ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ថ្នាំបន្ទាប់បន្សំ​បាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ថ្នាំបន្ទាប់បន្សំ

លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖ - ក្ដៅខ្លួន - ចុះត្រជាក់ - សម្ពាធឈាមចុះ - រាក ក្អួត - ឡើង​កន្ទួល​រមាស់ - ហត់ ថប់ដង្ហើម - វិល​មុខ ឈឺ​ក្បាល - បែក​គ្រាប់​ឈាម - ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។ លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង។

ស្វែងរក ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

Methazolamide (ឱសថ Methazolamide)

ស្វែងយល់ពីការប្រើប្រាស់១- ព្យាបាលជំងឺអី្វខ្លះ? Methazolamide ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​មាន​សម្ពាធ​​ខ្ពស់​នៅ​ក្នុង​ភ្នែក​ ដោយ​សារ​​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក។ ការ​បន្ថយ​សម្ពាធ​​ខ្ពស់​ក្នុង​ភ្នែក ​អាច​ជួយ​ការ​ពារ​កុំ​ឲ្យ​ខ្វាក់​ភ្នែក មើល​ស្រវាំង និង​ខូច​ខាត​សរសៃ​ប្រសាទ​ភ្នែក។ ថ្នាំ Methazolamide ជា​ប្រភេទ​ថ្នាំ​ក្នុង​ក្រុម Carbonic Anhydraseinhibitors មាន​នាទី​បន្ថយ​ការ​ផលិត​សារធាតុ​រាវ​នៅ​ក្នុង​ភ្នែក។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវ​លេប​ថ្នាំ​នេះ​តាម​មាត់​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ជា​ធម្មតា​លេប ២-៣ ដង/​ថ្ងៃ។ ​ត្រូវ​លេប​ជាមួយ​អាហារ​ ប្រសិន​បើ​​មាន​បញ្ហា​ឈឺ​ក្រពះ។ ដើម្បី​បន្ថយ​ហានិភ័យ​ ​ផល​ប៉ះពាល់​មួយ​ចំនួន​របស់​ថ្នាំ (ក្រួស​ក្នុង​តម្រង​នោម) ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​លុះ​ត្រាអ្នក​មាន​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​មិន​ឲ្យ​ផឹក។ ហើយកម្រិត​ថ្នាំ​ត្រូវ​ផ្អែក​លើ​ស្ថាន​ភាព​សុខ​ភាព និង​ការ​ឆ្លើយ​តប​របស់​ថ្នាំ។ ប្រើ​ថ្នាំ​នេះឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​ឲ្យ​ថ្នាំ​មាន​ប្រសិទ្ធភាពខ្ពស់។ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ចង​ចាំលេប​រួច ឬ​មិនទាន់​លេប​ថ្នាំ យើង​ត្រូវ​លេប​វា​ក្នុង​ពេល​តែ​មួយ​ជា​រៀង​រាល់​ថ្ងៃ ត្រូវ​បន្ត​លេប​ទោះ​ជា​បាន​ធូរ​ស្រាល​ក៏​ដោយ។ មនុស្ស​ភាគ​ច្រើន​​មាន​ជំងឺ​ទឹក​ដក់​ក្នុង​បាតភ្នែក ឬ​មាន​សម្ពាធ​ខ្ពស់​ក្នុង​ភ្នែក​ មិន​មាន​រង​ផល​រំ​ខាន​ក្រោយ​ប្រើ​ថ្នាំ​នេះ​ទេ។ ៣- រក្សា​ទុកដោយ​វិធី​ណា? អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Methazolamide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​? មុន​លេប​ថ្នាំ Methazolamide ត្រូវ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី ក្នុង​ករណី​យើង​មាន​ប្រតិកម្ម​ ឬ​អាលែកហ្ស៊ី​នឹង​ថ្នាំ​ផ្សេង​ទៀត។ […]


ថ្នាំបន្ទាប់បន្សំ

Mebendazole (ឱសថ Mebendazole)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Mebendazole ប្រើព្យាបាលអីខ្លះ? Mebendazole ជា​ថ្នាំគេ​ប្រើ​សម្រាប់​ព្យាបាល​ការចម្លង​រោគ​ដោយ​សារ​ពពួក​ព្រូន​នៅ​ក្នុង​ខ្លួន ​ដូច​ជា អៀន (Pinworm) ព្រូន​មូល (Roundworm) និង​ព្រូនតម្ពក់ (Hookworm)។ ២- គេប្រើថ្នាំនេះយ៉ាង​ម៉េច? ថ្នាំ​នេះ​ត្រូវ​លេប​ ​អាច​លេប​ជាមួយ​អាហារ ឬ​មិន​ចាំបាច់​អាហារ​ក៏បាន អាច​លេប​កិន​លាយ​ជាមួយ​អាហារ​កាន់​តែ​ល្អ។ កម្រិត​ថ្នាំ​ត្រូវ​ផ្អែក​លើ​ស្ថាន​ភាព​សុខ​ភាព និង​ការព្យាបាល។ ព្យាបាល​បញ្ហា​​អៀន ត្រូវ​លេប​តែ​មួយ​ដង តែបើ​ចាំបាច់ ​ត្រូវ​លេប​ម្តង​ទៀត​នៅ​ ២-៣ ​សប្តាហ៍​ក្រោយ។ ចំពោះ​ការ​បង្ករោគ​បណ្តាល​មក​ពី​ពពួក​ព្រូន​ផ្សេង​ទៀត មាន ព្រូន​មូល ព្រូនតម្ពក់ ត្រូវ​លេបថ្នាំ Mebendazole រយៈពេល ៣ថ្ងៃ ធម្មតា​លេប ២​ ដង/ថ្ងៃ ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ បើ​ចាំបាច់​ ​ព្យាបាល​លើក​ទី ២ ត្រូវ​លេប ២-៣​ សប្តាហ៍​ក្រោយ។ ចំពោះ​ប្រភេទ​ចម្លង​​រោគផ្សេង​ទៀត ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ គ្រូពេទ្យ​អាចឲ្យយើង​លេប​ថ្នាំ​នេះ ​ច្រើន​ជាង​ ២​ ដង/ថ្ងៃ ​និង​អាច​លេប​លើស ៣ ថ្ងៃ។ បន្ត​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​​គ្រូ​ពេទ្យ​ជា​រឿង​សំខាន់ និង​មិន​ត្រូវ​រំលង​ការ​លេប​ថ្នាំ​នោះឡើយ ត្រូវ​បន្ត​ប្រើ​ថ្នាំ​នេះ​ រហូត​ទាល់​តែ​មាន​វេជ្ជបញ្ជា​ពី​គ្រួ​ពេទ្យ ​ឲ្យ​ឈប់ប្រើ ​ទោះ​បី​បាត់​រោគ​សញ្ញា​​ក៏​ដោយ។ ​ឈប់​លេប​ថ្នាំ​លឿន​ពេក​អាច​ឲ្យ​មេរោគ​កកើត​​ឡើង​វិញ។ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​ស្ថានភាព​​ជំងឺនៅ​តែ​បន្ត​ឈឺ ឬ​កាន់​តែ​ធ្ងន់ធ្ងរ។ ៣- ​គួរ​រក្សា​ទុក​របៀប​ណា? ថ្នាំ Mebendazole អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ […]


ថ្នាំបន្ទាប់បន្សំ

Methotrimeprazine (ឱសថ Methotrimeprazine)

ស្វែងយល់ពីការប្រើប្រាស់១- ​ថ្នាំ Methotrimeprazine ព្យាបាលជំងឺអីខ្លះ? Methotrimeprazine ហៅ​ម្យ៉ាង​ទៀត Levomepromazine ជា​ថ្នាំ​​សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត និងជំងឺ​ផ្លូវ​ចិត្ត ​ដូច​ជា វិកល​ចរិត ជំងឺ Manic-depressive syndromes និង​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត។ គេ​ក៏​អាច​ប្រើ​ថ្នាំ​នេះ​ព្យាបាល​ជំងឺ​ថប់បារម្ភ និង​តើ​តួជាថ្នាំ​បំបាត់​ការ​ឈឺចាប់ សណ្តំ បំបាត់​ក្អួត ចង្អោរ ក្នុង​ស្ថាន​ភាព​មួយ​ចំនួន​ផង​ដែរ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវ​លេបថ្នាំ​នេះតាម​ការណែនាំ​ពី​គ្រូពេទ្យ។ បើ​មាន​ផល​រំខាន ដូចជា​ ឈឺ​ក្រពះ ​គួរ​លេបថ្នាំ​ជាមួយ​អាហារ។ សូម​ធ្វើ​តាម​វេជ្ជបញ្ជា​លើ​សំបក​ថ្នាំ កុំ​ប្រើ​ថ្នាំ​លើស ​ឬ​តិច​ជាង​កម្រិត​ ដូច​មាន​ណែនាំ និង​កុំ​ប្រើ​យូរ​អង្វែង​ពេក។ បើមិ​ន​ទាន់​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឬ​មិន​ច្បាស់ពី​មូលហេតុ​លេប​ថ្នាំនេះ សូម​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន។ សូម​កុំ​ឈប់​ប្រើ​ថ្នាំ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ។ ទោះបី​សាច់ញាតិ មិត្ត​ភក្តិ ឬ​នរណាម្នាក់​យើងស្គាល់​ មានរោគ​សញ្ញា​ដូចយើង​ក្តី ​កុំ​ឲ្យ​ថ្នាំ​នេះ​ទៅ​គាត់​ប្រើ​ឲ្យ​សោះ ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់​ បើ​យើង​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ។ ៣- ​រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Methotrimeprazine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Methotrimeprazine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង […]


ថ្នាំបន្ទាប់បន្សំ

Metformin (ឱសថ Metformin)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Metformin ព្យាបាលអីខ្លះ? Metformin ជា​ថ្នាំ​ប្រើ​សម្រាប់​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​អម​ជាមួយ​ការ​តម​អាហារ និង​ហាត់​ប្រាណ​ត្រឹម​ត្រូវ និងថ្នាំ​ដទៃ​ទៀត។ ថ្នាំនេះ​ប្រើ​ទៅលើ​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ ជួយ​ការពារ​ទៅ​លើ តម្រង​នោម​ ​ងងឹតភ្នែក បញ្ហា​ប្រព័ន្ធ​ប្រសាទ បាត់បង់​អវយវៈ និង​បញ្ហា​សុខភាព​ផ្លូវ​ភេទ។ ការ​គ្រប់​គ្រងជំងឺ​ទឹក​នោម​ផ្អែម​បាន​ត្រឹម​ត្រូវ​ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke)។ ថ្នាំ​នេះ​ក៏​កាត់​បន្ថយ​ចំនួន​ជាតិស្ករ​ដែល​ថ្លើម​បាន​ផលិត និង​ពោះវៀន​យើង​បាន​​ស្រូប​យក។ Metformin អាច​ប្រើ​ដើម្បី​ផ្លាស់ប្ដូរ​របៀប​រស់​នៅ​ ដូច​ជា ការ​តម​អាហារ និង​ហាត់​ប្រាណ ការ​ពារជំងឺ​ទឹកនោម​ផ្អែម។ ថ្នាំ​នេះ​ អាច​ប្រើ​ទៅលើ​ស្ត្រី​ដែល​មាន​ជំងឺ​​ដំុគីសទឹកច្រើនកន្លែងលើក្រពេញអូវែ​ និង​ជួយ​ឲ្យ​វដ្ត​រដូវ​ស្រីៗ​ទៀងទាត់ បង្កើន​ឱកាស​មាន​កូន។ របៀប​ប្រើ​ថ្នាំ​នេះ​មិនទាន់​ទទួល​ស្គាល់​ពី​អ្នក​ឯកទេស​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រូពេទ្យ​អាចចេញ​វេជ្ជ​បញ្ជា​ឲ្យ​យើង​បាន។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? -​ លេប​ថ្នាំ​នេះ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជា​ទូទៅពី ១-៣​ ដង/ថ្ងៃ​ ជាមួយ​អាហារ។ ត្រូវ​ញ៉ាំទឹក​ឲ្យ​ច្រើន​នៅ​ពេល​លេប​ថ្នាំ​នេះ លើក​លែង​តែ​គ្រូពេទ្យ​ណែនាំ​កុំ​ឲ្យ​ផឹក​ទឹក​ច្រើន​ប៉ុណ្ណោះ។ – កម្រិត​ប្រើ​​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ មុខងារ​តម្រងនោម និង​លទ្ធផល​នៃ​ការ​ព្យាបាល។ គ្រូពេទ្យ​អាច​នឹង​ចាប់ផ្ដើម​ឲ្យ​យើង​​ប្រើក្នុង​កម្រិត​ទាប​ជាមុន​សិន បន្ទាប់​មក​នឹង​បង្កើន​កម្រិត​ប្រើ​បន្តិច​ម្ដងៗ​ ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ផល​រំខាន​របស់​ថ្នាំ ដូចជា​ឈឺ​ក្នុង​ពោះ​ជា​ដើម។ – គ្រូពេទ្យ​នឹង​កែ​តម្រូវ​កម្រិត​ប្រើ​តាម​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង ដូច្នេះ​ត្រូវ​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ដិតដល់។ លេបថ្នាំ​នេះ​ឲ្យ​ទៀង​ម៉ោង​ជា​រៀងរាល់​ថ្ងៃ ដើម្បីទ​ទួល​បាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល។ – បើ​យើង​កំពុង​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​ទឹកនោម​ផ្អែម​ផ្សេងទៀត (ដូចជា Chlorpropamide) ត្រូវ​ធ្វើតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដោយ​ប្រុង​ប្រយ័ត្ន […]


ថ្នាំបន្ទាប់បន្សំ

Benalapril (ឱសថ Benalapril)

ស្វែងយល់ពីការប្រើប្រាស់១– ថ្នាំ Benalapril® ព្យាបាលជំងឺអីខ្លះ? Benalapril® ជា​ទូទៅ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺលើ​ប្រព័ន្ធសរសៃ​ឈាម​បេះដូង ដូចជា ជំងឺ​លើស​ឈាម​លើ​មនុស្ស​ពេញវ័យ និងក្មេង​អាយុ​ច្រើនជាង ១ខែ ជំងឺខូច​បេះដូងពីកំណើត​លើ​មនុស្ស​ពេញវ័យ និងជំងឺថតបេះដូង​ខាងក្រោម។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ថ្នាំ​នេះ​អាច​លេប​ជាមួយ​អាហារ ឬ​ដោយ​ពោះទទេ តាម​វេជ្ជបញ្ជា តែ​មិន​ត្រូវ​បំបែក ឬ​ទំពាគ្រាប់​ថ្នាំ​ឡើយ។ ៣- រក្សាទុកដោយវិធីណា? ថ្នាំ Benalapril® អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក ថ្នាំ Benalapril® ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិត​ពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវដឹងអ្វីខ្លះមុនប្រើ? មុន​ពេល​ប្រើ Benalapril® ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖ – មានប្រវត្តិធ្លាប់​កើត Angioedema (ហើមមុខ បបូរមាត់ បំពង់ក) – ធ្លាប់មាន​ប្រតិកម្ម​ជាមួយ​​ពពួកថ្នាំ ACE inhibitors ដទៃទៀត ដូចជា […]


ថ្នាំបន្ទាប់បន្សំ

Gliclazide (ឱសថ Gliclazide)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Gliclazide ព្យាបាលអីខ្លះ? ថ្នាំ Gliclazide ប្រើ​ដើម្បី​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាម​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ (​Non-insulin dependent diabetic) ដោយអម​ជាមួយ​ការ​ហាត់​ប្រាណ និង​របប​អាហារ​ត្រឹម​ត្រូវ។ ការគ្រប់​គ្រង​ជាតិស្ករ​ត្រឹម​ត្រូវ​អាច​ការពារ​ពី​ជំងឺបេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល (Strokes) ជំងឺ​តម្រង​នោម បញ្ហា​លើ​ប្រ​ព័ន្ធ​សសៃ​ឈាម និង​ងងឹតភ្នែក។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? Gliclazide មាន​ទម្រង់​គ្រាប់​ថ្នាំ និង​កម្រិតថ្នាំ​ផ្សេងៗគ្នា។ យើង​មិន​ត្រូវ​ផ្លាស់ប្ដូរ​ថ្នាំ ឬ​កម្រិត​ប្រើ​ដោយ​គ្មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ឡើយ។ ​លេប​ថ្នាំ Gliclazide ជាមួយ​អាហារ​ពេល​ព្រឹក ឬ​អាហារ​ចម្បង​ ស្រប​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​ជាទូទៅ​លេប​ម្តង​ក្នុង ១ ថ្ងៃ។ អ្នក​ជំងឺ​ខ្លះ​អាច​លេប ២ ដងក្នុង​ ១ ថ្ងៃ អាស្រ័យ​លើ​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​សុខភាព។ គ្រូពេទ្យ​អាច​ឲ្យ​យើង​ចាប់ផ្ដើម​ប្រើថ្នាំ Gliclazide ដំបូង​ក្នុង​កម្រិត​ទាប រួច​បង្កើន​កម្រិត​ប្រើ​ម្ដង​បន្តិចៗ។ ​បើ​កំពុង​ប្រើ​ថ្នាំ​ប្រឆាំង​ទឹក​នោម​ផ្អែម​ផ្សេងទៀត ដូចជា Chlorpropamide សូម​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ទៅ​លើ​ការ​បញ្ឈប់​ប្រើ​ថ្នាំ​ចាស់ និង​ចាប់​ផ្ដើម​ប្រើ Gliclazide។ ក្នុងករណី​កំពុង​ប្រើ​ថ្នាំ Colesevelam ត្រូវ​លេប Gliclazide យ៉ាង​ហោច ៤ ម៉ោង​មុន។ សូម​ប្រើថ្នាំ Gliclazide ឲ្យ​ទៀង​ទាត់ […]


ថ្នាំបន្ទាប់បន្សំ

Valsartan (ឱសថ Valsartan)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Valsartan ព្យាបាលជំងឺអីខ្លះ? Valsartan ជា​ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម ខ្សោយបេះដូង និង​ប្រើ​ដើម្បី​ជួយ​មុខងារ​បេះដូង​ បន្ទាប់​ពី​គាំងបេះដូង។ ២- គេប្រើថ្នាំ​នេះយ៉ាងម៉េច? លេបថ្នាំ​ជាមួយ​អាហារ ឬ​ដោយ​ពោះ​ទទេ ឲ្យ​បាន​ទៀង​ម៉ោង​រៀង​រាល់​ថ្ងៃ តាម​វេជ្ជបញ្ជា និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (លើក​លែង​តែគ្រូពេទ្យ​តម្រូវ​ញ៉ាំ​តិច)។ ៣- គួរ​រក្សា​ទុក​របៀប​ណា? ថ្នាំ Valsartan អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Valsartan ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ​​ត្រូវ​ដឹងអី​ខ្លះ​មុន​​ប្រើ? មុន​ពេល​ប្រើ Valsartan ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ ​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖ – ប្រាប់ពី​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ រួម​ទាំង​ថ្នាំ​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា ទាំង​វីតាមីន និង​ថ្នាំ​បំប៉ន​ផ្សេងៗ។ – បើ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផ្សេងៗ មាន​ជំងឹ​ផ្សេង​ទៀត​​ពី​មុន និង​ប្រាប់​គ្រប់​ជំងឺ​ទាំង​អស់​កំពុង​មាន។ – មាន​បញ្ហា​សុខភាព​ណា​មួយ ​ធ្វើ​ឲ្យយើង​មិន​អាច​ទ្រាំ​ទ្រ​ជា​មួយ​ផល​រំខាន​របស់​ថ្នាំនេះ។ – កំពុង​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះ​កូន។ – កំពុង​លេបថ្នាំ​ដែលមាន​សារធាតុ […]


ថ្នាំបន្ទាប់បន្សំ

Candesartan (ឱសថ Candesartan)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Candesartan ព្យាបាលជំងឺអីខ្លះ? ថ្នាំ Candesartan គឺ​ប្រើ​ព្យាបាល​ការ​ឡើង​សម្ពាធ​ឈាម ​កាត់​បន្ថយ​សម្ពាធ​ឈាម ការពារ​ករណី​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង (Heart Attacks) និង​បញ្ហា​តម្រង​នោម (Kidney Problems) ផង​ដែរ។ Candesartan ស្ថិត​នៅក្នុង​ក្រុម​ថ្នាំ Angiotensin receptor blockers (ARBs) មាន​ប្រសិទ្ធភាព ជួយ​បន្ធូរ​សរសៃឈាម នាំឲ្យ​ឈាម​ហូរ​កាន់​តែ​ល្អ។ ថ្នាំនេះ​ ត្រូវ​គ្រូពេទ្យ​ប្រើក្នុង​ការ​ព្យាបាល​ជំងឺខ្សោយ​បេះដូង​ផងដែរ។ យ៉ាងណា ថ្នាំនេះ​មិន​ត្រូវ​ណែនាំឲ្យ​ប្រើ​ទៅលើ​កុមារ​អាយុក្រោម​ ១ ឆ្នាំឡើយ​ ព្រោះ​អាច​បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ជា​ប្រភេទ​ថ្នាំលេប អាចជា​មួយ​អាហារ​ ឬ​ពោះ​ទទេ អាស្រ័យ​លើ​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ ហើយ​ជាទូទៅ ប្រើ ១-២ ​ដង​ក្នុង​មួយ​ថ្ងៃ។ កម្រិត​ប្រើ​ថ្នាំ​គឺ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ និង​ការ​ឆ្លើយតប​ក្រោយ​ព្យាបាល។ សម្រាប់​ក្មេងៗ កម្រិត​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់។ សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធិភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។ ព្យាបាល​ករណី​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ចំណាយ​ពេល​ដល់ទៅ ៦​សប្តាហ៍ ​ទើប​ទទួល​បាន​ប្រសិទ្ធិភាព​ពេញ​លេញ​ពី​ថ្នាំនេះ។ ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែ​ធ្ងន់​ធ្ងរ […]


ថ្នាំបន្ទាប់បន្សំ

Amlodipine (ឱសថ Amlodipine)

ស្វែងយល់ពីការប្រើប្រាស់១- ​ថ្នាំ Amlodipine ព្យាបាលជំងឺអី​ខ្លះ? ថ្នាំ Amlodipine ​អាច​ប្រើតែ​ឯង​ ឬ​អម​ជាមួយ​ថ្នាំ​ដទៃទៀត ដើម្បី​ព្យាបាល​ជំងឺ​លើសសម្ពាធ​ឈាម (High Blood Pressure) ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ ​ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម​ផង​ដែរ។ ថ្នាំ​នេះ ក៏អាច​ប្រើ​ការពារ​អាការៈ​ចុក​ទ្រូង បង្កើន​សមត្ថភាព​ហាត់​ប្រាណ។ យ៉ាង​ណា​មិន​ត្រូវ​ប្រើ​ថ្នាំ Amlodipine អំឡុង​ពេល​កំពុង​ចុក​ទ្រូងនោះ​ទេ គួរ​ប្រើថ្នាំ​ផ្សេង ដូចជា Nitroglycerin បៀម​ក្រោម​អណ្ដាត។ Amlodipine ស្ថិត​នៅក្នុង​ក្រុមថ្នាំ​ Calcium Channel Blockers សម្រាប់​ជួយ​សម្រួល​សរសៃ​ឈាម ធ្វើឲ្យ​ឈាមរត់​ស្រួល។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? អាច​លេប​ជាមួយ​អាហារ ឬ​ដោយ​ពោះទទេ តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​​ ជាទូទៅ​ម្ដងក្នុង​មួយថ្ងៃ។ កម្រិត​ប្រើ​អាស្រ័យ​លើ​អាការៈ និង​ស្ថានភាព​ជំងឺ គ្រូពេទ្យ​អាច​នឹង​បង្កើន​​កម្រិត​ថ្នាំ​ដោយ​ផ្អែក​លើ​កត្តា​ទាំង​នេះ។ ចាំបាច់​ត្រូវ​ធ្វើតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជា​ប្រចំា។ លេប​ថ្នាំ​ឲ្យ​ទៀងទាប់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់។ ហើយ​ត្រូវតែ​បន្ត​លេប​ Amlodipine ទោះជា​អាការៈជំងឺ​ធូរស្រាល​ក្តី ​លើកលែង​តែ​វេជ្ជបណ្ឌិត​អនុញ្ញាតឲ្យ​ឈប់ប្រើ។ ជំងឺ​លើស​ឈាម ភាគច្រើន​មិនមាន​​បង្ហាញ​អាការៈ​ឈឺ​ភ្លាមៗ​ទេ។ ត្រូវប្រាប់​វេជ្ជបណ្ឌិត​ ​បើ​ស្ថានភាព​សុខភាព​យើង​មិន​ប្រសើរ​ឡើង ឬ​កាន់​តែធ្ងន់​ធ្ងរ (សម្ពាធ​ឈាម​កាន់​តែ​ខ្ពស់ ឬអាការៈ​ឈឺទ្រូង​ខ្លាំងទៅៗ)។ ៣- រក្សាទុកដោយវិធីណា? ថ្នាំ Amlodipine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច […]


ថ្នាំបន្ទាប់បន្សំ

Hyperuricemia (លើសអាស៊ីដអ៊ុយរិកក្នុងឈាម)

និយមន័យ១- អ្វី​ជា​ជំងឺ​លើស​អាស៊ីដ​អ៊ុយរិក​ក្នុង​ឈាម? ជំងឺ​អាស៊ីដ​អ៊ុយ​រិក​​ក្នុង​ឈាម សំដៅ​លើ​ករណី​លើស​​អាស៊ីដ​អ៊ុយរិក​នៅ​ក្នុង​ឈាម ខណៈ​អាស៊ីដ​អ៊ុយ​រិក​ផលិត​ឡើង ​នៅ​ពេល​រាងកាយ​ចាប់​ផ្តើម​បំបែក​ពពួក​ពូរីន​ ដែល​ជា​សារធាតុ​អរកានិក​ មាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន។ ពេល​អាស៊ីដ​នេះ​ផលិត​ឡើង វា​នឹង​ស្ថិត​នៅ​ក្នុង​ឈាម ហើយ​​ត្រូវ​ចម្រោះ​ចេញ​ពី​រាងកាយ​តាមរយៈ​តម្រង​នោម​ និងទឹក​នោម។ ២- កើត​មាន​ញឹកញាប់​ដែរ​ទេ? ១នាក់ ក្នុង​ចំណោម​មនុស្ស ៥នាក់ មាន​កម្រិត​អាស៊ីដ​អ៊ុយ​រិក​ខ្ពស់។ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ព័ត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​លើស​ជាតិ​អាស៊ីដ​អ៊ុយ​រិក​ក្នុង​ឈាម​មាន​អ្វី​ខ្លះ? ប្រហែល​ ១/៣​ គ្នា​យើង​មាន​ជំងឺនេះ​ មិន​ប្រទះ​​រោគ​សញ្ញា​អ្វី​នោះ​ទេ។ ហើយ​ទោះបី​ បញ្ហា​នេះមិន​មែន​ជា​ជំងឺ​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​កើត​ឡើង​យូរអង្វែង ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរដូជា៖ – ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់ (Gout)៖ ពេល​ខ្លះ ​ហៅ​ថា​ជំងឺ Gouty Arthritis ​២០% ក្នុង​ចំណោម​អ្នក​មាន​បញ្ហា​លើស​អាស៊ីដ​អ៊ុយរិក ​កើត​ជំងឺ​នេះ។ ការ​ធ្លាក់​ចុះ​អាស៊ីដ​អ៊ុយរិក​ភ្លាមៗ ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​អាស៊ីដ​ក្នុង​សន្លាក់​ ​លេច​ឡើង​គ្រប់​ពេល​វេលា។ គ្នា​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ ​អាច​ធ្វើ​ទុក្ខ​ច្រើន​ដង ក្នុង​រយៈពេល​ខ្លី ​ប៉ះ​ពាល់​សន្លាក់​មួយ​ចំនួន ប៉ុន្តែ​ដំណាក់​កាល​ដំបូង​ច្រើន​កើត​ញឹកញាប់​បំផុត នៅ​ម្រាម​មេជើង ជើង ក​ជើង ជង្គង់ និង​កែង​ដៃ​ ភាគ​ច្រើន​ធ្វើ​ទុក​នៅ​ពេល​យប់ ​ធ្វើ​ទុក្ខ​ម្តងៗ​ចន្លោះ​ពី ១២-១៤ ​ម៉ោង។ យ៉ាងនាស ទោះ​បី​មិនបាន​​ព្យាបាល​ តែផលរំខាន​ទាំង​នេះ ​នឹង​ធូរស្រាល​ក្នុង​រយៈពេល​ ២សប្តាហ៍ ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖ ឈឺ​សន្លាក់​ធ្ងន់​ធ្ងរ គាំង​សន្លាក់ សន្លាក់រងផល​ប៉ះ​ពាល់​ពិបាក​កម្រើក ក្រហម […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស