backup og meta

ក្បួនថែស្បែកបែបធម្មជាតិទាំង៥ ជួយបន្តឹង និងកាត់បន្ថយភាពចាស់នៃស្បែក

ក្បួនថែស្បែកបែបធម្មជាតិទាំង៥ ជួយបន្តឹង និងកាត់បន្ថយភាពចាស់នៃស្បែក

ស្បែក​របស់​យើង​នឹង​ចាប់ផ្តើម​បាត់បង់​ភាព​យឺត​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ កត្តា​នេះ​ហើយ​ ​ធ្វើ​ឲ្យ​ស្បែក​​ចាប់ផ្តើម​យារ​ធ្លាក់ និង​លេច​ចេញ​នូវ​ស្នាម​ជ្រីវជ្រួញ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។ អ៊ីចឹង​ហើយ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​តឹង​ណែន​ល្អ​​ និង​ក្មេង​ជាង​វ័យ​ គ្នា​យើង​អាច​សាកល្បង​រូបមន្ត​ធម្មជាតិ​ទាំង​៥​​ខាង​ក្រោម​នេះ។

១. ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំ​រស្មី​ UV

ការ​ប៉ះពាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្បែក​​ឆាប់​ចាស់​ជាង​វ័យ​ និង​ខូច​ស្បែក។ ដូច្នេះ​ ដើម្បី​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំ​រស្មី​UV យើង​គួរ​ជ្រើសរើស​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ជា​​រៀង​រាល់​ថ្ងៃ និង​លាប​​​ជា​រៀង​រាល់​២​ម៉ោង​ម្តង​ នៅ​ពេល​ដែល​យើង​ចេញ​ទៅ​ខាង​ក្រៅ។

២. ប្រើ​ Retinoids

សារធាតុ​ Retinoids ដែល​មាន​នៅ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ផលិត​ជាតិ​ខូឡាជែន ​​ជួយ​ឲ្យ​ស្បែក​យឺត ​​ព្រម​ទាំង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ជា​ប្រចាំ។ យ៉ាង​ណា​មិញ សម្រាប់​គ្នា​យើង​ដែល​ទើប​ប្រើប្រាស់​ផលិតផល​នេះ គួរ​ចាប់ផ្តើម​ជាមួយ​នឹង​កម្រិត​ទាប និង​ប្រើប្រាស់​ទៅ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ។

ស្បែកស្អាត

៣. របប​អាហារ​សុខភាព​

​​ជាមួយ​គ្នា​នេះ​ដែរ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សុខភាព​ស្បែក។ ចំពោះ​របប​អាហារ​ដែល​មាន​តុល្យភាព ត្រូវ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​​សំខាន់​ៗ វីតាមីន​ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ជំរុញ​​ដល់​ការ​ផលិត​ជាតិ​ខូឡាជែន និង​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ អាហារ​ដែល​យើង​មិន​អាច​ខ្វះ​បាន​ មាន​ដូចជា​បន្លែ និង​ផ្លែឈើ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ (សណ្តែក សាច់​គោ​គ្មាន​ខ្លាញ់ ឬ​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។ល។) ព្រម​ទាំង​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ។

[embed-health-tool-bmi]

​​​​​​​​៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​គ្រប់គ្រង​ស្រ្តេស

ការ​គេង​ឲ្យ​បាន​ពី​៧​ ទៅ​៩​ម៉ោង អាច​ជួយ​​ជួសជុល​ស្បែក​ពី​បញ្ហា​ស្បែក​ផ្សេង​ៗ ក៏​ដូចជា​​ជួយ​បណ្ដុះ​កោសិកា​ស្បែក​ថ្មី។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ ដោយ​ការ​ធ្វើ​សមាធិ ហាត់​យូហ្គា​ និង​ដក​ដង្ហើម​ឲ្យ​វែង​ៗ។

៥. ប្រេង​ធម្មជាតិ និង​ក្រែម​ផ្តល់​សំណើម

ទន្ទឹម​នឹង​នេះ ការ​ផ្តល់​សំណើម​ដល់​ស្បែក​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ទន់​ម៉ត់​រលោង​ និង​ភ្លឺ​ថ្លា។ ប្រេង​ធម្មជាតិ​ ដែល​មាន​ដូចជា​ប្រេង ​jojoba ប្រេង​អាល់ម៉ុន និង ​Shea butter ជា​ជម្រើស​ដ៏​ប្រសើរ​ ដែល​អាច​ជួយ​រក្សា​សំណើម​បាន​យូរ និង​ទ្រទ្រង់​មុខងារ​រនាំង​ការពារ​ស្បែក។ គ្នា​យើង​អាច​រក​ប្រេង​ធម្មជាតិ​ទាំង​នេះ​បាន​ នៅ​ក្នុង​ផលិតផល​ផ្តល់​សំណើម​ដល់​​ស្បែក​មួយ​ចំនួន​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Skin care: 5 tips for healthy skin

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/skin-care/art-20048237

Collagen for Your Skin: Healthy or Hype?

https://www.cedars-sinai.org/blog/collagen-supplements.html

Many ways to firm sagging skin

https://www.aad.org/public/cosmetic/younger-looking/firm-sagging-skin

កំណែ​ប្រែបច្ចុប្បន្ន

23/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រូបមន្តងាយៗទាំង៤ជួយបន្តឹងស្បែកមុខឲ្យក្មេងជាងវ័យ

ក្រៅពីរសជាតផ្អែមឆ្ងាញ់ ផ្លែស្វាយអាចធ្វើជាម៉ាសមុខ ជួយឲ្យស្បែកភ្លឺថ្លា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 23

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម