backup og meta

បើមានអាការៈឈឺក្បាល សាកល្បងដោះស្រាយតាមតិចនិកនេះ

បើមានអាការៈឈឺក្បាល សាកល្បងដោះស្រាយតាមតិចនិកនេះ

ឈឺក្បាល​ក៏​ជា​អាការៈ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ ជាពិសេស​ឈឺក្បាល​ប្រកាំងដែល​ផ្តល់​ការ​លំបាក​ជាច្រើន​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូចជា​ការ​បើកបរ ធ្វើការងារ ឬ​សូម្បីតែ​ការ​សន្ទនា​ធម្មតា។ ដូចនេះ​អត្ថបទនេះ​នឹង​បង្ហាញ​ពីតិននិក​ងាយៗ​​ដើម្បី​កាត់បន្ថយ​ការឈឺចាប់។

សម្រាក៖ នេះ​ជា​វិធី​ព្យាបាល​អាការៈ​ឈឺ​ក្បាលប្រកាំង​ដ៏​មាន​ប្រសិទ្ធភាព និង​អាច​បន្ថយ​ការ​ឈឺចាប់​បណ្ដាល​មកពី​អាការៈឈឺក្បាល​ផ្សេងៗ។ យើង​អាច​រក​កន្លែង​ស្ងាត់​ ឬ​ងងឹត​ដើម្បី​បិទភ្នែក​សម្រាក ព្រោះ​ការគេង​អាច​ជួយ​បំបាត់​ការឈឺចាប់​បាន។

ម៉ាស្សាសៀតផ្កា និងក៖ យក​ដៃឈ្លី ក និង​សៀតផ្កាដើម្បី​ឲ្យ​ចរន្តឈាម​មាន​លំហូរ​ស្រួល និង​ជួយ​បន្ថយ​អាការៈឈឺក្បាល​ដែល​បណ្ដាល​មកពី​សម្ពាធដែរ។​

រក្សា​កម្ដៅ​នៅនឹងក៖ យក​កន្សែង​ក្ដៅឧណ្ហៗ ឬ​បន្ទះ​កម្ដៅ​ដាក់​នៅ​ជុំវិញ​ក និង​​នៅកញ្ចឹងក​ដើម្បី​បន្ថយ​អាការៈ​ឈឺក្បាល។ ប្រសិន​ធ្វើបែបនេះ អាការៈ​មិន​មាន​ភាព​ប្រសើរ​ឡើង​ អាច​យក​ទឹកកក​មក​ជំនួសវិញ។

បន្ធូរអារម្មណ៍៖ ការ​ធ្វើ​សមាធិ ឬ​ដកដង្ហើមវែងៗ និង​ស្រមៃ​មើល​រូបភាព​ដែល​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​ក៏​អាច​ជួយ​បាន​ដែរ។ វិធី​បន្ធូរ​អារម្មណ៍​ផ្សេងទៀត​ក៏​អាចយើង​មាន​អាការៈ​ឈឺចាប់​ខ្ទោកៗបាន​ដែរ។

កាត់បន្ថយ​ស្ត្រេស៖ ប្រសិនជា​មាន​អាការៈ​ឈឺក្បាល​ខ្លាំង ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​ស្ត្រេស​ដូចជា​ចៀសឆ្ងាយ​ពី​បរិយាកាស​ដែល​អ៊ូអរ​ខ្លាំង ចេញ​ធ្វើ​ការ​លឿន​បន្តិច​ប្រសិន​ជា​អាច ឬ​ឲ្យ​សមាជិក​គ្រួសារ​ជួយ​កិច្ចការក្នុង​ផ្ទះ​ជាដើម។

ឈឺក្បាល

អត្ថបទពាក់ព័ន្ធ៖

របបអាហារ៖ របប​អាហារ​មាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅ​លើ​អាការៈ​ឈឺក្បាល។ យកល្អគួរ​កាត់បន្ថយ​កាហ្វេអ៊ីន គ្រឿងស្រវឹង និង​ឈប់ជក់បារី។ ជាពិសេស​យក​ចិត្តទុកដាក់​ទៅលើ​ការញ៉ាំ​អាហារ​ឲ្យ​បាន​ទៀងទាត់។ សម្រាប់​អ្នក​ឈឺក្បាល​ដោយសារ​កម្រិតជាតិស្ករ​ក្នុង​ឈាមទាប គួរ​ចៀសវាង​ការ​អត់​ញ៉ាំ​អាហារ ជាពិសេស​អាហារ​ពេលព្រឹក។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.everydayhealth.com/headache-migraine/fast-headache-relief.aspx

កំណែ​ប្រែបច្ចុប្បន្ន

10/05/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពិតអត់? ពេលងូតទឹក ស្រោចទឹកលើក្បាលមុនគេ អាចធ្វើឲ្យគ្រោះថ្នាក់សរសៃឈាមខួរក្បាល?

ម៉ាក់ៗ មកដឹងមូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺក្បាលក្រោយសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម