ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ថ្នាំបន្ទាប់បន្សំ​បាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ថ្នាំបន្ទាប់បន្សំ

លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖ - ក្ដៅខ្លួន - ចុះត្រជាក់ - សម្ពាធឈាមចុះ - រាក ក្អួត - ឡើង​កន្ទួល​រមាស់ - ហត់ ថប់ដង្ហើម - វិល​មុខ ឈឺ​ក្បាល - បែក​គ្រាប់​ឈាម - ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។ លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង។

ស្វែងរក ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

Albendazole (ឱសថ Albendazole)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Albendazole ព្យាបាលជំងឺអីខ្លះ? ថ្នាំ Albendazole គេ​ប្រើ​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​បណ្តាល​មក​ពីពពួក​ព្រូន ពិសេស​ជំងឺ​ព្រូន​ក្នុង​ខួរ​ក្បាល (Neurocysticercosis)។ ថ្នាំ​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​មួយ​ប្រភេទ​មាន ​ឈ្មោះ​ថា Anthelmintic។ ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។ គេ​អាច​យក​ថ្នាំ​នេះ​​មក​ប្រើ ​ដើម្បី​សម្លាប់​ពពួក​ព្រូន​ប្រភេទ​ផ្សេង​ៗ​ទៀត​បាន​ផង​ដែរ។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ត្រូវ​លេប​ថ្នាំ​ជាមួយ​អាហារ ​ជា​ទូទៅ​អ្នក​ត្រូវ​លេប ​​១-២ ​ដង​ក្នុង​មួយ​ថ្ងៃ ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ ​បើ​យើង កូនៗ​មាន​បញ្ហា​ពិបាក​លេប​ថ្នាំ ​អាច​យក​ថ្នាំ​មក​កិន ឬ​ទំពា​ហើយ​លេប​ជា​មួយ​ទឹក។ កម្រិត​ថ្នាំ​គឺ​អាស្រ័យ​លើ ទម្ងន់ ស្ថាន​ភាព​ជំងឺ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល​។ ​ត្រូវ​លេប​ថ្នាំ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ ​ករណី​ជំងឺ​ខ្លះអាចឈប់​ប្រើ​ថ្នាំ​រយៈពេល ២សប្តាហ៍ ទើប​ចាប់​ផ្តើម​លេប​ថ្នាំ​ជា​ថ្មី។ ដូច​នេះយើង​ត្រូវប្រើ​ប្រតិទិន ដើម្បី​ជួយ​ចំណាំ​ពេល​វេលា ​ត្រូវ​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ជា​ថ្មី។ ​ត្រូវ​ប្រើ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធខ្ពស់​ព្យាបាល​ជំងឺ។ ដើម្បី​ងាយ​​ចងចាំ​ពេល​វេលា​ត្រូវ​លេប ​គួរលេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​គ្រប់​តាម​​វេជ្ជ​បញ្ជា ទោះ​បី​ជា​រោគ​សញ្ញា​​បាន​ធូរ​ស្រាល​ហើយ​ក្តី។ ករណី​ឈប់​ប្រើ​ថ្នាំ​មុខពេល​កំណត់ ការ​ឆ្លង​រោគ​អាច​កើត​ឡើង​វិញ។ មាន​ថ្នាំ​មួយ​ចំនួន​ ​ត្រូវ​ប្រើ​តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ ដូចជា ថ្នាំ Corticosteroids និង​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់។ ត្រូវ​ប្រើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ។ ពេល​កំពុង​ប្រើ​ថ្នាំ ​មិន​ត្រូវ​ញ៉ាំ​ទំពាំង​បាយ​ជូរ ​ផឹក​ទឹក​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ទេ បើ​មិន​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ ព្រោះ​ផ្លែ​ទំពាំង​បាយ​ជូរ អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ […]


ថ្នាំបន្ទាប់បន្សំ

Ketoconazole (ឱសថ Ketoconazole)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Ketoconazole ព្យាបាលជំងឺអីខ្លះ? ថ្នាំ Ketoconazole ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ឆ្លង​ បណ្តាល​មក​ពីមេរោគ​ផ្សិត​នៅ​លើ​ខ្លួន​។ ថ្នាំ​នេះស្ថិត​ក្នុង​ក្រុម​ថ្នាំ​ប្រឆាំង​ពពួក​ផ្សិត ​(Antifungals) មួយ​ប្រភេទ​មាន ហៅ​ថា Azole មាន​ប្រសិទ្ធ​ភាព ថ្នាំ​នេះ​មាន​នាទី​ទៅ​ទប់​ស្កាត់ មិន​ឲ្យ​ផ្សិត​រីក​លូត​លាស់​បាន។ មិន​គួរ​យក Ketoconazole ទៅ​ព្យាបាល​មេរោគ​ផ្សិត​ឆ្លង​​នៅ​ក្នុង​ខួរ​ក្បាល ឬ​ស្បែក​ និង​ក្រចក​នោះ​ទេ។ ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។ គេ​អាច​ប្រើ​ថ្នាំ Ketoconazole សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ក្នុង​ដំណាក់​ធ្ងន់​ធ្ងរ​បាន​ផង​ដែរ។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ជា​ទូទៅ​​អាច​លេប Ketoconazole តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ។ អាច​លេប​ជាមួយ​អាហារ ឬ​ពោះ​ទទេ ប៉ុន្តែ​​គួរ​លេប​វា​ជា​មួយ​អាហារ ដើម្បី​កាត់​បន្ថយ​អាការៈ​ធ្វើ​ទុក្ខ​ក្រពះ​បាន។ បើ​យើង​កំពុង​លេប​ថ្នាំ​កាត់​បន្ថយ​អាស៊ីដ​ក្នុង​ក្រពះ យើង​ត្រូវ​លេប​ថ្នាំនេះយ៉ាង​តិច ២ ម៉ោងមុន ឬ ១ ម៉ោងក្រោយ​ពេល​លេប​ថ្នាំ​ក្រពះ។ បើ​លេប​វា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ ប្រសិទ្ធ​ភាព​ថ្នាំ​Ketoconazole ប្រហែល​ជា​មិន​អាច​ជ្រៀប​ចូល​ក្នុង​ខ្លួន​យើង​បាន​ទេ។ កម្រិត​ថ្នាំ និង​រយៈ​ពេល​ប្រើ​ប្រាស់​ថ្នាំ អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ និង​ការ​ឆ្លើយ​តប​ជា​មួយ​ថ្នាំ​របស់​រាងកាយ​យើង ។ សម្រាប់​ក្មេងវិញ កម្រិត​ប្រើ​ប្រាស់​ថ្នាំ ​អាស្រ័យ​លើទម្ងន់។ រយៈ​ពេល​ប្រើថ្នាំ​អាច​ចាប់​ពី ៤-៥ ​ថ្ងៃ រហូត​ទៅ​ដល់ […]


ថ្នាំបន្ទាប់បន្សំ

Terpin hydrate/codeine (ឱសថ Terpin hydrate/codeine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Terpin Hydrate/codeine ព្យាបាលជំងឺអីខ្លះ? Terpin Hydrate/codeine គឺ​​ប្រើ​ព្យាបាល អាការៈ​ក្អក ដូច​ជា​ ក្អក​ស្ងួត ក្អក​ខ្លាំងៗ គ្រុន​ផ្ដាសាយ និង​ក្អក​បង្ក​ដោយ​មេរោគ។ បញ្ហា​ទាំង​នេះ​ បណ្ដាល​មក​ពី​ការ​បង្ក​រោគ​នៅ​លើ​ប្រព័ន្ធ​ដង្ហើម ដូចជា រលាក​ទង​សួត រលាក​សួត​រ៉ាំរ៉ៃ រលាក​សួត​ស្រួចស្រាវ ស្អក អ្នក​ជំងឺ​មាន​អាការ​ក្អក​មធ្យម​ទៅ​ខ្លាំង។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ជា​ប្រភេទ​ថ្នាំ​គ្រាប់​សម្រាប់​លេប ប្រើ​ប្រាស់​កម្រិតថ្នាំ​ និង​ពេល​វេលា​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយ​មាន​ការ​អនុញ្ញាត​ពីគ្រូ​ពេទ្យ។ ត្រូវអាន​ការ​ណែ​នាំ មុន​នឹង​ប្រើ​ប្រាស់ អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​បើ​មិន​យល់​ពី​ការណែ​នាំ​របស់​ថ្នាំ។ ត្រូវ​ចាំ​ថា! ​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​ងងុយ​គេង​បន្ទាប់​ពី​ប្រើ​ប្រាស់។ ៣- ​រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Terpin Hydrate/codeine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និងសំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Terpin Hydrate/codeine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួសកាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ […]


ថ្នាំបន្ទាប់បន្សំ

Midazolam (ឱសថ Midazolam)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Midazolam ព្យាបាលជំងឺអីខ្លះ? Midazolam ជា​ថ្នាំ​សណ្តំ ​ប្រើដើម្បីធ្វើ​ឲ្យ​ងងុយ​គេងមុន​​ពេល​​វះ​កាត់ កាត់​បន្ថយ​បញ្ហា​ថប់​បារម្ភ និងមិនដឹងខ្លួនអំឡុងពេល​ការ​វះកាត់​កំពុង​ដំណើរការ។ ​គួរ​ប្រើ​ថ្នាំ​នេះ​ ពេល​មាន​ការ​មើល​ថែ​ពី​គ្រូពេទ្យ ហើយក៏មិន​មែន​ជា​ថ្នាំ​ប្រើ​សម្រាប់​រយៈ​ពេល​យូរ​អង្វែងនោះ​ដែរ។ Midazolam ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Benzodiazepines ​គេ​ប្រើដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាល​មាន​សភាព​ស្ងប់​ស្ងាត់ អាចជួយ​កាត់​បន្ថយ​ដំណើរ​ការ​របស់​សារធាតុ GABA ក្នុង​ខួរ​ក្បាល។ ថ្នាំនេះ មិន​មាន​​បញ្ជី​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ក៏ពិត​មែន​ ប៉ុន្តែ​អាចប្រើ​ក្នុងករណី​គ្រូពេទ្យ​ព្យាបាល​អ្នក​ជំងឺចេញវេជ្ជបញ្ជា​។ ​គួរ​ប្រើ​ថ្នាំ​នេះ​ក្នុង​ជំងឺមានវេជ្ជ​បញ្ជា និង​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ។ យើង​ក៏អាច​ប្រើ​ថ្នាំ​នេះ​ក្នុង​រយៈ​ពេល​ខ្លី​ សម្រាប់​ព្យាបាល​ជំងឺ​ដេក​មិន​លក់ និង​បញ្ហា​ដំណេក​មួយ​ចំនួន​ទៀត។ ២- គេថ្នាំនេះយ៉ាង​ម៉េច? គ្រូពេទ្យ​ជា​អ្នក​វាល់​កម្រិត​ថ្នាំ​ត្រូវ​ប្រើដោយ​ផ្ទាល់ យើង​គ្រាន់​លេប​ថ្នាំ តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ​ទៅ​បាន​ហើយ។ ជា​ទូ​ទៅ​កម្រិតថ្នាំ ប្រើ​មុន​ពេល​ពេល​វះ​កាត់ ឬ​ប្រើ​ដើម្បី​សណ្តំ​ លេប​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។ កម្រិត​ប្រើ​ប្រាស់ ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ ការ​ឆ្លើយ​តប​របស់​ថ្នាំ ទម្ងន់ និង​​លើ​ប្រភេទ​ថ្នាំ​ដទៃ​ផ្សេង​យើង​កំពុង​ប្រើ​ប្រាស់។ Midazolam អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ពេល​យើង​ឈប់​ប្រើ ​ពិសេស​បើ​យើង​ប្រើ​វា​ក្នុង​រយៈ​ពេល​យូរ ឬ​ក្នុង​កម្រិត​ខ្ពស់។ រោគ​សញ្ញា​ទាំង​នោះ​មាន ​ដូច​ជា ញ័រ​ដៃ​ជើង បែក​ញើស ក្អួត រមូល​ពោះ ឬ​សាច់​ដុំ និង​ប្រកាច់ ហើយរោគ​សញ្ញា​ទាំង​នេះ ​អាច​កើត​ឡើង​ភ្លាម​ៗ ក្រោយ​ពេល​ឈប់​ប្រើ។ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ប្រតិកម្ម​ទាំង​នោះ​ ​គួរ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​បន្តិច​ម្តង​ៗ ​និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹងពី​ពត៌​មាន​បន្ថែម។ ត្រូវ​ប្រាប់​គ្រូពេទ្យ​ភ្លាម​ៗ […]


ថ្នាំបន្ទាប់បន្សំ

Tetracycline (ថ្នាំ Tetracycline)

ស្វែងយល់ពីការប្រើប្រាស់១- ​ថ្នាំ Tetracycline ព្យាបាលអីខ្លះ? Tetracycline ប្រើ​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ រួម​ទាំង​ជំងឺ​មុន​ផងដែរ។ វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ ​ប្រឆាំង​ការ​លូត​លាស់​របស់​បាក់​តេរី។ គេ​ប្រើ​ថ្នាំ​ផ្សះ​ប្រឆាំង​ការ​បង្ករោគ​ដោយ​​បាក់តេរី តែមិន​មែន​សម្រាប់​ការពារ​ការ​បង្ករោគ​ពី​វីរុស​ ពិសេសជំ​ងឺ​ផ្តា​សាយ​ធម្មតា ឬ​ផ្តា​សាយ​ធំ​នោះ​ទេ។ ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ អាច​ធ្វើ​ប្រសិទ្ធ​ភាព​ថ្នាំ​ថយចុះ។ Tetracycline អាច​ប្រើ​ជា​មួយ​ថ្នាំ​ប្រឆាំង​ដំបៅ (Anti-Ulcer) ដើម្បី​ព្យាបាល​ជំ​ងឺ​ដំបៅ​ក្រពះ​ផង​ដែរ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ដើម្បីឲ្យថ្នាំ Tetracycline ​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត ត្រូវ​ប្រើ​មុន​ពេល​អាហារ ១ម៉ោង ឬ​ក្រោយ​ ២ ម៉ោង។ បើ​​មាន​ជំ​ងឺ​ឈឺ​ក្រពះ​ ត្រូវ​សួរ​គ្រូពេទ្យ​​ពី​វិធី​ប្រើ​ថ្នាំ​នេះ​ជា​មួយ​​អា​ហារ។ ត្រូវ​ផឹក​ទឹក​មួយ​​កែវ​ពេញ (២៤០​មិល្លីលីត្រ) លើក​លែង​តែ​គ្រូពេទ្យ​ណែនាំ​ឲ្យផឹក​របៀប​ផ្សេង​វិញ។ ហាម​ដេក​រយៈ​ពេល ១០ នាទី​ក្រោយ​លេបថ្នាំ​ ហេតុនេះមិនត្រូវ​លេប​ថ្នាំ​នេះ​មុន​ពេល​ចូល​គេង​នោះ​ទេ។ ថ្នាំ​ប្រភេទ​នេះ អាច​ប្រើ ២-៣ ម៉ោង​មុន ​ឬ​ក្រោយ​ ប្រើ​ប្រើ​ថ្នាំ​​ផ្សេង​​មាន​ផ្ទុក​សារធាតុ​ម៉ាញ៉េ​ស្យូម អាលុយ​មីញ៉ូម ឬ​កាល់ស្យូម មាន​ដូច​ជា ថ្នាំ​ប្រឆាំង​អាស៊ីដ​ក្រពះ Antacid ថ្នាំ Quinapril ថ្នាំ​ មានទម្រង់ Didanosine (ថ្នាំ​ទំពា ដាក់​ទឹក​ពុះ ឬថ្នាំ​ទឹកសម្រាប់​កុមារ) វីតាមីន សារធាតុ​រ៉ែ និង សារធាតុ Sucralfate ផលិត​ផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ មានទឹក​ដោះ​គោ​ ទឹក​ដោះ​គោ​ជូរ ទឹក​ផ្លែឈើ​​សម្បូរ​កាល់​ស្យូម ថ្នាំ Bismuth Subsalicylate […]


ថ្នាំបន្ទាប់បន្សំ

Triamcinolone (ឱសថ Triamcinolone)

ស្វែងយល់ពីការប្រើប្រាស់១- ​ថ្នាំ Triamcinolone ព្យាបាលជំងឺអីខ្លះ? Triamcinolone ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Corticosteroids (ប្រឆាំង​រលាក) អាច​បង្ការ​កុំ​ឲ្យ​មាន​ការ​បញ្ចេញ​សារធាតុ​ង្ក​ឲ្យ​មាន​ការ​រលាក​ក្នុង​រាងកាយ។ Triamcinolone គឺ​សម្រាប់​លេប​ព្យាបាល​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ប្រតិកម្ម​អាលែកហ្ស៊ី បញ្ហា​ស្បែក រលាក​ពោះ​វៀន​ធំ ជំងឺ​រលាក​សន្លាក់ ជំងឺ Lupus ជំងឺ Psoriasis (ជំងឺ​បង្ក​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​បណ្ដាល​ធ្វើ​ឲ្យ​រមាស់​ និង​កន្ទួល​ក្រហម​ស្បែក) ឬ​បញ្ហា​ដង្ហើម។ យ៉ាងណា ថ្នាំ Triamcinolone អាច​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ​នេះ។ ២- គេប្រើថ្នាំនេះប្រើ​យ៉ាង​ម៉េច? ត្រូវប្រើ​ Triamcinolone ទៅ​តាម​ការ​ណែ​នាំ​របស់​វេជ្ជបណ្ឌិត ដោយ​មិន​ត្រូវ​លេប​លើស ​ឬ​ខ្វះ​កម្រិតថ្នំា ​ឬ​យូរ​ជាង​ការ​ណែ​នាំ​នោះ​ឡើង។ ករណី​ខ្លះវេជ្ជបណ្ឌិត​ អាច​ធ្វើ​ការ​កែ​តម្រូវ​បរិមាណ​ថ្នាំ​ដើម្បី​ទទួលបាន​​លទ្ធ​ផលព្យាបាល​​ល្អ​ជាង​មុន។ ត្រូវ​លេប Triamcinolone ជា​មួយ​អាហារ ​ដើម្បី​ការពារ​កុំឲ្យ​​ឈឺ​ក្រពះ។ កម្រិត​ថ្នាំ​ស្តេរ៉ូអ៊ីត អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ ​បើ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា មាន​ជំងឺ​ធ្ងន់ធ្ងរ គ្រុនក្ដៅ មានឆ្លង​រោគ​ផ្សេងៗ ​ត្រូវ​វះកាត់ ឬករណី​សង្គ្រោះ​បន្ទាន់​ណា​មួយ។ ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ បើ​យើង​មាន​បញ្ហា​យើង​កំពុង​ប្រើ​ថ្នាំ​ប្រភេទ​នេះ ព្រោះ​អាច​ធ្វើ​ឲ្យ​លទ្ធផល​វេជ្ជសាស្រ្ត​មាន​ភាព​មិន​ប្រក្រតី។ មិន​ត្រូវ​ឈប់​ប្រើថ្នាំ Triamcinolone ភ្លាម​ៗ​ទេ ព្រោះ​អាចធ្វើឲ្យជំងឺ​រើ​ឡើងវិញ។ ក្នុងករណី​បន្ទាន់ ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ពេល​សម្រេចចិត្ត​ឈប់​ប្រើ​ថ្នាំ ​ពាក់​កាត​សម្គាល់​បង្ហាញ​ថាយើង​កំពុង​ប្រើ​ប្រាស់​ថ្នាំប្រឆាំង​ការ​រលាក។ គ្រូ​ពេទ្យ ពេទ្យ​ធ្មេញ ឬ​អ្នក​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​ ទទួល​ព្យា​បាលយើង ចាំបាច់​ត្រូវ​ដឹងយើង​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ។ ៣- ត្រូវ​រក្សា​ទុក​ថ្នាំ​នេះ​ដោយ​វិធី​ណា? ថ្នាំ Triamcinolone អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ […]


ថ្នាំបន្ទាប់បន្សំ

Cetirizine + Pseudoephedrine (ឱសថ Cetirizine + Pseudoephedrine)

ស្វែងយល់ពីការប្រើប្រាស់១- គេប្រើ​ Cetirizine + Pseudoephedrine ព្យាបាលជំងឺអីខ្លះ? ​ថ្នាំ Cetirizine + Pseudoephedrine សម្រាប់​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​ មួយ​ចំនួន ​រួម​មាន ហូរ​ទឹក​ភ្នែក ហៀរ​សំបោរ ឬ​តឹង​ច្រមុះ រមាស់​ភ្នែក ច្រមុះ និង​កណ្តាស់។ ថ្នាំ​នេះ​មាន​សារធាតុ​ពីរ​មុខរួម​​បញ្ចូល​គ្នា​គឺ Cetirizine និង​ Pseudoephedrine។ Cetirizine ជា​ថ្នាំ​ Antihistamine មាន​ប្រសិទ្ធភាព​ប្រឆាំង​សារ​ធាតុ​ Histamine នៅ​ក្នុង​ខ្លួន​​យើង​ ដែល​ជាដើម​ហេតុ បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ Pseudoephedrine ជា​ពពួក​ថ្នាំ​ Decongestant ជួយ​ឲ្យ​សរសៃ​ឈាម​ក្នុង​ច្រមុះ​រួម​តូច ដើម្បី​កាត់​បន្ថយការ​ហើម និង​តឹង​ច្រមុះ។ ថ្នាំ​នេះ​មិន​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ក្មេង​អាយុ​តិច​ជាង ១២​ឆ្នាំ ​ប្រើ​ឡើយ ដោយ​សារ​តែ​មាន​ផ្ទុក​ជាតិ Pseudoephedrine ច្រើន​ពេក។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? បើ​ទិញ​ថ្នាំនេះ​នៅ​តាម​ឱសថស្ថាន ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​​តាម​ក្រដាស​ណែនាំ​មាន​នៅ​ក្នុងប្រអប់​ថ្នាំ។ ​ករណី​មាន​ចម្ងល់​ជុំវិញ​ការ​ប្រើ​ប្រាស់​ថ្នាំ ​អាច​ពិភាក្សា​ជា​មួយ​ឱសថការី។ បើ​គ្រូពេទ្យ​​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​មួយ​នេះ ​អាច​លេប​វា​ពេល​ញ៉ាំ​អាហារ​ ឬ​ក្រោយ​ញ៉ាំ​អាហារ ជាទូទៅ​ ​អាច​លេប ​២​ ដង​ក្នុង​មួយ​ថ្ងៃ រៀង​រាល់ ១២ ​ម៉ោង​ម្តង។ មិន​ត្រូវ​យក​ថ្នាំ​ទៅកិន […]


ថ្នាំបន្ទាប់បន្សំ

Chlorhexidine (ឱសថ Chlorhexidine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Chlorhexidine ព្យាបាលជំងឺអីខ្លះ? ថ្នាំ​ Chlorhexidine គេ​ប្រើ​សម្រាប់​ព្យាបាល​សម្អាតសម្លាប់​ពពួក​បាក់​តេ​រី (Antiseptic)។ Chlorhexidine ជា​ប្រភេទ​ថ្នាំ​លាប គេ​ប្រើលាប​លើ​ស្បែក​សម្រាប់​សម្លាប់​មេរោគ នៅ​ពេល​មាន​ការ​វះ​កាត់ ការ​ចាក់​ថ្នាំ ឬ​ពេល​មាន​ការ​ដាច់​រលាត់​លើ​ស្បែក។ ថ្នាំ​សូលុយស្យ៊ុង Chlorhexidine ​ក៏​អាច​ប្រើ​​ក្នុង​មាត់ ឬ​បំពង់​ក​មាន​រលាក​​ផង​ដែរ។ វា​ជា​ប្រភេទ​ថ្នាំ​នៅ​ក្នុង​ក្រុម សម្រាប់​សម្អាត​សម្លាប់​មេរោគ​ និង​ប្រឆាំង​ការ​ឆ្លង​រោគ​នៅ​លើ​ស្បែក (Skin Anitseptics and Disinfectants) និង​ព្យាបាល​ដំបៅ ឬ​រលាក​ក្នុង​មាត់។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? គួរ​សាក​សួរ​គ្រូ​ពេទ្យ រាល់​ចម្ងល់​ជុំ​វិញ​ថ្នាំ​មួយ​នេះ​បាន។ ​ត្រូវ​ប្រើ​ថ្នាំ​តាម​កម្រិត​ ដែល​គ្រូពេទ្យ​បាន​ប្រាប់ មិន​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច ឬ​ច្រើន​ ប្រើ​យូរ​លើស​ពី​ការ​កំណត់​របស់​គ្រូពេទ្យ​ឡើយ។ មិន​ត្រូវ​លេប​ថ្នាំ​នេះ​ជា​ដាច់​ខាត​ ព្រោះ​ថ្នាំ Chlorhexidine) ​ជា​ប្រភេទ​ថ្នាំ​លាប​លើ​ស្បែក។ ត្រូវ​លាង​ស្បែក​ដែល​របួស​ឲ្យ​ស្អាត​មុន​ពេល​ប្រើ​​​​ថ្នាំ​លាប Chlorhexidine។ គួរ​​លាប​ថ្នាំ​ឲ្យ​សម​ល្មម​គ្រប​លើ​មុខ​របួស​។ មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ លើ​មុខ​របួស​ដាច់​ជ្រៅ ដាច់​រលាត់​ស្បែក ឬ​មុខ​របួស​ដាច់​រហែក​ស្បែក​ធំ​ទេ។ ដើម្បី​ប្រើ Chlorhexidine ប្រភេទ​សាប៊ូ សូម​លាប​អោយ​សម​ល្មម​ទៅ​លើ​កន្លែង​ដែល​ត្រូវ​ព្យាបាល។ មុន​ពេល​លាប​ថ្នាំ អ្នក​ត្រូវ​លាង​មុខ​របួស​ជាមួយ​ទឹក​ស្អាត​សិន។ មិន​ត្រូវ​លាប​វា​លើ​ទំហំ​ស្បែក​ធំ​ពេក​ទេ។ ថ្នាំ​នេះ​ត្រូវ​បាន​គេ​ផលិត​ឡើង​នៅ​កន្លែង​សម្លាប់​មេរោគ ប៉ុន្តែ​សារធាតុ​​​វា​មិន​បាន​​សម្លាប់​មេរោគ​ទេ។ ដូច​នេះ​មេរោគ​អាច​ជ្រៀត​ចូល​ក្នុង​ថ្នាំ ហើយ​រស់​នៅ​ក្នុង​នោះ​បាន ​ហើយ​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រោគ​កាន់​តែ​ធំ។ ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ចូល​ក្នុង​ថ្នាំ​បាន យើង​ត្រូវ៖ -ប្រើ​ថ្នាំ​ជាមួយ​សំឡី ក្រដាស​ជូត ឬ​ដុំ​ផ្តិត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដប​ថ្នាំ -បើ​​​មិន​មាន​ប្រដាប់​ផ្តិត​ទេ ​​យក​សំឡី​ស្អាត​មក​ប្រើ​ជំនួស​ក៏​បាន -មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​មាត់​ដប​ថ្នាំ ឬ​ដាក់​មាត់​ថ្នាំ​ឲ្យ​ប៉ះ​ជាមួយ​ស្បែក​​​ឡើយ -មិន​ត្រូវ​យក​ថ្នាំ​នេះ​ទៅ​លាយ​ជា​មួយ​ទឹក ឬ​សារធាតុ​រាវ​ផ្សេង​ៗ​ជា​ដាច់​ខាត -​អាច​ប្រើ​​សំឡី​ ឬ​ក្រដាស​ផ្ដិត​ថ្នាំ​បាន​តែ​ម្តង​គត់ ហើយ​​ត្រូវ​បោះ​​​ចោល​បន្ទាប់​ពី​ប្រើ​​​រួច។ ​ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ បើ​អាការៈ​របស់​អ្នក​ជំងឺ​មិន​​​​ធូរ​ស្រាល​​ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ​អំឡុង​ពេល​ប្រើ​ថ្នាំ Chlorhexidine។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Chlorhexidine […]


ថ្នាំបន្ទាប់បន្សំ

Triamcinolone Acetonide (ឱសថ Triamcinolone Acetonide)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Triamcinolone Acetonide ព្យាបាលអីខ្លះ? Triamcinolone Acetonide ប្រើ​សម្រាប់​ព្យា​បាល​បញ្ហា​ស្បែក​ ដូច​ជា ជំ​ងឺ​តាអក រលាក​ស្បែក ប្រតិកម្ម​ស្បែក​ជាដើម។ ថ្នាំ​នេះអាច​កាត់​បន្ថយ​អាការៈ ហើម រមាស់ និង​ក្រហម។ សម្រាប់​ព័ត៌​មាន​លម្អិត​ពី​ផលិត​ផល ​សូម​សាក​សួរ​ទៅ​កាន់​ឱសថការី។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? គេ​ប្រើថ្នាំ Triamcinolone Acetonide ​នៅ​លើ​ស្បែក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​នៅ​លើ​មុខ​ ក្រលៀន ឬ​ក្លៀក​ទេ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សូម​លាង​ដៃ​ និង​កន្លែង​ឮមាន​បញ្ហា​រួច​ទុក​ឲ្យស្ងួត ​សិន​មុនប្រើ​ប្រើ​ថ្នាំ។ មិន​ត្រូវ​គ្រប រុំ ឬ​បិទ តំបន់​ស្បែក​មាន​បញ្ហា​ទេ លើក​លែង​តែ​មាន​ការ​ណែនាំ​ពីគ្រូពេទ្យ​ឲ្យ​ធ្វើ​បែប​នេះ។ ៣- ត្រូវ​រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Triamcinolone Acetonide អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Triamcinolone Acetonide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ […]


ថ្នាំបន្ទាប់បន្សំ

Clotrimazole (ឱសថ Clotrimazole)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Clotrimazole ព្យាបាលអីខ្លះ? Clotrimazole ជា​ថ្នាំ​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​លើ​ស្បែក​ដូច​ជា បញ្ហា​របក​ស្បែក (Athlete’s Foot) រមាស់​ស្បែក​នៅ​កន្លែង​ចង្អៀត (Jock Itch) ជំងឺ​សើ​ស្បែករាង​ជា​រង្វង់​បង្ក​ដោយ​​ផ្សិត (Ringworm) និង​ជំងឺ​ឆ្លង​រោគ​លើ​ស្បែក​ផ្សេងៗ។ ក្រៅ​ពី​នេះ ថ្នាំ Clotrimazole ​ត្រូវ​គេ​យកទៅ​ប្រើ​ព្យាបាល​ជំងឺ​ស្បែក​មួយចំនួន​​ទៀត ​មាន​ដូចជា កើត​ភ្លឺ Pityriasis (Tinea Versicolor) បង្ករ​ពពួក​ផ្សិតធ្វើឲ្យ​ស្បែក​ឡើង​ពណ៌​ស​ ឬ​​ខ្មៅ​ខុស​ធម្មតា នៅ​ត្រង់​ ក ទ្រូង ដៃ ឬ​ជើង។ Clotrimazole ជា​ពពួក​ថ្នាំ​​ប្រឆាំង​មេរោគ​ផ្សិត មាន​នាទី​ទប់​ស្កាត់​មិន​ឲ្យ​ពពួក​ផ្សិត​លូត​លាស់​បាន។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? អាច​ប្រើ​ថ្នាំ​នេះ​នៅ​តែ​លើ​ស្បែក​​មួយ​មុខគត់ ដោយ​ត្រូវ​សម្អាត​កន្លែង​លាប​ថ្នាំ​ជាមុន ​យក​ថ្នាំលាប​លើ​ស្បែក​ឆ្លង​រោគ ហើយ​ជា​ទូទៅ​​ ត្រូវ​លាប​ ២​ ដង​ក្នុង​ថ្ងៃ ឬ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អ្នក។ មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ លើស​ពី​ការ​កំណត់​របស់​គ្រូពេទ្យ​ទេ ព្រោះ​​មិនត្រឹម​តែ​ មិន​អាច​ជួយ​ឲ្យ​ឆាប់​ជាសះ​ស្បើយ​នោះទេ ផ្ទុយ​ទៅ​វិញ​បង្ក​ជា​ផល​រំខាន​កាន់​តែ​ច្រើន។ យើង​អាច​លាប​ថ្នាំ​នេះ​​លើ​ស្បែក​មាន​មេរោគ និង​​នៅ​ជុំវិញបន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​លាប​ថ្នាំ​នេះ​រួច ​ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មិន​ត្រូវ​យក​អ្វី​មក​រុំលើ​មុខ​របួស លុះ​ត្រា​តែ​​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ។ មិន​ត្រូវ​យក​ថ្នាំ Clotrimazole មក​លាប​លើ​ភ្នែក ច្រមុះ​ មាត់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស