backup og meta

ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ

ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ

ការ​ដុះដុំ​សាច់​ខួរ​ក្បាល គឺ​ជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស​ម្នាក់ៗ ហើយ​បើ​ឮ​ថា​កើត​ជំងឺ​មួយ​នេះ ដឹង​តែ​ពិបាក​ចិត្ត គេង​មិន​សុខ ញ៉ាំ​មិន​ឆ្ងាញ់​ឡើយ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ឈឺ​ចុក​ចាប់​ក្បាល អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន​ដែល​យើង​មិន​អាច​សន្មត​ផ្ដេសផ្ដាស​ទេ​ថា វាមានបញ្ហា​ដុះ​ដុំ​សាច់​ខួរ​ក្បាល​តែ​មួយ​មុខ​បាន​ទេ។ ជួន​កាល ការ​ឈឺ​ក្បាល​អាច​គ្រាន់​តែ​បណ្ដាល​មក​ពីការ​គិត​ច្រើន កើត​ស្រ្តេស គេង​មិន​គ្រប់​គ្រាន់ ។ល។ ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិតបន្ត​ថា ការ​ឈឺ​ក្បាល​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​ដុះ​ដុំ​សាច់​ខួរ​ក្បាល​ដែរ ហើយ​វា​អាច​មាន​លាយ​ឡំ​ជាមួយ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា៖

– ក្អួត

– វិលមុខ ស្រវាំង​ភ្នែក

– ប្រកាច់

– វង្វេងវង្វាន់

– ផ្លាស់​ប្ដូរ​នូវ​សមត្ថភាព​ស្ដាប់ ដឹង​រសជាតិ និង​ក្លិន

– បាត់បង់​លំនឹង

– ស្ពឹក​មួយ​ចំហៀង​ខ្លួន ជាដើម។

ឈឺក្បាល

ក្នុង​ករណី​ដែល​ឈឺ​ក្បាល​ផង (ឈឺ​ក្បាល​ស្ទើរ​រាល់​ថ្ងៃ) បូក​រួម​ជាមួយ​រោគ​សញ្ញា​ទាំង​នេះ លោក​វេជ្ជបណ្ឌិត បាន​ណែនាំឲ្យ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ មុន​នឹង​ដុំ​សាច់​នោះ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ខួរក្បាល ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​​ជីវិត។ ​

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទម្លាប់ទាំង៦នេះ ជួយឱ្យខួរក្បាលនៅតែមានសុខភាពល្អ មិនស្ពឹកស្រពន់ 

ស្រ្តីម្នាក់គ្រូពេទ្យ​តម្រូវឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម