ជំងឺរលាកសន្លាក់ ដែលបង្កការប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំ និងឆ្អឹង ហើយជាពិសេសនៅបរិវេណគន្លាក់ឆ្អឹងតែម្ដង។ អ្នកកើតជំងឺរលាកសន្លាក់ អាចមានរហូតដល់ពិការអវយវៈ ដែលកើតឡើងភាគច្រើនក្នុងក្រុមមនុស្សវ័យចាប់ពី ៥០ ឆ្នាំទៅ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា មនុស្សវ័យ ៥០ ឆ្នាំជាងភាគច្រើនកើតជំងឺនេះ ប៉ុន្តែវាក៏អាចកើតលើកុមារ និងមនុស្សវ័យជំទង់ផងដែរ ហើយជំងឺនេះកើតចំពោះមនុស្សស្រីច្រើនជាងបុរស និងលើមនុស្សដែលធាត់។
ចំណែកឯមូលហេតុវិញវេជ្ជបណ្ឌិតបានបកស្រាយថា មានច្រើនយ៉ាង ខ្លះទាក់ទងនឹងវ័យមនុស្ស និងទម្ងន់ មកពីមេរោគ ឬរលាកសន្លាក់មកពីមានជំងឺដទៃទៀត ហើយដើមហេតុចម្បងមកពីលើសជាតិអាស៊ីដអ៊ុយរិចក្នុងឈាម ដោយសារជាតិអាស៊ីដឡើងខ្ពស់នេះតែម្ដង។ ចំពោះរោគសញ្ញាវិញ អ្នកជំងឺមានការឈឺចាប់ត្រង់សន្លាក់ បើសិនរលាកសន្លាក់មានលក្ខណៈ ហើមត្រង់កន្លែងនោះ ឈឺចាប់ខ្លាំង ក្រហម ហើយមានកម្ដៅក្ដៅ។
ការព្យាបាលជំងឺរលាកសន្លាក់នេះវិញ មិនអាចព្យាបាលឲ្យជាដាច់នោះទេ ប៉ុន្តែរលាកសន្លាក់មួយចំនួនដូចជា រលាកសន្លាក់បណ្ដាលមកពីមេរោគ អាចព្យាបាលឲ្យជា ដោយប្រើប្រភេទថ្នាំអង់ទីប៊ូទិក។ ចំណែករលាកសន្លាក់បណ្ដាលមកពីលើសជាតិអាស៊ីដវិញ គឺមិនអាចព្យាបាលជាឡើយ យ៉ាងច្រើន ៥០-៧០% ហើយអាស្រ័យលើរបបអាហារ បើយើងញ៉ាំអាហារនាំឲ្យឡើងជាតិអាស៊ីដ សន្លាក់ប្រាកដជារើឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
- ពិតទេ ក្រូចឆ្មារ និងអំបិលអាចបន្សាបជាតិស្រវឹងបាន?
- លេបថ្នាំផ្សំផ្តេសផ្តាស ជំងឺមិនជាហើយប៉ះពាល់សុខភាពទៀត
- រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ
- បញ្ហាស្ពឹកដៃ! ករណីខ្លះ ធម្មតាទេ តែខ្លះទៀត ជាសញ្ញាជំងឺធ្ងន់ធ្ងរ
- បើកំពុងលេបថ្នាំកុំចេះតែហ៊ានផឹកស្រា ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត
- អ្នកខ្លាំងផឹកច្រើន ប្រយ័ត្នកើតជំងឺផ្លូវចិត្តម្យ៉ាងដោយមិនដឹងខ្លួន
- មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់
- ទិញថ្នាំលេបតាមចិត្តឯង ហើយអត់ខ្វល់ ដូចបំផ្លាញតម្រងនោមឲ្យខូចឥតអំពើ
- ថ្លោះគ្រេច ឈឺសន្លាក់ ហ៊ានតែទិញថ្នាំលេបផ្តេសផ្តាស ប្រយ័ត្នមានបញ្ហាធ្ងន់ធ្ងរមួយនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]