ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ថ្នាំបន្ទាប់បន្សំ​បាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ថ្នាំបន្ទាប់បន្សំ

លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖ - ក្ដៅខ្លួន - ចុះត្រជាក់ - សម្ពាធឈាមចុះ - រាក ក្អួត - ឡើង​កន្ទួល​រមាស់ - ហត់ ថប់ដង្ហើម - វិល​មុខ ឈឺ​ក្បាល - បែក​គ្រាប់​ឈាម - ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។ លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង។

ស្វែងរក ថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

Atenolol (ឱសថ Atenolol)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Atenolol ព្យាបាលអីខ្លះ? ថ្នាំ Atenolol សម្រាប់​ព្យា​បាល​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​ការ​បញ្ចុះ​សម្ពាធ​ឈាម​ អាច​ជួយ​ការ​ពារ​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​គាំង​បេះ​ដូង និង​ជំងឺ​តម្រង​នោម។ ថ្នាំនេះ​ក៏​ប្រើ​សម្រាប់​ព្យា​បាល​បញ្ហា​ឈឺ​ក្នុង​ទ្រូង និង​ដើម្បី​ឲ្យ​អ្នក​ជំងឺ​រស់​បាន​យូរ ក្រោយ​កើត​ជំងឺ​គាំង​បេះ​ដូង។ Atenolol ស្ថិត​នៅ​ក្នុង​ពពួកថ្នាំ Beta blockers មាន​នាទី​ជា​អ្នក​​បង្អាក់​សកម្ម​ភាព​របស់​សារ​ធាតុ​គីមី​​ក្នុង​ខ្លួន​យើង​ដូច​ជា អេពីណេព្រីន ដែល​មាន​នៅ​ក្នុង​បេះ​ដូង និង​នៅ​តាម​សរសៃ​ឈាម។ សកម្ម​ភាព​នេះ​អាច​ជួយ​បន្ថយ​ចង្វាក់​បេះ​ដូង សម្ពាធ​ឈាម និង​ការ​កន្រ្តាក់​បេះ​ដូង។  គ្រូពេទ្យ​អាច​យក​ថ្នាំ​មួយ​នេះ​មក​ព្យាបាល​ជំងឺ​ផ្សេង​ទៀត​ដូច​ជា ចង្វាក់​បេះ​ដូង​លោត​មិន​ទៀង ខ្សោយ​បេះ​ដូង រោគ​សញ្ញា​ញៀន​ក្រោយ​ឈប់ផឹក​ស្រា និង​ប្រើ​ដើម្បី​ការ​ពារ​ឈឺ​ក្បាល​ប្រកាំង។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ​លេប​ថ្នាំ Atenolol ជាមួយ​អាហារ ឬ​លេប​​ពោះ​ទទេ​បាន​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ហើយ​ជា​ទូទៅ​យើង​ត្រូវ​លេប​ ១-២ ដង/ថ្ងៃ។ ទឹក​ផ្លែ​ប៉ោម និង​ទឹក​ក្រូច​អាច​កាត់​បន្ថយ​អត្រា​បឺត​ស្រូប​របស់​ថ្នាំ Atenolol ដូច​នេះ​យើង​មិន​ត្រូវ​ញ៉ាំទឹក​ផ្លៃ​ប៉ោម ឬ​ទឹក​ក្រូច​នៅ​អំឡុង​ពេល ៤ ម៉ោង​មុន​លេប​ថ្នាំ Atenolol បាន​ឡើយ។ កម្រិត​ថ្នាំ​គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ ​ត្រូវ​ប្រើ​ថ្នាំ​នេះ​ឲ្យ​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់ ទោះ​បី​ជា​យើង​បាន​ធូរ​ស្រាល​ហើយ​ក្តី។ ​ជំងឺ​លើស​ឈាម​ភាគ​ច្រើន មិន​មាន​បង្ហាញ​រោគ​សញ្ញា​ឲ្យ​យើង​ឃើញ​ឡើយ។ បើ​គ្រូ​ពេទ្យ​ឲ្យ​យើង​ប្រើ​ថ្នាំ​នេះ​សម្រាប់​ព្យា​បាល​ជំងឺ​ឈឺ​ក្នុង​ទ្រូង អ្នក​ត្រូវ​លេប​វា​ឲ្យ​បាន​ទៀង​ទាត់ និង​មិន​គួរ​ប្រើ​ថ្នាំ​នេះ​នៅ​ពេល​កំពុង​ឈឺ​ទ្រូង​នោះ​ទេ។ យើង​អាច​ប្រើ​ថ្នាំ​ផ្សេង​ជំនួស ដូច​ជា Nitroglycerin […]


ថ្នាំបន្ទាប់បន្សំ

Pantoprazol (ឱសថ Pantoprazol)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Pantoprazol ព្យាបាលជំងឺអីខ្លះ? គេប្រើ​ថ្នាំ Pantoprazol សម្រាប់​ព្យាបាល​បញ្ហា​ក្រពះ និង​បំពង់​អាហារ (ច្រាល​អាស៊ីដ​ក្រពះ Acid Reflux)។ ថ្នាំនេះ មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ការ​ផលិត​អាស៊ីដ​ក្នុង​ក្រពះ​ថយ​ចុះ អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ដូចជា ក្រហាយ​ក្នុង​ទ្រូង (Heartburn) ពិបាក​លេប​អាហារ និង​ក្អក​​មិន​បាត់។ ថ្នាំ ​Pantoprazol អាច​ជួយ​ព្យាបាល​សាច់​ក្រពះ និង​បំពង់​អាហារ ​ដែល​ខូច​ខាត​ដោយ​សារ​តែ​ទឹក​អាស៊ីដ​ក្រពះ ការពារ​ហានិភ័យ​កើត​ជំងឺ​មហារីក​បំពង់​អាហារ​បាន​ទៀត​ផង។ Pantoprazol ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​ Proton pump inhibitors (PPIs)។ ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។ គេ​អាច​ប្រើ​ថ្នាំ  ​​មក​ប្រើ Pantoprazol ​ដើម្បី​ព្យាបាល​ ​ការពារ​ជំងឺ​ដំបៅ​ក្រពះ និង​ពោះ​វៀន​បាន​​ដែរ។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? អ្នក​ត្រូវ​លេប​ថ្នាំតាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ​ជាទូ​ទៅ​ត្រូវ​លេប​ម្តង ក្នុង​មួយ​ថ្ងៃ។ កម្រិត​ថ្នាំ និង​រយៈ​ពេល​​ប្រើ​ថ្នាំ​ គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ និង​ការ​ឆ្លើយ​តប​របស់​រាង​កាយ។ គួរ​លេប​ថ្នាំ​នេះ​ជាមួយ​អាហារ ឬ​ពោះ​ទទេ​ក៏បាន។ ត្រូវ​លេប​ថ្នាំ​នេះ​ចូល​ទាំង​មូល មិន​ត្រូវ​កាច់​ជា​ពីរ បំបែក​ថ្នាំ ឬ​ទំពា​ឡើយ ​ព្រោះ​អាច​ធ្វើឲ្យ​ប្រសិទ្ធ​ភាព​ថ្នាំ​ធ្លាក់​ចុះ។ បើ​យើង​កំពុង​ប្រើ​​គ្រាប់​ថ្នាំ​ល្អិត​តូចៗ (Granules) […]


ថ្នាំបន្ទាប់បន្សំ

Cephalexin (ឱសថ Cephalexin)

ស្វែងយល់ពីការប្រើប្រាស់១– ថ្នាំ Cephalexin ព្យាបាលជំងឺអីខ្លះ? Cephalexin ឬ​យើង​ហៅ​ថា Cefalexin ជា​ថ្នាំ​ផ្សះ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​ ​បង្ក​ដោយពពួក​បាក់តេរី។ ថ្នាំ​នេះ​ស្ថិត​ក្នុង​ក្រុម​ថ្នាំ​ផ្សះ Cephalosporins  សកម្មភាព​របស់​វា​បញ្ឈប់​ការ​លូតលាស់បាក់តេរី។ថ្នាំផ្សះប្រភេទ​នេះ​ពុំ​មាន​ប្រសិទ្ធិ​ភាព​ជា​មួយ​រោគ​ដែល​បង្ក​ដោយ​ពពួក​វីរុស​ ដូច​ជា​ជំងឺ​ផ្តាសាយ​ធម្មតា​ទេ។ បើ​យើង​ប្រើ​​ថ្នាំផ្សះ​ពេល​មិន​ចាំ​បាច់​ អាច​ស៊ាំ​ថ្នាំ​បាន ដូច​នេះ​យើង​គួរ​តែ​ប្រើ​ពេល​គ្រូ​ពេទ្យ​ណែ​នាំ​ប៉ុណ្ណោះ។ Cefalexin អាច​ប្រើ​មុន​ពេល​ធ្វើ​ធ្មេញ​សម្រាប់​អ្នក​មាន​បញ្ហា​បេះ​ដូង (ដាក់​វ៉ាល់​បេះដូង​សិប្ប​និមិត្ត) និង​​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​ឆ្លង​បេះដូង។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ឬ​ឱសថការី​មុន​ពេល​ប្រើ ។ យើង​ត្រូវ​លេប​ថ្នាំ​នេះ​ជាមួយ​អាហារ​ ឬ​ពោះ​ទទេ ចន្លោះពី ៦-១២​ ម៉ោង។ ​ប្រើ​ប្រភេទ​ថ្នាំ​ទឹក សូម​ក្រឡុក​វា​ឲ្យ​បាន​សព្វ​មុន​នឹង​ប្រើ។ វាស់​កម្រិត​ថ្នាំ​ឲ្យ​បាន​ច្បាស់​លាស់​ជាមួយ​ស្លាព្រា ឬ​គម្រប​ដែល​ភ្ជាប់​មក​ជាមួយ​ថ្នាំ។ ចៀស​វាង​ប្រើ​​ស្លាបព្រា​ធម្មតា នាំឲ្យខុស​កម្រិត​ត្រូវ​ប្រើ​ប្រាស់។ កម្រិត​​ប្រើ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជំងឺ​ និង​ការ​ការព្យាបាល ចំពោះ​ កូន​ក្មេង​វិញ​​គិត​ទៅតាមគីឡូក្រាម។ ថ្នាំផ្សះ​បែប​នេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៅ​ពេល​យើង​លេប​វា​បាន​ទៀង​ពេល​ល្អ។ ព្យាយាម​បន្ត​លេប​ថ្នាំ​នេះ​ឲ្យ​បាន​គ្រប់​កម្រិត​ដែល​គ្រូពេទ្យ​បាន​ដាក់​ឲ្យ​ ទោះ​បីជា​​រោគ​សញ្ញា​បាត់​ក៏ដោយ។ ការ​ឆាប់​ឈប់​ពេក​អាច​ធ្វើ​ឲ្យ​មេរោគ​នៅ​តែ​លូតលាស់ បណ្តាល​​ឆ្លង​រោគ​ឡើង​វិញ​ម្តង​ទៀត។ យើងត្រូវ​ឆាប់​ប្រាប់​គ្រូពេទ្យ​ភ្លាមៗ ប្រសិន​បើ​លេប​ហើយជំងឺ​មិន​បាន​ធូរ ឬ​ធ្ងន់​ជាង​មុន។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Cephalexin អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ម៉ាក ថ្នាំ Cephalexin ​ផ្សេងៗ​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ […]


ថ្នាំបន្ទាប់បន្សំ

Carbamide Peroxide (ឱសថ Carbamide Peroxide)

ស្វែងយល់ពីការប្រើប្រាស់១- រើ​ថ្នាំ Carbamide Peroxide ព្យាបាលជំងឺអីខ្លះ? Carbamide Peroxide ប្រើ​សម្រាប់​ព្យាបាល​អ្នក​មាន​អាចម៍​ត្រចៀក​ច្រើន អាច​ជួយ​បន្ទន់​អាចម៍​ត្រចៀក​ដែល​ស្ទះ​រន្ធ​ត្រចៀក ព្រោះ​ពេល​អាចម៍​ត្រចៀក​ស្ទះ​ច្រើន​បង្ក​ឲ្យ​យើង​ស្តាប់​មិន​ឮ។ ថ្នាំ​នេះ​ មាន​សកម្ម​ភាព​បញ្ចេញ​អុកស៊ីហ្សែន ហើយ​បម្លែង​ទៅ​ជា​ពពុះ នៅ​ពេល​ប៉ះ​ជា​មួយ​ស្បែក។ ទម្រង់​ពពុះ​ទាំងនោះ នឹង​បំ​បែក​អាចម៍​ត្រចៀក​ឲ្យ​ទន់​ងាយ​យក​ចេញ។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ថ្នាំ​នេះ​ប្រើ​សម្រាប់​តែ​ក្នុង​ត្រចៀក​ប៉ុណ្ណោះ ​អាច​លាប​ថ្នាំ​នេះ​មួយ​ថ្ងៃ ​២​ដង ឬ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ ហើយមិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ លើស​ពី​ ៤ ​ថ្ងៃជាប់​គ្នា លើក​លែង​តែ​គ្រូ​ពេទ្យ​ណែនាំ​ឲ្យប្រើ។ គួរ​រក​អ្នក​ផ្សេងជួយ​ ​ចៀសវាងបន្តក់លើស​បរិមាណ​ និង​កុំ​ឲ្យ​ប្រដាប់បន្តក់​ប៉ះ​ត្រចៀក។​ ហើយដើម្បី​ចៀសវាង​កុំ​ឲ្យ​វិល​មុខ​ក្រោយ​បន្តក់ថ្នាំ​ យើង​គួរ​តែ​ក្តាប់​វា​ក្នុង​ដៃ ២-៣ នាទី ដើម្បី​ឲ្យ​ថ្នាំ​ឡើង​កម្តៅ​បន្តិច​ចាំ​បន្តក់។ គួរ​តែ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ជាមុន ហាម​យក​ដៃ​​ប៉ះ​ក្បាល​បន្តក់ ឬឲ្យ​ក្បាល​បណ្តក់​ប៉ះ​ត្រចៀក​ទេ​ ព្រោះ​​អាច​ឆ្លង​មេរោគ។ បែរ​ស្លឹក​ត្រចៀក​ដែល​ឈឺ​ ឬ​មាន​អាចម៍​ត្រចៀក​ច្រើន​ ត្រូវបើមក​ខាង​លើ កាន់​ថ្នាំ​បណ្តក់​ឲ្យ​ចំ​ពី​លើ​ត្រចៀក​ អាច​បន្តក់ ៥-១០ ​ដំណក់ ហើយ​ដើម្បី​បន្តក់​ឲ្យ​ចូលចំ​ល្អ​ ​អាច​ទាញ​ទង​ត្រចៀក​ឡើង​លើ​ហើយខិត​ទៅ​ក្រោយ។​ ដោយ​ឡែក​ ចំពោះ​កូន​ក្មេងយើង​គួរ​ទាញ​ទង​ត្រចៀក​ចុះ​ក្រោម​ ហើយ​ខិត​ទៅ​ក្រោយ​វិញ។ ​គួរ​តែ​ងើយ​ក្បាល​ទៅ​ក្រោយ​ឲ្យ​បាន ​៥-៦​ នាទី ឬ​យក​សំឡីទន់​ញុក​ត្រចៀក​ក៏​បាន។ ​បើ​ក្រោយ​ប្រើ​ថ្នាំ​ហើយ​មាន​នៅ​សល់​អាចម៍​ត្រចៀក​ អាច​យក​ទឹក​ក្តៅ​ឧណ្ហ​ៗ ​ឬ​ប្រើ​សឺរ៉ាំង​​សម្រាប់​លាង​ត្រចៀក​បាន តែ​មុន​នឹង​ប្រើ​គួរ​ពិគ្រោះ​វិធីលាងជាមួយ​គ្រូពេទ្យ​ជាមុន​ដើម្បី​សុវត្ថិភាព។ កុំ​លាង​ក្បាល​បន្តក់ថ្នាំ​ និង​បិទ​គម្រប​ឲ្យ​បាន​ស្រួល​ក្រោយ​ពេល​ប្រើ។ […]


ថ្នាំបន្ទាប់បន្សំ

Betamethasone (ឱសថ Betamethasone)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Betamethasone ព្យាបាលជំងឺអីខ្លះ? Betamethasone គី​ជា​ពពួក​កតទីកូអ៊ីត។ វា​មាន​នាទី​​ឆ្លើយ​តប​​ ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ផ្លាស់​ប្តូរ​ និង​ធ្វើ​ឲ្យ​ការ​រលាក​ថយ​ចុះ។ Betamethasone ប្រើ​ជាទូទៅ​ដើម្បី​ព្យាបាល​មុខងារ​ក្រពេញ​លើ​តម្រងនោម​ និង​ការ​រលាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា ជំងឺ​ហឺត​ធ្ងន់ធ្ងរ​ អាលែកហ្ស៊ី ​ធ្ងន់ធ្ងរ ជំងឺ​រលាក​សន្លាក់ រលាក​ពោះវៀន ​បញ្ហា​គ្រាប់​ឈាម ជំងឺ lupus ជំងឺ multiple sclerosis និង​ បញ្ហា​ភ្នែក និង​ស្បែក​ផ្សេងៗ។ វា​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ប្រភេទ​មហារីក​ដូចជា​ មហារីក​គ្រាប់​ឈាម​ស​ជា​ដើម។ គ្រូពេទ្យ​ក៏​អាច​ប្រើ​វា​ដើម្បី​ព្យាបាល​ស្ថាន​ភាព​ផ្សេង​ៗទៀត​ដែរ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? សូម​វាស់​កម្រិត​ថ្នាំ Betamethasone ប្រភេទ​ទឹក​ដោយ​ពែង​ ឬ​ស្លាបព្រា​សម្រាប់​វាស់​កម្រិត​ថ្នាំ​ដែ​ភ្ជាប់​មក​ជាមួយ​ថ្នាំ ហើយ​ចៀស​វាង​ការ​ប្រើ​ស្លាបព្រា​បាយ​ធម្មតា។ ប្រសិន​បើ​មិន​ឃើញ​មាន​ប្រដាប់​សម្រាប់​វាស់​កម្រិត​ថ្នាំ​ភ្ជាប់​ជាមួយ​ថ្នាំ​ទេ សូម​សួរ​រក​វា​ពី​ឱសថការី។ លេប​ថ្នាំ​នេះ​អោយ​ត្រឹម​ត្រូវ​ដូច​អ្វី​ដែល​គ្រូ​ពេទ្យ​បាន​ណែនាំ។ មិន​ត្រូវ​លេប​ថ្នាំ​នេះ​ក្នុង​កម្រិត​ច្រើន​ពេក ឬ​យូរ​ពេក លើស​ពី​អ្វី​ដែល​គ្រូពេទ្យ​បាន​ណែនាំ។ ពេល​ខ្លះ​គ្រូ​ពេទ្យ​អាច​នឹង​ដូរ​កម្រិត​ថ្នាំ​ ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​ប្រសិទ្ធ​ភាព​ព្យាបាល​ខ្ពស់។ កម្រិត​ថ្នាំ​អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ប្រសិន​ បើ​អ្នក​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដូច​ជា ឈឺ​ធ្ងន់ ក្ដៅ​ខ្លួន ​ឬ​មាន​ការ​បង្ក​រោគ ឬ​ត្រូវ​វះកាត់ ឬ​ត្រូវ​សង្គ្រោះ​បន្ទាន់។ សូម​ប្រាប់​ទៅ​គ្រូពេទ្យ​រាល់​បញ្ហា​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​អ្នក។ ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យប្រែ​ប្រួល​លទ្ធផល​តេស្ត​វេជ្ជសាស្រ្ត​ ដូច​នេះ​ត្រូវ​តែ​ប្រាប់​គ្រូពេទ្យ​ប្រសិន​បើ​អ្នក​ប្រើ​កំពុង​ប្រើ​ថ្នាំ​នេះ។ មិន​ត្រូវ​ឈប់​ប្រើ​ថ្នាំ​នេះ​ភ្លាម​ៗ​ទេ ព្រោះ​វា​នឹង​អាច​ធ្វើ​អោយ​អ្នក​មាន​រោគ​សញ្ញា​ផល​រំខាន​ដែល​មិន​ល្អ។​ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ជៀស​វាល​ផល​រំខាន​ទាំង​នោះ​ពេល​បញ្ឈប់​ប្រើ​ថ្នាំ។​ ៣- រក្សា​ទុកដោយ​វិធី​ណា? Betamethasone អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Betamethasone ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ […]


ថ្នាំបន្ទាប់បន្សំ

Sulbutiamine (ឱសថ Sulbutiamine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ​ Sulbutiamine ជួយអីខ្លះដល់រាងកាយ? ថ្នាំ​ Sulbutiamine ជា​សារធាតុ​គីមី គេ​បង្កើត​ឡើង​មាន​លក្ខណៈស្រដៀង​វីតាមីន​​ B១ ប៉ុន្តែ​​ខុស​ពី​​វីតាមីន​​ B១ ​ត្រង់​រលាយ​ក្នុង​ខ្លាញ់។ ថ្នាំ​នេះ​ជួយ​បង្កើន​កម្រិត​​វីតាមីន​​ B១ នៅ​ក្នុង​ខួរ​ក្បាល ប្រើ​វា​ដើម្បី​ជួយ​បំប៉ន​ដល់​អ្នក​កីឡា។ ​ថ្នាំ​នេះ​ក៏​អាច​ប្រើ​សម្រាប់​អ្នក​ជំងឺ​ចាស់​វង្វេង (Alzheimer’s disease) ខ្សោយ អ្នក​កីឡា ​ជំងឺបាក់​ទឹក​ចិត្ត ទឹក​នោម​ផ្អែម​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ អ្នក​ជំងឺ​លិង្គ​មិន​ឡើង​រឹង អស់​កម្លាំង និង​មាន​បញ្ហាពាក់ព័ន្ធ​ការ​ចង​ចាំ។ ២- វាដំណើរការម៉េច? នៅ​ពុំ​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​ណាពី​អំពើ​របស់​ថ្នាំ​បំប៉ន​នេះ​នៅ​ឡើយ​ទេ។ សូម​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ទោះយ៉ាង​នេះ​ក្ដី គេ​អាច​ដឹង​ថា​ថ្នាំ​នេះ មាន​ប្រសិទ្ធ​ភាព​ខ្លះ​ទៅ​លើ​ខួរ​ក្បាលបង្កើន​ចងចាំ និង​បំបាត់​អារម្មណ៍ហត់នឿយ។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយឱសថ Sulbutiamine ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? ថ្នាំ​នេះ​អាច​មាន​សុវត្ថិភាព​ បើ​អ្នក​ញ៉ាំ​វា​ក្នុង​រយះ​ពេល​ខ្លី។ អ្នក​អាច​ប្រើ​​ប្រាស់​ក្នុ​ង​កម្រិត​ ៦០០​មិល្លីក្រាម​ រៀងរាល់​ថ្ងៃ រហូត​ដល់​ […]


ថ្នាំបន្ទាប់បន្សំ

Glycerol (ឱសថ ឃ្លីសេរ៉ូល)

ស្វែងយល់ពីការប្រើប្រាស់១– Glycerol ជួយអីខ្លះដល់រាងកាយ? Glycerol ជា​សារធាតុ​គីមី​មាន​នៅ​ក្នុង​ធម្មជាតិ ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ ហើយ​លក្ខខណ្ឌ​ប្រើ​ប្រាស់ និង​កម្រិត​របស់​វា​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​ ​អាមេរិក (FDA)​។ ប្រើ ​Glycerol ជាថ្នាំសម្រក​​គីឡូ បង្កើន​លំហាត់​ប្រាណ ជួយ​បង្រ្គប់​ជាតិ​ទឹក​ដែល​បាត់​បង់​ដោយ​ការ​រាក និង​ក្អួត ជួយ​បន្ថយ​សម្ពាធ​ក្នុង​ភ្នែកលើអ្នក​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​ (Glaucoma)។ ​អ្នកកីឡា​ជាច្រើន​ប្រើ​ប្រាស់ថ្នាំ Glycerol ការ​ពារ​ការ​បាត់​បង់​ជាតិ​ទឹក។ ពេល​ខ្លះ គ្រូពេទ្យ ប្រើ​វា​ដោយ​ចាក់​តាម​សរសៃ​ឈាម ដើម្បី​បន្ថយ​សម្ពាធ​ក្នុង​ខួរ​ក្បាល និង​ព្យាបាល​បញ្ហា​ខួរក្បាល​ផ្សេង​ទៀត​ដូចជា៖ – ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke) – រលាក​ស្រោម​ខួរ​ក្បាល (Meningitis) – រលាក​សាច់​ខួរក្បាល (Encephalitis) – បណ្ដុំ​រោគ​សញ្ញា Reye’s Syndrome (​ជំងឺ​កម្រ​មួយ​​បណ្ដាល​​ឲ្យហើម​ថ្លើម និង​ខួរក្បាល) – ជំងឺ​ដុំ​សាច់​បញ្ឆោត​ក្នុង​ខួរ​ក្បាល (Pseudotumor Cerebri ​​មាន​រោគ​សញ្ញា​ស្រដៀង​​មហារីក​ខួរ​ក្បាល) និង​ការប៉ះ​ទង្គិច​លើ​ប្រព័ន្ធ​ប្រសាទ​កណ្តាល (CNS Trauma) ដុំ​សាច់​ក្នុង​ប្រព័ន្ធ​សសៃ​ប្រសាទ​កណ្តាល (CNS Tumor) – បន្ថយ​បរិមាណ​ខួរ​ក្បាល​សម្រាប់​ដំណើរ​ការ​​វះកាត់​ប្រព័ន្ធ​ប្រសាទ និង​ព្យាបាល​ករណី​សន្លប់​ពេល​ឈរ ដោយ​សារ​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​ទាប (Postural syncope)។​ យើង​អាច​ប្រើ ​Glycerol ​​លាប​លើ​ស្បែក​ ជា​ផលិត​ផល​ផ្តល់​សំណើម។ ពេទ្យ​ភ្នែក​ជា​ច្រើន ​ប្រើ​សូលុយស្យុង​ដែល​ផ្ទុក​សារធាតុ​នេះ​ ដើម្បី​បន្ថយ​សារធាតុ​រាវ​ក្នុង​កញ្ចក់​ភ្នែក ​មុន​ពេល​ពិនិត្យ។ Glycerol អាច​ប្រើ​ជា​ថ្នាំ​បន្ទន់​លាមក​ដោយ​សុល​តាម​គូទ។ ២– វាដំណើរការម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​ ​Glycerol នេះ​ទេ។ យើង​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​អ្នកជំនាញ​គ្រាន់​តែ​ដឹង​ថា​ វា​អាច​ទាញ​យក​ទឹក​ចូល​ទៅ​ក្នុង​ពោះ​វៀន​ […]


ថ្នាំបន្ទាប់បន្សំ

Aerius (ឱសថ Aerius)

ស្វែងយល់ពីការប្រើប្រាស់១- ​ថ្នាំ Aerius® (Desloratadine) ព្យាបាលជំងឺអីខ្លះ? ថ្នាំ Aerius® ប្រើ​ដើម្បី​បន្ថយ​រោគ​សញ្ញា​​រលាក​ច្រមុះ ​ដោយ​អាលែកហ្ស៊ី (រលាក​ផ្លូវ​ដង្ហើម​បណ្តាល​មក​ពី គ្រុន​ក្តៅ អាលែកហ្ស៊ី​ជាមួយ​ធូលី) ឬ​ឡើង​កន្ទាល​ត្រអាក (បញ្ហា​ស្បែក​បណ្តាល​មក​ពី​អាលែកហ្ស៊ី​ មាន​រោគ​សញ្ញា​រមាស់ និង​ឡើង​កន្ទួល​លើ​ស្បែក)។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ត្រូវ​ប្រើ​ថ្នាំ Aerius® តាម​ការ​ណែនាំ​របស់គ្រូ​ពេទ្យ និង​តាម​ការ​ណែនាំ​លើ​សំបក​ថ្នាំ ហើយ​មិន​ត្រូវ​លេប​លើស​កម្រិត​ ឬ​យូរ​ជាង​ការ​ណែនាំ។ ៣- រក្សាទុកដោយវិធីណា? អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Aerius® ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។ ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវដឹងអ្វីខ្លះមុនប្រើ? មុនពេលប្រើ ត្រូវពិភាក្សាជាមួយពេទ្យជាមុន បើយើងកំពុងស្ថិតក្នុងករណីមួយចំនួនដូចខាងក្រោម៖ – ជំងឺ ឬបញ្ហាសុខភាពផ្សេងៗ – មានប្រតិកម្មជាមួយធាតុផ្សំក្នុងថ្នាំ ឬថ្នាំផ្សេងទៀត – កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន យើងគួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ – កំពុងប្រើប្រាស់ថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំរុក្ខជាតិ និងថ្នាំបំប៉នផ្សេងៗ។ ៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ […]


ថ្នាំបន្ទាប់បន្សំ

Alaxan (ឱសថ Alaxan)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Alaxan® (Alaxan and Ibuprofen) ព្យាបាលជំងឺអីខ្លះ? Alaxan® ជា​ប្រភេទ​ថ្នាំ​បំបាត់​ការឈឺចាប់ ប្រើ​សម្រាប់​បន្ថយ​អាការៈ​ឈឺចាប់​លើ​សាច់ដុំ​ជាប់​ឆ្អឹង (Musculoskeletal) ឈឺ​ក្បាល ឈឺ​ពេល​មក​រដូវ ឈឺ​ធ្មេញ ឈឺ​ចាប់​បន្ទាប់​ពី​ដក​ធ្មេញ ​វះកាត់​កម្រិត​ស្រាល និង​បន្ថយ​កម្តៅ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ថ្នាំ Alaxan® (Alaxan and Ibuprofen) គឺសម្រាប់​លេប ​ដោយ​សារ​វា​មាន​ទម្រង់​ជា​ថ្នាំ​ គ្រាប់ ​ហើយ​​គួរ​តែ​លេប​ជាមួយ​អាហារ ឬ​ក្រោយ​អាហារ​ភ្លាម​ៗ។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Alaxan® (Alaxan and Ibuprofen) អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Alaxan® (Alaxan and Ibuprofen) ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​? មុន​ពេល​ប្រើ Alaxan® […]


ថ្នាំបន្ទាប់បន្សំ

Aluminium phosphate (ឱសថ Aluminium phosphate)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Aluminium phosphate ព្យាបាលជំងឺអីខ្លះ? ថ្នាំ Aluminium phosphate គេប្រើ​ដើម្បី​ព្យាបាល​ការ​រលាក​ក្រពះ​ថ្មីៗ​ និង​រ៉ាំរ៉ៃ ដំបៅ​ក្រពះ​ពោះវៀន ជំងឺ​ក្លន ពេលដែលពោះ​វៀន​លៀន​​តាម​រន្ធ​មួយ​សម្រាប់​ផ្លូវ​អាហារ​ចាក់​ចូល​ទៅ​ក្នុង​ពោះ (Hiatal oesophageal ​hernia) ជំងឺ​ច្រាល​ទឹក​ក្រពះ (Gastroesophageal reflux) និង​ផលវិបាក​ជា​ច្រើន​ទាក់​ទង​នឹង​ជំងឺ​រលាក​បំពង់​អាហារ​ ក្រហាយទ្រូង​ និង​រំលាយ​អាហារ​ដោយ​សារ​ការ​បញ្ចេញ​ទឹក​អាស៊ីដ​ខ្លាំង។ ​ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? សម្រាប់​ថ្នាំ​គ្រាប់​គួរ​តែ៖ – ក្រឡុក​កញ្ចប់​ថ្នាំ​មុន​លេប – អាន​ការ​ណែនាំ​ឲ្យ​បាន​ច្បាស់​លាស់​មុន​​ប្រើ​ – លេប​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​ ទាំង​កម្រិត​ថ្នាំ​ និង​ពេល​វេលា – ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ប្រសិន​បើ​មិន​យល់​ចំណុច​ណា​មួយ។ ៣- រក្សា​ទុកដោយ​វិធី​ណា? អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Aluminium Phosphate ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​? មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ (Excepients) របស់​ថ្នាំ – មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​ថ្នាំ​ដទៃ​ទៀត អាហារ​ ថ្នាំ​ជ្រលក់​ពណ៌ ឬ​សត្វ – កំពុង​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ណាមួយ​ ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ Aluminium Phosphate។ ៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ? មិន​ទាន់​មាន​ព័ត៌មាន​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ Aluminium phosphate ក្នុង​កំឡុង​ពេល​មាន​ផ្ទៃ​ពោះនៅឡើយ​ទេ។ ដូច​នេះ​ ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​អំពី​បញ្ហា​ទាំង​នេះ​មុន​ពេល​ប្រើ។ ស្វែងយល់ពីផលរំខាន៦- ផល​រំខាន​មាន​អ្វី​ខ្លះ? ការ​ប្រើ​ប្រាស់​ថ្នាំនេះ ​អាច​ផ្តល់​ផល​រំខាន​ដូច​ថ្នាំ​ដទៃ​ទៀត​ដែរ​ ប៉ុន្តែភាគច្រើន​​កម្រ​កើត​មាន​ណាស់​ ហើយ​ក៏​មិ​ន​ចាំ​បាច់​ការ​ព្យាបាល​បន្ថែម​ដែរ។​ យ៉ាង​ណា​មិញ​ ​ត្រូវ​តែ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​​ ​បើ​​​មាន​បញ្ហា​ណា​​មួយ​បន្ទាប់​ពី​ប្រើ​ប្រាស់​ថ្នាំ​នេះ​រួច។ ផល​រំខាន​មួយ​ចំនួនមាន​ដូច​ជា៖ – ការ​ទល់​លាមក – ការ​បាត់បង់​ចំណង់​អាហារ – អស់​កម្លាំង​មិន​ធម្មតា – ខ្សោយ​សាច់ដុំ – លាមក​ខ្មៅ – រលាក​បំពង់​រំលាយ​អាហារ – ការ​ប្តូរ​អារម្មណ៍ (វង្វេងវង្វាន់​ ឬ​ដេក​ស្ងប់​ខ្លាំង) – រាក – ឈឺ​ពេល​នោម – ឈឺ​ពោះ – ក្អួត (កម្អួត​មាន​ពណ៌​កាហ្វេ) – ប្រតិកម្ម​អាលែកហ្ស៊ី​ រួម​មាន​ កន្ទួល​រមាស់ ឬ​ហើម​ (ជាពិសេស​មុខ​ អណ្ដាត ឬបំពង់​ក) វិល​មុខ​ធ្ងន់ធ្ងរ​ ឬ​ពិបាក​ដក​ដង្ហើម។ មនុស្ស​គ្រប់​គ្នា​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស