើន​មាន​ចម្ងល់ ក្នុង​ពេល​ដែល​មាន​បញ្ហា​មុខ​ជាំ អំឡុង​ពេល​ពពោះ​ ក៏ដូច​​ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​ព្យា​បាល ដោយ​មិន​ឱ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។

បញ្ហា​មុខ​ជាំ​ ជា​រឿយ​ៗ​កើត​លើ​ស្ត្រី​​កំពុង​ពពោះ ព្រោះ​ថា អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​ការ​កើន​ឡើងនូវ​អ័រមូន អេស្ត្រូសែន (Estrogen) និង​ ប្រូចេស្តេរ៉ូន (Progesterone)​។ អ័រមូន​ទាំង​២នេះ ត្រូវបានគេជឿថា ជា​ភ្នាក់​ងារ​នាំ​ឱ្យ​មុខជាំ អំឡុង​ពេល​ពពោះ។

[embed-health-tool-ovulation]

ដូចម្តេច​ដែល​ហៅ​ថា មុខ​ជាំ?

មុខជាំ គឺជាជំងឺស្បែកទូទៅ ឬហៅ​ថា «ចំណុច​ខ្មៅ» លើ​ស្បែក។ ប្រសិនបើអ្នកមាន​បញ្ហា​នេះ អ្នក​​អាច​នឹងមានពណ៌ត្នោតខ្ចី ពណ៌ត្នោតខ្មៅ ឬពណ៌ខៀវ-ប្រផេះនៅលើស្បែកមុខ​របស់អ្នក។ បញ្ហា​ជាំនេះ អាច​លេច​ចេញ​ជា​បន្ទះ​សំប៉ែត ឬ​មាន​ស្នាម​ប្រេះ។

ជា​ទូទៅ បញ្ហា​ជាំ​ រមែង​កើត​ឡើង​នៅលើ ថ្ពាល់ បបូរមាត់ខាងលើ និងថ្ងាស ក៏ដូចជាកំភួនដៃ។ ជា​ធម្ម​តា ​បញ្ហា​ជាំ នឹង​មាន​សភាព​ខ្លាំង​នៅ​រដូវក្តៅ​។

ជាំមុខពេលពពោះ

តើកត្តាអ្វីខ្លះ​ដែល​បង្ក​ឱ្យ​មាន​មុខ​ជាំ?

មាន​កត្តា​សំខាន់​២​យ៉ាង​ដែល​បង្ក​ឱ្យ​កើត​ជាំ​លើ​មុខ គឺ កាំរស្មី​អ៊ុល​ត្រា​វីយ៉ូឡេ ឬ​កម្តៅពី​ព្រះអាទិត្យ និង​អ័រមូន​។ កាំរស្មីអ៊ុល​ត្រា​វីយ៉ូឡេ និង​វិទ្យុសកម្មអ៊ីនហ្វ្រារ៉េដ ពី​ព្រះ​អាទិត្យ គឺ​ជា​ដើម​ហេតុ​ចម្បង​ធ្វើ​ឱ្យបញ្ហា​មុខ​ជាំ មានសភាព​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​ដើម​ហេតុ​ផ្សេង​ទៀត មាន​ដូច​ជា៖

  • ប្រើ​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់
  • ការ​ប្រើថ្នាំ​ពន្យារកំណើត
  • ការ​ប្រើ​ថ្នាំ​មាន​សារធាតុ Estrogen និង Diethylstilbestrol
  • កត្តាហ្សែន
  • ក្រពេញទីរ៉ូអ៊ីតមិនដំណើរការ
  • ប៉ះ​ពាល់​ពន្លឺ LED ពីទូរទស្សន៍ កុំព្យូទ័រយួរដៃ ទូរស័ព្ទ និង Tablet
  • ការ​មាន​ផ្ទៃពោះ
  • បញ្ហា​អ័រមូន
  • ប្រើគ្រឿងតុបតែងមុខ និង​ផលិត​ផល​ថែទាំស្បែក

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

តើ​គួរ​តែ​ព្យា​បាល​បែបណា បើមាន​បញ្ហា​ជាំ​មុខ​ពេល​ពពោះ?

បញ្ហា​មុខ​ជាំ អាច​នឹង​បាត់​ទៅ​វិញ នៅ​ពេល​ដែល​អ្នក​សម្រាល​រួច​។ ប្រសិន​បើ​បញ្ហាមុខ​ជាំ​មិន​បាត់​ទៅ​វិញទេ​នោះ សូម​ព្យា​យាម​ស្វែង​រក​ការ​ព្យា​បាល​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ​។ ក្នុង​អំឡុង​ពេលពពោះ ម៉ាក់​ៗ​មិន​គួរ​ព្យា​យាម​ស្វែង​រក​ការ​ព្យា​បាល​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ​ឡើយ ប៉ុន្តែ គួរ​តែ​បរិភោគ​អាហារ​សម្បូរ​ដោយជីវជាតិឱ្យ​បាន​គ្រប់គ្រាន់។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ម៉ាក់​ៗ​គួរ​តែ​ព្យា​យាម​កុំឱ្យពន្លឺ​ព្រះ​អាទិត្យចាំងចំផ្ទៃមុខ​​ដោយផ្ទាល់​ញឹក​ញាប់ពេក ព្រោះ​ពន្លឺ​ព្រះ​អាទិត្យ​អាច​ធ្វើ​ឱ្យ​បញ្ហា​មុខ​ជាំ មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ៕

ចំណុចសំខាន់

ហេតុអ្វីមុខជាំរមែងកើតពេលពពោះ?
បញ្ហា​មុខ​ជាំ​ ជា​រឿយ​ៗ​កើត​លើ​ស្ត្រី​​កំពុង​ពពោះ ព្រោះ​ថា អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​ការ​កើន​ឡើងនូវ​អ័រមូន អេស្ត្រូសែន (Estrogen) និង​ ប្រូចេស្តេរ៉ូន (Progesterone)​។ អ័រមូន​ទាំង​២នេះ ត្រូវបានគេជឿថា ជា​ភ្នាក់​ងារ​នាំ​ឱ្យ​មុខជាំ អំឡុង​ពេល​ពពោះ។
តើ​គួរ​តែ​ព្យា​បាល​បែបណា បើមាន​បញ្ហា​ជាំ​មុខ​ពេល​ពពោះ?
បញ្ហា​មុខ​ជាំ អាច​នឹង​បាត់​ទៅ​វិញ នៅ​ពេល​ដែល​អ្នក​សម្រាល​រួច​។ ប្រសិន​បើ​បញ្ហាមុខ​ជាំ​មិន​បាត់​ទៅ​វិញទេ​នោះ សូម​ព្យា​យាម​ស្វែង​រក​ការ​ព្យា​បាល​ជា​មួយនឹង​គ្រូពេទ្យ​ជំនាញ​។ ក្នុង​អំឡុង​ពេលពពោះ ម៉ាក់​ៗ​មិន​គួរ​ព្យា​យាម​ស្វែង​រក​ការ​ព្យា​បាល​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ​ឡើយ ប៉ុន្តែ គួរ​តែ​បរិភោគ​អាហារ​សម្បូរ​ដោយជីវជាតិឱ្យ​បាន​គ្រប់គ្រាន់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. Melasma often begins during pregnancy​ – https://www.aad.org/public/diseases/a-z/melasma-overview
  2. Melasma – https://my.clevelandclinic.org/health/diseases/21454-melasma
  3. Melasma – https://www.ncbi.nlm.nih.gov/books/NBK459271/

កំណែ​ប្រែបច្ចុប្បន្ន

10/01/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

អ្នកជំនាញបង្ហើបថា ថ្នាំពីរប្រភេទនេះក៏អាចបណ្តាលឱ្យស្រីៗជាំមុខដែរ

វិធី៤យ៉ាងជួយព្យាបាលអាការៈជាំភ្នែក បែបងាយៗ​នៅផ្ទះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ a week ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម