backup og meta

ស្បែកមុខស្ងួតហើយ ឡើងមុនទៀត គួរថែទាំបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 14, 2023

    ស្បែកមុខស្ងួតហើយ ឡើងមុនទៀត គួរថែទាំបែបណា?

    អ្នកមានស្បែកមុខស្ងួត គឺមិនងាយកើតមុនដូចអ្នកដែលមានស្បែកមុខសម្បូរខ្លាញ់នោះទេ។ ប៉ុន្ដែជៀសមិនផុតនោះឡើយ អ្នកមានស្បែកមុខស្ងួត ក៏អាចកើតមុនបានដែរ ប្រសិនបើប្រើប្រាស់ផលិតផលមិនល្អ ធ្វើប៉ះពាល់ដល់ស្បែក និងបង្កឲ្យស្បែកស្ដើងជាដើម។ ដូច្នេះប្រសិនបើស្បែកមុខស្ដើង ហើយកើតមុនទៀត តើគួរដោះស្រាយបែបណា?

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    វិធីដោះស្រាយសម្រាប់អ្នកមានស្បែកស្ងួត ហើយកើតមុន

    ១.ជួបជាមួយគ្រូពេទ្យសុខភាពស្បែក

    អ្នកមានបញ្ហាស្បែកមុខស្ងួតហើយកើតមុនទៀត ពិសេសពពួកមុនធំៗ សំខាន់បំផុតត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យមើលសុខភាពស្បែក រកមូលហេតុបង្កឲ្យកើតមុន និង ទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។ មិនត្រូវប្រើប្រាស់ផលិតណាមួយដែលមិនស្គាល់ពីគុណភាពច្បាស់លាស់ នោះទេព្រោះអាចប៉ះពាល់ដល់ស្បែកមុខកាន់តែធ្ងន់ធ្ងរ។

    ២.ពិនិត្យមើលផលិតផលប្រើប្រាស់

    ប្រសិនបើស្បែកមុខស្ដើង ការប្រើផលិតផលគ្រឿងសម្អាងគឺប្រុងប្រយ័ត្នបំផុត ពិសេសពពួកម្សៅ និងផលិតផលលាងសម្អាត ដែលមានជាតិកាត់ខ្លាំងក៏ប្រឈមធ្វើឲ្យមុខមានការរលាក ប៉ះពាល់ស្បែកផងដែរ។

    ៣.លាងសម្អាតមុខជាប្រចាំ

    ត្រូវលាងសម្អាតមុខឲ្យបាន២ដងក្នុងមួយថ្ងៃ ដោយដុសអង្អែលថ្នមៗ នៅពេលព្រឹក និងពេលយប់។ បន្ទាប់មកត្រូវប្រើប្រាស់ផលិតផលដែលជួយផ្ដល់សំណើមស្បែក និងផលិតផលការពារកម្ដៅថ្ងៃរាល់ពេលដែលលត្រូវចេញទៅក្រៅ។

    សាប៊ូលាងមុខ

    ៤.កាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង

    ការប្រើប្រាស់គ្រឿងសម្អាងជាប្រចាំក៏អាចបង្កផលប៉ះពាល់ដល់ស្បែកបានដែរ ពិសេសពពួកគ្រឿងសម្អាងដែលផ្ទុកសាធាតុអាស៊ីត alpha hydroxy ងាយធ្វើឲ្យស្បែកមានរលាក។

    ៥.កាត់បន្ថយការត្រូវកម្ដៅថ្ងៃ

    ចំពោះអ្នកមានស្បែកមុខស្ដើង ការត្រូវកម្ដៅថ្ងៃអាចនាំឲ្យស្បែកមុខងាយឡើងជាំ រលាក និងកើតមុនបានដែរ។ វិធីដ៏ល្អបំផុតរាល់ពេលចេញក្រៅគួរតែមាន ឆ័ត្រ ពាក់មួក និងប្រើផលិតផលការពារកម្ដៅថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម