អ្នកដែលមានស្បែកស្ងួតស្រាប់ អាចមានអាការៈរមាស់ និងរបក ជាពិសេសនៅរដូវរងាតែម្ដង។ ដូច្នេះហើយ គ្នាយើងគួរស្វែងយល់ពីវិធីថែទាំស្បែកដែលត្រឹមត្រូវ ក៏ដូចជាជៀសវាងកំហុសឆ្គងមួយចំនួន ដែលអាចធ្វើឲ្យស្បែកកាន់តែស្ងួតខ្លាំង។
កំហុសឆ្គងទាំង៤គួរជៀសវាង
១. ញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល
ពិតណាស់ គ្រឿងស្រវឹងអាចធ្វើឲ្យយើងខ្សោះជាតិទឹកកាន់តែធ្ងន់ធ្ងរ និងអាចបង្កជាផលប៉ះពាល់ដល់ស្បែកដូចគ្នា។ ដូច្នេះហើយ ដើម្បីបញ្ចៀសបញ្ហាស្បែកស្ងួត គ្នាយើងគួរញ៉ាំទឹកឲ្យបានញឹកញាប់ ឬកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. មិនញ៉ាំត្រី
ទន្ទឹមនឹងនេះដែរ ត្រីផ្ទុកទៅដោយខ្លាញ់ធម្មជាតិ ដែលមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពស្បែកផងដែរ។ គ្នាយើងគួរបញ្ចូលត្រីដែលមានខ្លាញ់ ដូចជាត្រីសាម៉ុន ត្រីសាឌីន និងត្រីធូណា ក្នុងរបបអាហារ ដើម្បីជួយទ្រទ្រង់រាងកាយ និងសម្រស់របស់យើងឲ្យកាន់តែភ្លឺថ្លា។
[embed-health-tool-heart-rate]
៣. មិនញ៉ាំស៊ុតផ្នែកពណ៌លឿង
ចំណែកឯស៊ុតផ្នែកពណ៌លឿង សម្បូរទៅដោយវីតាមីនD ដែលអាចជួយដោះស្រាយបញ្ហាខ្សោះជាតិទឹកនៃស្បែកបានយ៉ាងមានប្រសិទ្ធភាព។
៤. ញ៉ាំទឹកមិនគ្រប់គ្រាន់
គ្នាយើងដឹងអត់ថា នៅពេលដែលរាងកាយយើងខ្សោះជាតិទឹក នោះនឹងអាចប៉ះពាល់ដល់សុខភាពស្បែកយ៉ាងធ្ងន់ធ្ងរ ដោយអាចនាំឲ្យស្បែកយារធ្លាក់ មានស្នាមផ្នត់ និងស្នាមជ្រីវជ្រួញមុនវ័យថែមទៀតផង។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង