ស្រីៗណា មិនចង់មានអនាម័យខ្លួនប្រាណ ស្អាតល្អចៀសផុតពីជំងឺ ប៉ុន្តែទម្លាប់មួយចំនួន យើងកំពុងធ្វើទាំងគ្មានការណែនាំត្រឹមត្រូវ អាចចំណេញដាច់ចំណងបង្កជាហានិភ័យបាន។
ត្រួតពិនិត្យដោយ សន សុភា
ស្រីៗណា មិនចង់មានអនាម័យខ្លួនប្រាណ ស្អាតល្អចៀសផុតពីជំងឺ ប៉ុន្តែទម្លាប់មួយចំនួន យើងកំពុងធ្វើទាំងគ្មានការណែនាំត្រឹមត្រូវ អាចចំណេញដាច់ចំណងបង្កជាហានិភ័យបាន។
ការសិក្សាថ្មីមួយធ្វើឡើងដោយសាកលវិទ្យាល័យ ប៊ូស្តុន សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្រីៗចូលចិត្តសម្អាតថ្ងាសកន្លែងសម្ងាត់ (កោរសម្អាតរោមលើថ្ងាសទ្វារមាស) នឹងអាចជួបហានិភ័យឈឺចាប់នៅជុំវិញប្រដាប់បន្តពូជ (មាត់ប្រដាប់បន្តពូជ) ហើយការឈឺចាប់នោះ នឹងក្លាយបន្តជារយៈពេល វែងរ៉ាំរ៉ៃទៀតផង។
អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យខាងលើអះអាងថា ជាធម្មតាស្បែកបរិវេណប្រដាប់បន្តពូជមានរោមតាមធម្មជាតិដើម្បីការពារ ប៉ុន្តែនៅពេលកោរសម្អាតអស់ ស្បែកថ្ងាសប្រដាប់បន្តពូជ នឹងកកិតខ្លាំងទៅនឹងសាច់ក្រណាត់ខោស្លៀក បង្កឲ្យជាហើមខ្លាំង។ ក្រុមអ្នកវិទ្យាសាស្រ្តបញ្ជាក់ទៀតថា សម្រាប់ស្រីៗ ការឧស្សាហ៍ស្លៀកខោរឹបៗ ក៏ជាហានិភ័យមួយដែរ នាថ្ងៃមុខ ដែលបង្កឲ្យជួបការចុកចាប់នៅបរិមាណមាត់ប្រដាប់បន្តពូជ ដូចទៅនឹងការកោរសម្អាតដែរ។
ដោយសារឃើញពីផលវិបាកនៃទម្លាប់ខុសឆ្គងប្រចាំថ្ងៃបែបនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានណែនាំឲ្យស្រ្តីៗ ព្យាយាមបន្ថយទម្លាប់ខាងលើតាមដែលអាចធ្វើបាន ព្រោះលទ្ធផលនៃការតាមដានការស្រាវជ្រាវខាងលើក៏បានបញ្ជាក់ដែរថា ការព្យាបាលអាចធ្វើទៅបាន ប៉ុន្តែពុំមែនជារឿងងាយស្រួលប៉ុន្មានទេ។
ផ្អែកតាមសមាគមជាតិថែទាំសុខភាពរោគស្រ្តីសហរដ្ឋអាមេរិក មានមួយក្នុងចំណោមស្រីៗ ៦នាក់ រងការឈឺចាប់ត្រង់ប្រដាប់បន្តពូជ ក្រោយមិនបានប្រុងប្រយ័ត្នចំពោះសកម្មភាពខាងលើនេះ ហើយទិន្នន័យខាងលើនេះស្មើនឹង ១៦% ករណីកើតនៅទូទាំងសហរដ្ឋអាមេរិក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
សន សុភា