រមៀតសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាក ព្រមទាំងវីតាមីនC ដែលផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យដល់ស្បែករបស់យើង។ លើសពីនេះ គ្រឿងទេសមួយមុខនេះ ក៏ជួយពង្រឹងសុខភាព និងបង្ការជំងឺមួយចំនួនផងដែរ។
រមៀតសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាក ព្រមទាំងវីតាមីនC ដែលផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យដល់ស្បែករបស់យើង។ លើសពីនេះ គ្រឿងទេសមួយមុខនេះ ក៏ជួយពង្រឹងសុខភាព និងបង្ការជំងឺមួយចំនួនផងដែរ។

ជួយខួរក្បាល៖ ការញ៉ាំទឹកក្ដៅឧណ្ហៗ លាយជាមួយម្សៅរមៀតជាប្រចាំនៅពេលព្រឹក គេជឿងថាអាចជួយឲ្យខួរក្បាលយើងមានភាពរវៀសរវៃ និងបង្កើនភាពស្វាហាប់។
ជួយសុខភាពបេះដូង៖ ញ៉ាំទឹករមៀតជារៀងរាល់ថ្ងៃ អាចជួយកម្ចាត់ជាតិពុលពីឈាម និងគ្រប់គ្រងជំងឺឈាមផ្សេងៗ ព្រមទាំងជួយការពារបញ្ហាគាំងបេះដូងផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ជួយថ្លើម៖ ទន្ទឹមនឹងនេះដែរ ទឹករមៀតក៏អាចកម្ចាត់ជាតិពុលពីថ្លើម និងជួយឲ្យកោសិកាបំពេញមុខងារប្រកបដោយប្រសិទ្ធភាព។
ជួយឲ្យឈាមរាវ៖ អ្នកដែលមានបញ្ហាបេះដូង គួរញ៉ាំទឹករមៀតឲ្យបានទៀងទាត់ ពីព្រោះភេសជ្ជៈមួយនេះ អាចជួយធ្វើឲ្យឈាមរាវ និងបង្ការកំណកឈាម ដែលទាំងនេះអាចជួយបញ្ចៀសការគាំងបេះដូងបាន។

សុខភាពស្បែក៖ ទឹករមៀត លាយជាមួយនឹងទឹកឃ្មុំ និងទឹកក្រូចឆ្មារ អាចជួយប្រឆាំងនឹងភាពចាស់ បណ្តេញជាតិពុលពីរាងកាយ និងជួយធ្វើឲ្យស្បែកភ្លឺថ្លា និងភ្លឺម៉ត់រលោង។
អត្ថបទគួរអាន៖
ប្រឆាំងជំងឺមហារីក៖ ការញ៉ាំទឹករមៀតចំនួន៣ដងក្នុងមួយសប្តាហ៍ អាចរួមចំណែកជួយការពាររាងកាយពីពីហានិភ័យកើតជំងឺមហារីក។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
7 Miraculous Uses of Turmeric Water
https://www.practo.com/healthfeed/7-miraculous-uses-of-turmeric-water-37554/post
7 miraculous uses of turmeric water
https://www.cloudnewsmag.com/7-miraculous-uses-of-turmeric-water/
7 ways turmeric can work wonders for your body
https://timesofindia.indiatimes.com/life-style/health-fitness/home-remedies/7-ways-turmeric-can-work-wonders-for-your-body/articleshow/55595672.cms
7 Health Benefits of Turmeric
https://health.clevelandclinic.org/turmeric-health-benefits/
កំណែប្រែបច្ចុប្បន្ន
21/02/2024
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ