backup og meta

ធុញនឹងរន្ធញើសធំៗលើមុខ សាកល្បងធ្វើតាមក្បួនធម្មជាតិទាំងនេះ!

ធុញនឹងរន្ធញើសធំៗលើមុខ សាកល្បងធ្វើតាមក្បួនធម្មជាតិទាំងនេះ!

ផ្ទៃ​មុខ​គឺ​ជាកន្លែង​ទី​មួយ​ដែល​យើង​ចាប់​អារម្មណ៍​មុខ​គេ​ នៅ​ពេលមើល​ទៅ​អ្នក​ណា​ម្នាក់ ហើយ​វា​ក៏​សំខាន់​ចំពោះ​ស្រីៗ​គ្រប់​រូប​ដែល​មាន​ចង់​មាន​ផ្ទៃមុខ​ម៉ត់​រលោង តែ​ប្រសិន​មុខ​មាន​មុន រន្ធ​ញើស​ធំៗ អាច​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​បាន​លឿន​បំផុត ដូច​នេះ​រូបមន្ត​ធម្មជាតិ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ នឹង​ជួយ​បំបាត់​រន្ធញើស​ធំៗ និង​ជួយ​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ។

១.ប្រទាល​កន្ទុយ​ក្រពើ៖ រូបមន្ត​នេះ​ត្រូវ​បាន​ចែក​រំលែក​ដោយ កញ្ញា ឆឹង ច័ន្ទ​មុន្នីរស្មី ជា​ម៉ូដែល​ម្នាក់ឲ្យ​ដឹង​ថា រូបមន្ត​ធម្មជាតិ​ស្រួល​បំផុត​ដែល​ឲ្យ​ស្បែក​មុខ​ស្អាតនោះ​គឺ ប្រទាល​កន្ទុយ​ក្រពើ។ វា​ជួយ​បង្រួម​រន្ធញើស សម្អាត និង​កម្ចាត់​ជាតិ​ប្រេង ធូលី​ចេញ​ពី​រន្ធញើស​បាន​ស្អាត។ សម្រាប់​រូបមន្ត​នេះ​យើង​ត្រូវ៖

-​ លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​រន្ធញើស រួច​ម៉ាស្សា​រយៈពេល៣- ៥នាទី

-​ ទុក​វា​ចោល​រយៈពេល ១០នាទី រួច​លាង​ទឹក​ចេញ​ជា​ការស្រេច។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ គួរ​អនុវត្ត​វិធី​នេះ​ជា​រៀង​រាល់​ថ្ងៃ។

២.ស៊ុតស៖ ស៊ុតស​ជួយ​បន្តឹង​ស្បែកមុខ និង​ជួយ​បង្រួម​រន្ធញើស​ធំៗ​បាន។ ម៉ាស់​មុខ​ស៊ុត​ស​នេះ ជា​រូបមន្ត​ល្អ​បំផុត​សម្រាប់​បង្រួម​រន្ធញើស​ចំហរ ហើយ​វា​អាច​ព្យាបាល​មុន​មួយ​ចំនួន​បាន​ទៀត​ផង។ អ្វី​ដែល​យើងត្រូវ​ធ្វើ​គឺ៖

-​ យក​ស៊ុតស​លាយ​ជាមួយ ទឹក​ក្រូច​ឆ្មារ និង Oatmeal ឲ្យ​សព្វ

-​ លាប​ល្បាយ​នោះ​នៅ​លើមុខ ហើយ​ទុក​ចោល​រយៈពេល​៣០នាទី

-​​ លាង​ទឹក​ចេញជាមួយ​ទឹក​ត្រជាក់។ លាប​ល្បាយ​នេះ ២ដង/សប្តាហ៍ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត។

អត្ថបទពាក់ព័ន្ធ៖

៣.ផ្លែ​ល្ហុងទុំ៖ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ក៏​បាន​ណែនាំ​ពី​រូបមន្ត​ងាយៗមួយ​ទៀត​ដើម្បី ស្បែក​មុខ​ស្អាត គឺ​ប្រើ​ផ្លែល្ហុង។ អត្ថប្រយោជន៍​របស់​វា គឺជួយ​បន្តឹង​ស្បែកមុខ កម្ចាត់​ធូលី​ចេញ​ពីរន្ធញើស ធ្វើ​ឲ្យ​ស្បែក​ភ្លឺរលោង។ រូបមន្ត​នេះ​យើង​ត្រូវ៖

-​ កិន​ល្ហុង​ឲ្យ​ម៉ដ្ត រួច​លាប​វា​ទៅ​ផ្ទៃ​មុខ

-​ ទុក​ចោល​រយៈពេល​២០នាទី មុន​នឹង​លាង​ចេញ​ជាមួយ​ទឹក​ស្អាត។ ធ្វើ​វិធី​នេះ រៀង​រាល់២​ថ្ងៃម្តង ដើម្បី​បាន​លទ្ធផល​ល្អ​ទាន់ចិត្ត។

៤.សំបក​ចេក៖ ក្បួន​នេះ និស្សិត​សកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម lutein ដែល​មាន​នៅ​ក្នុង​សំបក​ចេក រូម​ជាមួយ​ប៉ូតាស្យូម​រ៉ែ ជួយ​ឲ្យ​ព្យាបាល និង​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ថ្លា​ឡើងវិញ។ សម្រាប់​វិធី​ងាយៗនេះ យើងគ្រាន់​តែ៖

-​ ជូត​ផ្ទៃ​ខាង​ក្នុង​របស់​សំបក​ចេក ថ្នម​ៗ​ទៅលើ​ផ្ទៃមុខ រយៈ​ពេល១០-១៥នាទី

-​ រួច​លាងទឹកចេញ​ជា​ការ​ស្រេច។ ដើម្បី​បាន​មុខ​ស្អាត អនុវត្ត​វិធី​នេះ ៣ដង/សប្តាហ៍។ ​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/04/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម