backup og meta

រូបមន្តងាយៗទាំង៤ ជួយបន្តឹងស្បែកមុខ ពន្យារភាពចាស់!

រូបមន្តងាយៗទាំង៤ ជួយបន្តឹងស្បែកមុខ ពន្យារភាពចាស់!

ពិត​ណាស់ ស្រីៗ​យើង​តែង​ចង់​បាន​ស្បែក​ស្អាត​ តឹង​ណែន និង​មាន​សុខភាព​ល្អ។ ប៉ុន្តែ នៅ​ពេល​ដែល​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​យើង​ក៏​ចាប់ផ្តើម​យារ​ធ្លាក់ មាន​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​អុជ​ខ្មៅ​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ដើម្បី​ទប់ស្កាត់​នូវ​រាល់​បញ្ហា​ស្បែក​ទាំង​នេះ ក៏​ដូចជា​ទទួល​បាន​ស្បែក​ដែល​ក្មេង​ជាង​វ័យ​ គ្នា​យើង​អាច​សាកល្បង​អនុវត្តន៍​រូបមន្ត​ថែ​សម្រស់​ងាយ​ៗ​ខាង​ក្រោម​នេះ។

កំពូល​រូបមន្ត​ជួយ​បន្តឹង​ស្បែក​មាន​អ្វី​ខ្លះ?

១. ផ្លែ​ចេក

យោង​តាម​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១២​បាន​បង្ហាញ​ថា ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​​ប៉ូតាស្យូម​ វីតាមីន​ និង​ប្រេង​ធម្មជាតិ​ ដែល​អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​បន្តឹង​ស្បែក​។

របៀប​ធ្វើ៖ កិន​ចេក​ទុំ​ចំនួន​១/៤​ឲ្យ​ក្លាយ​ជា​ល្បាយ រួច​យក​មក​លាប​នៅ​លើ​ស្បែក​មុខ​ដែល​លាង​សម្អាត​រួច ដោយ​ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី សឹម​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច។

២. ផ្លែ​ត្រសក់

ផ្លែ​ត្រសក់​មាន​គុណប្រយោជន៍​​ក្នុង​ការ​ជួយ​បន្តឹង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ។ ដូចនេះ​ហើយ គ្នា​យើង​មិន​គួរ​រំលង​បន្លែ​មួយ​ប្រភេទ​នេះ​ទេ។

របៀប​ធ្វើ៖ ចិត​សំបក​ត្រសក់​ឲ្យ​ស្អាត និង​កិន​ឲ្យ​ម៉ត់​ល្អ។ បន្ទាប់​មក ​ប្រើ​សំឡី​ជ្រលក់​ជាមួយ​នឹងទឹក​ត្រសក់យក​មក​ជូត​នៅ​ត្រង់​ស្បែក​ដែល​មាន​បញ្ហា ដោយ​ទុក​ចោល​រយៈពេល​ពី​១៥ ទៅ​២០​នាទី​ ទើប​លាង​ជម្រះ​ចេញ។

ម៉ាសមុខ

៣. ប្រទាល​កន្ទុយ​ក្រពើ

ជែល​ប្រទាល​កន្ទុយ​ក្រពើ ល្អ​បំផុត​សម្រាប់​ជួយ​បន្តឹង​ស្បែក​ និង​ជំរុញ​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក

របៀប​ធ្វើ៖ កាត់​យក​ជែល​ដែល​​មាន​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​ដោយ​ផ្ទាល់​នៅ​លើ​ស្បែក​ និង​លាង​ជម្រះ​ចេញ ក្រោយ​ទុក​ចោលរយៈពេល​ពី​១៥ ទៅ​២០​នាទីរួច។

[embed-health-tool-ovulation]

៤. កាហ្វេ

សារធាតុ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ អាច​ជួយ​ការពារ​ស្បែក​ប្រឆាំង​នឹង​អុកស៊ីតកម្ម ព្រម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​ស្បែក​ដែល​បណ្តាល​មក​ពី​កម្តៅ​ថ្ងៃ។

របៀប​ធ្វើ៖ បន្ថែម​ទឹក​បន្តិច​ចូល​ទៅ​ក្នុង​កាក​កាហ្វេ រួច​យក​មក​ម៉ាស្សា​នៅ​លើ​ស្បែក​ជា​រង្វង់​។ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

11 ways to reduce premature skin aging

https://www.aad.org/public/everyday-care/skin-care-secrets/anti-aging/reduce-premature-aging-skin

Tips for Taking Care of Your Skin

https://kidshealth.org/en/teens/skin-tips.html

Ten things people can do to maintain their youth

https://www.plasticsurgery.org/news/blog/ten-things-people-can-do-to-maintain-their-youth

កំណែ​ប្រែបច្ចុប្បន្ន

26/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គន្លឹះងាយៗថែទាំស្បែក៥យ៉ាងនៅរដូវក្តៅ សម្រាប់អ្នកមានស្បែកខ្លាញ់

ទឹកអំពៅមិនត្រឹមជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ តែបង្កប់គុណប្រយោជន៍ដល់ស្បែក និងសក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម