- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- ចេះទម្លាប់ថែស្បែកទាំងនេះ ជួយឲ្យកាន់តែស្អាតមួយកម្រិតទៀត
២- តិចនិកដោះស្រាយនៅផ្ទះ
ក្រៅពីរបបអាហារត្រឹមត្រូវ មានសារធាតុចិញ្ចឹមស្បែកខ្ពស់ និងជួយឲ្យសុខភាពល្អ តិចនិកពិសេសមួយចំនួន គួរបញ្ចូលក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ ដើម្បីជួយបង្កើនភាពស្រស់ស្អាតដល់ស្បែក ដូចជា៖
– ប្រើម៉ាស់ក្រូចឆ្មារ៖ លាយទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ (១៤,៨ មិល្លីលីត្រ) ជាមួយទឹកប៉េងប៉ោះ ១ ស្លាបព្រាបាយ ទឹកត្រសក់ ១ ស្លាបព្រាបាយ និងម្សៅចម្រាញ់ពីដើមចន្ទន៍ក្រស្នា (Sandalwood Paste) ១ ស្លាបព្រាបាយ (១៤,៨ មីលីលីត្រ) លាយឲ្យសព្វ ហើយលាបទៅលើស្បែក បន្ទាប់មកទុកចោល ១៥-២០ នាទី។ លាងមុខជាមួយទឹកក្តៅ និងលាបផលិតការពារភាពជ្រីវជ្រួញ ជាការស្រេច។
– ឈប់ជក់បារី៖ ជក់បារី នឹងធ្វើឲ្យស្បែកកាន់តែចាស់មុនវ័យ ឈប់ជក់បារី មិនត្រឹមទទួលបានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយស្បែកឲ្យភ្លឺថ្លាទៀតផង។ បើមានមិត្តភក្តិ ឬសមាជិកគ្រួសារ ជក់បារី អាចប្រាប់ឲ្យទៅជក់នៅកន្លែងផ្សេងឆ្ងាយពីយើង។
– ផឹកទឹកឲ្យច្រើន៖ ព្យាយាមផឹកទឹករ៉ែ ៦-៨ កែវ/ថ្ងៃ យើងនឹងទទួលលទ្ធផលល្អប្រសើរពីទឹកធម្មជាតិទាំងនេះ។
– លាបឡេការពារកម្តៅថ្ងៃជាប្រចាំ៖ ព្រះអាទិត្យ បញ្ចេញកាំរស្មី UVអាចជះឥទ្ធិពលអវិជ្ជមានមកលើស្បែក និងអាចនាំឲ្យកើត សម្រស់ ទៀតផង។ ហេតុនេះ មុនពេលចេញក្រៅ ត្រូវការពារស្បែកពីកាំរស្មី UV ដោយពាក់អាវធំ និងលាបឡេការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ។