backup og meta

ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន

ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន

គ្នា​យើង​ខ្លះ​ខិត​ខំ​ថែរក្សា​ស្បែក​ដោយ​ផលិតផល​ផ្សេងៗ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ថ្លា ភ្លឺរលោងនិង​មាន​ភាព​ស្រស់ស្អាត ប៉ុន្តែ​ក្ដៅពី​ផលិតផលទាំងនោះ ​អាហារ​មួយ​ចំនួន​គឺ​ល្អ​ជា​ពិសេស​សម្រាប់​ជំនួយ​សុខភាព​ស្បែក​យើងណាស់ដែរ។ អាហារ​ទាំងនោះមានដូចជា៖

ម្ទេស​ប្លោក​ក្រហម

ម្ទេស​ប្លោក​ក្រហម​គឺ​ជា​ប្រភព​វីតាមីន C។ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ Joan Salge Blake បាន​ឲ្យ​ដឹង​ថា​រាងកាយ​ត្រូវ​ការ​វីតាមីន C ដើម្បី​ផលិត​ខូឡាជេន​ដែល​ជា​ប្រូតេអ៊ីន​មាន​ក្នុង​រាងកាយ​និង​ជួយ​ផ្តល់​រចនាសម្ព័ន្ធ​ដល់​ស្បែក។ វីតាមីន an style=”font-family: Khmer OS;”>C នេះ​ក៏​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់សេរី​ដែលអាច​បំផ្លាញខូឡាជេន និង​elastin (ផ្តល់​ភាព​យឺត​ដល់​ស្បែក)

ពពួក​ផ្លែ​ក្រូច

ដូច​បាន​ដឹង​ហើយ​ថា​វីតាមីន Cមាន​ប្រយោជន៍​យ៉ាង​ណា​សម្រាប់​ស្បែក ហើយ​ពពួក​ផ្លែ​ក្រូច​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​វីតាមីន C ។ វីតាមីន​នេះ​ក៏​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ផ្លែ​ប្លូប៊ឺរី

ផ្លែ​នេះ​មាន​កាឡូរី​ទាប​ ប៉ុន្តែ​មាន​សារធាតុចិញ្ចឹម​ខ្ពស់ និងសំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​ជួយ​ប្រឆាំង​នឹង​ការខូចខាត​កោសិកា និង​រ៉ាឌីកាល់សេរី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក។ យើង​អាចញ៉ាំ​ជា​ផ្លែប្លូប៊ឺរីស្រស់ ក្លាសេកក ឬធ្វើជា​ទឹក​ក្រឡុកបាន។

ដំឡូងជ្វា

ដំឡូង​ជ្វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ beta-carotene ខ្ពស់ និង​ម៉ាញ៉េស្យូម​ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក។ សំបក​ដំឡូងជ្វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែរ​ដូចជា​ជាតិសរសៃ​ដែល​ជួយ​ដល់​ពោះវៀន និង​អាច​ជួយ​ស្បែក​កុំ​ឲ្យ​មាន​ស្នាមជាំ។

ការ៉ុត

ការ៉ុត​សំបូរ​ដោយ​សារធាតុ beta-carotene ដែល​រាងកាយ​នឹង​បំលែង​ទៅ​វីតាមីន A។ វីតាមីន A មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ខូឡាជេន​ដែល​ជួយ​ព្យាបាល​ស្បែក​ខូច។

ផ្លែស្វាយ

ផ្លែស្វាយ​ជា​ប្រភព​វីតាមីន A  C និង B6ដែល​គេ​និយាយ​ថាអាច​កាត់បន្ថយ​ជាតិខ្លាញ់​លើ​ស្បែក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​ក៏​ធ្វើ​ពី​ផ្លែ​ស្វាយ​ដែរ ព្រោះ​​ជឿថា​អាចជួយ​ឲ្យ​ស្បែក​រលោក និង​ធ្វើ​ឲ្យ​ស្បែក​រស់​ឡើង​វិញ។ </span>

សណ្តែកបៃតង Edamame

សណ្តែក​ចំហុយ​នេះ​សំបូរ​ទៅ​ដោយ​អាស៊ីត linoleic។ ការ​សិក្សា​មួយ​ធ្វើ​ទៅ​លើ​ស្ត្រី​ ៤ ០០០នាក់បាន​ឲ្យ​ដឹង​ថា​ អ្នក​ញ៉ាំ​អាហារ​សំបូរ​ទៅ​ដោយ​អាស៊ីត linoleic ស្បែក​មិន​ស្តើង​។ ស្បែក​ស្តែង​ងាយ​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ។

ផ្លែ​ប៉េងប៉ោះ

ផ្លែ​ប៉េងប៉ោះ​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopeneដែល​សារធាតុ​នេះ​នឹង​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ខូចខាត​ដោយ​សារ​កម្ដៅថ្ងៃ។

Brazil Nuts

គ្រាប់ធញ្ញជាតិ​នេះ​ជា​ប្រភព​នៃ​ selenium ដែល​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​កម្ដៅ​ថ្ងៃ និង​រក្សា​ភាព​យឺត​ក្នុង​ស្បែក។

អង្ករ​សំរូប

ការ​ញ៉ាំ​អង្ករ​សំរូប​អាច​ជួយ​ស្បែក​ច្រើន ព្រោះ​អង្ករ​សំរូប​សំបូរ​ដោយ​ selenium និង​ជាតិ​កាបូអ៊ីដ្រាត​ (complex carbohydrate) អាច​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ចាស់​មុន​អាយុ។

អត្ថបទពាក់ព័ន្ធ៖

ត្រី​សាល់ម៉ុន

ត្រី​សាល់ម៉ុន​មាន​អាស៊ីតខ្លាញ់​អូមេហ្គា ៣​ខ្ពស់​ដែល​មាន​ប្រយោជន៍​ដល់​ស្បែក។ អាស៊ីត​ខ្លាញ់​នេះ​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់សេរី​ដោយ​ពង្រឹង​ភ្នាស​កោសិកា និង​បន្ថយ​ការ​រលាក​កោសិកា។

គ្រាប់ល្ពៅ

គ្រាប់​ល្ពៅ​ជា​អាហារ​សំខាន់​សម្រាប់​ស្បែក​ព្រោះ​សំបូរទៅ​ដោយ​ជាតិ​ស័ង្កសី។ ស័ង្កសី​ជា​សារធាតុរ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ដល់​សកម្មភាព​របស់​ក្រពេញ​ខ្លាញ់​ស្បែក និង​ការ​ព្យាបាល​របួស។ ខ្វះ​ជាតិ​ស័ង្កសី​អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​មុន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.womansday.com/style/beauty/g1051/foods-good-for-skin/?slide=1

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម