ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជាបច្ចេកទេសម៉ាស្សាផ្ទៃមុខ និងក ដោយប្រើចលនាថ្នមៗ និងយឺតៗអូសសង្កត់លើប្រព័ន្ធទឹករងៃដើម្បីកម្ចាត់ជាតិពុលចេញពីផ្ទៃមុខតាមវិធីធម្មជាតិ។ តើការម៉ាស្សាបែបនេះផ្តល់ប្រយោជន៍អ្វីខ្លះដល់ស្បែកមុខ? ហើយយើងគួរម៉ាស្សាមុខបែបណា?
១. ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជួយស្បែកមុខ
- កម្ចាត់ជាតិពុលចេញពីផ្ទៃមុខ
- កាត់បន្ថយរង្វង់ភ្នែកខ្មៅ និងការហើមក្រោមភ្នែក
- កាត់បន្ថយការហើមមុខដោយជំរុញការបញ្ចេញជាតិទឹកពីផ្ទៃមុខ
- ជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ
- ជួសជុលកោសិកាស្បែកមុខ
- កាត់បន្ថយស្នាមមុន និងការកើតមុន
២. វិធីម៉ាស្សាមុខជំរុញរំហូរទឹករងៃ
យើងត្រូវសម្អាតដៃឱ្យស្អាតជាមុនសិនមុននឹងចាប់ផ្តើមម៉ាស្សាមុខជំរុញរំហូរទឹករងៃតាមជំហានដូចខាងក្រោម៖
ក. ម៉ាស្សាថ្ងាស
ដាក់ម្រាមដៃបួនទាំងសង (ចង្អុរ កណ្តាល នាង និងកូន) នៅកណ្តាលថ្ងាស ហើយអូសទាញម្រាមដៃមកកាន់សៀតផ្កា ៣ ដង។
ខ.ម៉ាស្សាត្រចៀក
យកម្រាមដៃសងខាងទាំង ៥ សង្កត់ថ្នមៗ ៣ ដងនៅតំបន់ក្រោយទងត្រចៀកទាំងសងខាងដើម្បីធ្វើឱ្យប្រព័ន្ធទឹករងៃសកម្ម។
គ. ម៉ាស្សាក្រោមភ្នែក
យកម្រាមដៃចង្អុលសង្ក់តលើថង់ដក់ក្រោមគល់ភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ឃ. ម៉ាស្សាត្របកភ្នែក
យកម្រាមដៃចង្អុលសង្កត់លើត្របកភ្នែកត្រង់ចំណុចប្រសព្វនឹងរន្ធទឹកភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។
ង. ម៉ាស្សាច្រមុះនិងមាត់
យកម្រាមដៃកណ្តាលសង្កត់លើចង្អូរលើបបូរមាត់ ៣ ដង (សាច់ចន្លោះច្រមុះនិងមាត់) រួចយកម្រាមដៃកណ្តាលទាំងសងខាងអូសពីចង្អូរលើបបូរមាត់ទៅកាន់គុម្ពត្រចៀក ៣ ដង។
[embed-health-tool-bmi]
ច. ម៉ាស្សាចង្កា
យកម្រាមដៃចង្អុរ និងកណ្តាលដៃទាំងសងខាងមកអូសថ្នមៗពីចំណុចកណ្តាលចង្កាទៅកាន់ថ្គាម រួចអូសទៅទងក្រោយទងត្រចៀក ៣ ដង។
ឆ. ម៉ាស្សាក
ជាចុងក្រោមយើងត្រូវប្រើចុងម្រាមដៃចង្អុរ និងកណ្តាលមកសង្កត់ថ្នមៗលើសៀតផ្កាទាំងសងខាង រួចអូសមកកាន់គុម្ពត្រចៀក ហើយអូសមកកាន់តំបន់ក្រោយទងត្រចៀក។ បន្ទាប់មកអូសថ្នមៗចុះមកកាន់ចន្លោះឆ្អឹងដងកាំបិត និងអូសតាមចន្លោះឆ្អឹងដងកាំបិតមកកាន់ចំណុចប្រសព្វនៅកណ្តាលទ្រូង ៣ ដង។
បន្ទាប់ពីម៉ាស្សាមុខជំរុញរំហូរទឹករងៃហើយ យើងត្រូវលាងសម្អាតផ្ទៃមុខជាមួយទឹកក្តៅឧណ្ហៗ រួចលាបក្រែមផ្តល់សំណើម ឬសេរ៉ូម ហើយរំលង ២-៣ ថ្ងៃ ចាំម៉ាស្សាបែបនេះម្តងទៀត។
អត្ថបទគួរអាន៖
- ជាំមុខមានប៉ុន្មានប្រភេទ? អាចព្យាបាលជាទេ?
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកជ្រើសរើសផលិតផលឲ្យត្រូវនឹងសភាពស្បែក បង្ការបញ្ហាផ្សេងៗ
- គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?
ចំណុចសំខាន់
- កម្ចាត់ជាតិពុលចេញពីផ្ទៃមុខ
- កាត់បន្ថយការហើមមុខ
- ជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ
- ជួសជុលកោសិកាស្បែកមុខ
- កាត់បន្ថយការកើតមុន