កម្ដៅនៅក្នុង បន្ទប់សូណា មានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយ និង សុខភាព តួយ៉ាងខណៈពេលនេះ អាចលើកយកត្រឹមតែសុខភាពស្បែកមួយ មកនិយាយសិន ថាមានអត្ថប្រយោជន៍អ្វីខ្លះ។
ជាក់ស្ដែងបើនិយាយទៅដល់ ការធ្វើសូណាគឺគិតដល់ការធ្វើសំយោគស្បែកជាមួយនឹងចំហាយកម្ដៅ ដើម្បីបញ្ចេញ ញើសបង្ហូរជាតិពុលក្នុងខ្លួនឆ្លងកាត់ស្បែក។ ការធ្វើបែបនេះវាមានផលវិជ្ជមានច្រើនចំពោះសុខភាពស្បែក ដោយគិតរាប់ ត្រឹមពីចំណុចដំបូង ចាប់ផ្ដើមពីដំណើរលំហូរឈាម និង ចង្វាក់បេះដូងក្នុងរាងកាយជាមុន។
ក្នុងបន្ទប់សូណា ចាប់ ២ទៅ ៥នាទី ចង្វាក់បេះដូងចាប់ផ្ដើមកើនឡើងសន្ទុះញាប់ជាងមុន ចរន្ដលំហូឈាមតាមសរសៃឈាមនឹងត្រូវចាប់ផ្ដើមកើនឡើង ហើយរីកធំដោយស្វ័យប្រវត្ដិ និង បែបលក្ខណៈធម្មជាតិ ដែលជំរុញឲ្យមានការបែកញើសពេញខ្លួនប្រាណ។ ចរន្ដឈាមហូរសព្វរាងកាយ នឹងនាំទៅជាមួយអ៊ុកស៊ីសែន និង សារធាតុចិញ្ចឹជាច្រើនប្រភេទទៅកាន់ស្បែក ជំនួយដល់សុខភាពស្បែកឲ្យមានសំណើម។ បន្ទាប់ពីនោះ ការបែកញើស ក៏បាននាំចេញនូវជាតិពុលជាច្រើនប្រភេទ ពីស្បែកផងដែរ។
អត្ថបទគួរអាន៖
- ទម្លាយអាថ៌កំបាំងសុខភាពម៉េចបានគេចូលចិត្តទៅ សូណា សម្បើមម្ល៉េះ!
- តើចូលសូណាអាចជួយយើងសម្រកទម្ងន់ដែរទេ?
- កើតមុនលើដងខ្លួន សាកវិធីនេះ អាចជួយបាន
- កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ
- ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក
- ការពារខ្លួនពីជំងឺមហារីក អនុវត្តសកម្មភាពប្រចាំថ្ងៃទាំងនេះ
ទាក់ទងនឹងសុខភាពស្បែក អ្នកស្រី Renée Rouleau អ្នកជំនាញ ផ្នែកថែរក្សាស្បែក បានលើកឡើងថា “កោសិកាស្បែកត្រូវការជាតិទឹកដើម្បីរស់នៅ ដូច្នេះចំហាយទឹកអាចមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការរក្សាស្រទាប់ផ្ទៃខាងលើ ឲ្យមានសំណើម និងមើលទៅមានសុខភាពល្អ។ នៅពេលដែលស្បែកឡើងកំដៅ សរសៃឈាមក៏រីកធំ ដែលបណ្តាលឲ្យឈាម និងអុកស៊ីហ្សែនដែលសំបូរទៅដោយសារធាតុចិញ្ចឹមត្រូវបាននាំទៅកាន់កោសិកា។ ចរន្តឈាម គឺអាចបញ្ជូនវីតាមីនទៅចិញ្ចឹមស្បែក និងកោសិកា ហើយរក្សាឲ្យមានសុខភាពល្អ ធ្វើឲ្យស្បែកភ្លឺថ្លាពីខាងក្នុង” ។
[embed-health-tool-heart-rate]
តើគួរធ្វើសូណា ប៉ុន្មានដងក្នុងមួយសប្ដាហ៍?
ជាការលើកឡើងអំពីអត្ថប្រយោជន៍នេះ យើងអាចធ្វើសូណា យ៉ាងហោច ៣ ទៅ ៤ដង ក្នុង១សប្ដាហ៍ ឬអាចជារៀងរាលថ្ងៃក៏បានទៅតាមលទ្ធភាព។ ប៉ុន្ដែសម្រាប់ការធ្វើសូណា ជារៀងរាល់ថ្ងៃ គួរតែតម្រូវឲ្យមានការកំណត់រយៈពេលឲ្យបានត្រឹមត្រូវ ពោលមិនឲ្យលើសពី ២០នាទីក្នុងមួយពេល។ ការកំណត់ពេលឲ្យបានត្រឹមត្រូវ មានន័យថា យើងអាចតាមដានពីលក្ខខណ្ឌសុខភាពរបស់យើងផ្ទាល់បានល្អស្ថិតក្នុងបន្ទប់សូណា ព្រោះជាក់ស្ដែងក្នុងចន្លោះពេល ២០នាទី ក្នុងខ្លួនប្រាណ របស់យើងនឹងត្រូវជួបប្រទះនូវភាព ហេវហត់ អស់កម្លាំង បែកញើសច្រើន ខ្សោះជាតិទឹក ជាបញ្ហាដែលកើតឡើងជាញឹកញាប់ចំពោះអ្នកធ្វើសូណាជាប្រចាំ ព្រោះ រាងកាយត្រូវប្រឈមនឹងខ្សោះជាតិទឹករយៈពេល២០នាទីជារៀងរាល់ថ្ងៃ ដែលខុសពីអ្នកធ្វើត្រឹមតែ ៣ទៅ៤ ដងក្នុងអាទិត្យ។
ត្រៀមខ្លួនអ្វីខ្លះ មុនពេលធ្វើសូណា?
ដើម្បីធ្វើសូណា ឲ្យមានប្រសិទ្ធិភាពយើងគួរតែអនុវត្ដវិធីដូចខាងក្រោម៖
-ត្រូវញ៉ាំទឹកឲ្យបានយ៉ាងតិច១កែវ ព្រោះថានៅក្នុងបន្ទប់សូណា មានសីតុណ្ហភាពក្ដៅ ខ្លួនប្រាណត្រូវបែកញើសច្រើន ដូច្នេះវាអាចជួយការពារខ្លួនប្រាណ ពីការបាត់បង់ជាតិទឹក។
-ត្រូវពិនិត្យមើលសុខភាព ព្រោះថាក្នុងលក្ខខណ្ឌខ្លះ សុខភាពអាចបង្កឲ្យកើតឡើងជាហានិភ័យ គ្រោះថ្នាក់ដូចជា អ្នកមានជំងឺបេះដូង អ្នកមានជំងឺលើសឈាម អ្នកមានជំងឺសួត និងអ្នកមានបញ្ហាស្បែកប្រតិកម្មរហ័សជាដើម។
-សម្អាតរាងកាយ មានន័យថា យើងមិនត្រូវពាក់គ្រឿងអល័ង្កកា ឬប្រើប្រាស់ផលិតផល ថែរក្សាស្បែក ផ្សេងៗមុនពេលចូលបន្ទប់សូណានោះទេ។ ព្រោះវាអាចមានបញ្ហា ប្រតិកម្មជាមួយនឹងកម្ដៅ បង្កឲ្យមានការរលាក ប៉ះពាល់ស្បែកជាដើម។
[embed-health-tool-bmi]