មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកសុទ្ធតែបានជួបបញ្ហាឈឺក្បាលប្រកាំងជារៀងរាល់ថ្ងៃ។ ប្រសិនបើយើងធ្លាប់មានអាការៈឈឺក្បាលប្រកាំងនោះយើងប្រាកដជាត្រូវដឹងថារោគសញ្ញានេះនឹងមានការថយចុះនៅពេលណាមិនខាន។ ខាងក្រោមនេះគឺជាវិធីងាយៗទាំង ៥ ដើម្បីជួយគ្នាយើងពីបញ្ហានៃការឈឺក្បាលប្រកាំងបាន។
១- កត់ត្រាសកម្មភាពប្រចាំថ្ងៃរបស់យើង
គ្មាននរណាម្នាក់ស្គាល់ខ្លួនយើងច្រើនជាងយើងនោះទេ។ ការកត់ត្រានូវសកម្មភាពរបស់យើងប្រចាំថ្ងៃអាចជួយយើងក្នុងការទប់ទល់នឹងការឈឺក្បាលប្រកាំងបាន។ យើងត្រូវចាប់ផ្តើមកំណត់ពីភាពញឹកញាប់នៃការឈឺក្បាលដែលយើងបានជួប និងភាពធ្ងន់ធ្ងរនៃការឈឺម្តងៗ ដោយកំណត់ចំណាំមូលហេតុផង។ ការធ្វើបែបនេះក៏អាចជួយយើងទប់ស្កាត់ការឈឺចាប់ និងអាចជួយយើងក្នុងការជៀសវាងការឈឺនៅពេលក្រោយ។
បន្ទាប់មកយើងត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារ និងភេសជ្ជៈដែលយើងបានញ៉ាំប្រចាំថ្ងៃ។ ជាទូទៅអាហារ និងភេសជ្ជៈដែលអាចបណ្តាលឲ្យមានការឈឺក្បាលមានកាហ្វេអ៊ីន ស្រា សូកូឡា ឈីស សាច់ និងប៊ីចេង (MSG) ។ ការកាត់បន្ថយនូវអាហារទាំងនោះអាចបន្ថយការឈឺក្បាលរបស់យើងបាន និងធ្វើឲ្យអាហារយើងកាន់តែមានសុខភាព។ ថ្នាំមួយចំនួនក៏អាចបណ្តាលឲ្យមានការឈឺក្បាលប្រកាំង ឬស្ថានភាពជំងឺផ្សេងទៀតបានដែរ។ ថ្នាំទាំងនោះអាចបណ្តាលឲ្យមានផលប៉ះពាល់ដែលរួមមានរោគសញ្ញាប្រកាំង និងការឈឺក្បាល។ យើងគួរពិក្សាជាមួយវេជ្ជបណ្ឌិតពីការជំនួសថ្នាំដែលយើងបានប្រើប្រាស់ បើជួបករណីនេះ។
អត្ថបទពាក់ព័ន្ធ៖
- បើមានអាការៈឈឺក្បាល សាកល្បងតិចនិកងាយៗនេះ អាចកាត់បន្ថយការឈឺចាប់បាន
- ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការៈឈឺចាប់នានា
២- ប្រុងប្រយ័ត្នចំពោះការប្រែប្រួលអ័រម៉ូន
ចំពោះស្ត្រី អ័រម៉ូនដើរតួនាទីសំខាន់លើការឈឺក្បាលបែបប្រកាំង។ ស្ត្រីភាគច្រើនការឈឺក្បាលបែបប្រកាំងជាទូទៅគឺកើតមានក្នុងអំឡុងពេល ឬមុនពេលមករដូវ។ ដូច្នេះជាការសំខាន់ណាស់ដែលស្ត្រីត្រូវយល់ដឹងឲ្យបានច្បាស់ពីវដ្តរដូវរបស់ខ្លួន ដើម្បីជួយដល់ការគ្រប់គ្រងអាការៈនេះឲ្យមានប្រសិទ្ធភាព។លើសពីនេះទៀតស្ត្រីគួរតែប្រុងប្រយ័ត្នជាពិសេសទៅលើរបបអាហារ និងទម្លាប់ហាត់ប្រាណរបស់ខ្លួនក្នុងអំឡុងពេលមករដូវ។ ការបរិភោគអាហារ និងភេសជ្ជៈដែលត្រឹមត្រូវអាចជួយការពារស្រីៗយើងពីការឈឺក្បាលប្រកាំងបាន។ ក្រៅពីនេះ ការលេបថ្នាំពន្យារកំណើត និងការព្យាបាលតាមអ័រម៉ូនក៏អាចធ្វើឲ្យមានការឈឺក្បាលប្រកាំង និងមានភាពធ្ងន់ធ្ងរផងដែរ។
៣- បរិភោគ និងគេងបានត្រឹមត្រូវ
រយៈពេលនៃការគេងរបស់យើងគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការឈឺក្បាលប្រកាំង។ ការគេងមិនគ្រប់គ្រាន់អាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់យើងក្នុងរយៈពេលវែង។ គ្រោះថ្នាក់ទាំងនោះមានការប៉ះពាល់ដល់មុខងាររាងកាយ វិបត្តិក្នុងការផ្តោតអារម្មណ៍ និងកាត់បន្ថយនូវចំណង់ចំណូលចិត្តក្នុងការធ្វើសម្មភាពប្រចាំថ្ងៃ។ ដូចគ្នាផងដែរការគេងលើសពី ៧-៨ ម៉ោងជារៀងរាល់ថ្ងៃក៏អាចបណ្តាលឲ្យយើងមានការឈឺក្បាលបែបប្រកាំងបានដែរ។ ភាគច្រើននៃការឈឺក្បាលប្រកាំងគឺមកពីការគ្រប់គ្រងពេលវេលាក្នុងការគេងមិនបានល្អ ដែលបណ្តាលឲ្យយើងអស់កម្លាំងខ្លាំងហើយដេកយូរ។ វិធីល្អបំផុតក្នុងការការពារពីការឈឺក្បាលប្រកាំងគឺត្រូវចូលគេង និងភ្ញាក់ក្នុងពេលតែមួយជាក់លាក់ជារៀងរាល់ថ្ងៃដើម្បីធានាថាយើងបានគេងលក់ស្កប់ស្កល់។
ការតមអាហារ ឬការអត់អាហារ និងការខ្វះជាតិទឹកសុទ្ធតែអាចបណ្តាលឲ្យមានការឈឺក្បាលប្រកាំងបាន។ សម្រាប់ការឈឺក្បាលដែលបណ្តាលមកពីការឃ្លាន ត្រូវបានណែនាំឲ្យបរិភោគអាហារក្នុងកំឡុងពេល ១ ម៉ោងបន្ទាប់ពីយើងបានក្រោកពីគេង។ ជាមួយនឹងការបរិភោគអាហារដែលប្រកបដោយសុខភាពល្អ យើងត្រូវញ៉ាំអាហាររៀងរាល់ ៣ ទៅ ៤ ម៉ោងម្តងដើម្បីធានាថាយើងឆ្អែតបានពេញមួយថ្ងៃ។ ដូចគ្នានឹងការបង្គ្រប់ជាតិទឹកដែរ យើងត្រូវផឹកទឹកឲ្យបានពីរលីត្រក្នុងមួយថ្ងៃ ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នលើរាងកាយរបស់យើងដែរដើម្បីជៀសវាងពីការផឹកទឹកលើសកម្រិត។
អត្ថបទពាក់ព័ន្ធ៖
- ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង
- ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស
៤- នៅឲ្យឆ្ងាយពីសំឡេងឮខ្លាំង និងពន្លឺភ្លឺខ្លាំង
ចំពោះមនុស្សជាច្រើនសំឡេងលឺខ្លាំង ពន្លឺភ្លើង ឬពន្លឺភ្លឺខ្លាំង និងការរំញោចអារម្មណ៍ អាចជាមូលហេតុនៃការឈឺក្បាលប្រកាំងបាន។ ការរំញោចអាចនឹងពិបាកក្នុងការជៀសវាង ប៉ុន្តែយើងអាចនឹងគ្រប់គ្រងបានប្រសិនបើយើងបានដឹងពីមូលហេតុ និងការគំរាមកំហែងក្នុងបរិស្ថានទូទៅរបស់យើង។ ឧទាហរណ៍ រួមមានការបើកបរពេលយប់ ឬក្រោមពន្លឺព្រះអាទិត្យដែលភ្លឺចិញ្ចាច មើលកុន ចូលរួមពិធីជប់លៀងពេលរាត្រី ឬមើលការប្រគុំតន្រ្តីនៅកន្លែងដែលមានមនុស្សច្រើនកុះករ។ សម្រាប់ការនៅផ្ទះ ឬនៅកន្លែងធ្វើការយើងត្រូវប្រាកដថាបានឆ្លៀតពេលក្នុងការសម្រាកពីកញ្ចក់ទូរទស្សន៍ ឬអេក្រង់កុំព្យូទ័ររបស់យើង។ យើងក៏ត្រូវកែសម្រួលកម្រិតពន្លឺនៅលើអេក្រង់ដែរដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ភ្នែកយើង។ យើងក៏ត្រូវយកចិត្តទុកដាក់លើផលប៉ះពាល់ដែលបណ្តាលមកពីសំឡេងដែរ ដោយយើងអាចប្រើប្រាស់កាសត្រចៀក។
៥- ធ្វើលំហាត់ប្រាណដើម្បីបន្ធូរអារម្មណ៍
ការធ្វើលំហាត់ប្រាណជាប្រចាំគឺជាការបង្កើតមូលដ្ឋានគ្រឹះនៃរបៀបរស់នៅដែលអាចឲ្យយើងមានសុខភាពល្អ។ ចំពោះគ្នាយើងមានអាការៈឈឺក្បាលប្រកាំងការធ្វើលំហាត់ប្រាណបែប vigorous អាចធ្វើឲ្យយើងកាន់តែឈឺក្បាលខ្លាំងជាងមុនទៀត។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់លើរាងកាយនៅពេលដែលយើងកំពុងធ្វើលំហាត់ប្រាណ។ ការហាត់ប្រាណលើកទម្ងន់ក៏អាចបង្កឲ្យមានការឈឺក្បាលប្រកាំងផងដែរ។
ការធ្វើសកម្មភាពគឺល្អបំផុតដល់រាងកាយក្នុងការកាត់បន្ថយភាពតានតឹង។ សកម្មភាពទាំងនោះរួមមានការធ្វើយ៉ូហ្គា ការហាត់ថៃជី និងការធ្វើ aerobics តិចតួច សុទ្ធតែជាជម្រើសដ៏សមស្របដើម្បីសម្រេចបានគោលដៅនេះ។ ប្រសិនបើយើងហ្វឹកហាត់បែបខ្លាំងក្លា យើងគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតក្នុងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក ដោយសារតែថ្នាំអាចនឹងជួយយើងក្នុងការសម្រួលរោគសញ្ញាប្រកាំងបាន។
ការការពារការវាយប្រហារពីជំងឺឈឺក្បាលប្រកាំងត្រូវចាប់ផ្តើមពីការមានជំនឿលើខ្លួនឯង។ ការឈឺក្បាលប្រកាំងដូចការធ្វើទារុណកម្មយើងដែរ ប៉ុន្តែបើយើងជ្រើសរើសវិធីដោះស្រាយបាត្រឹមត្រូវ នឹងអាចធ្វើឲ្យជីវិតយើងកាន់តែមានភាពប្រសើរឡើង។
អត្ថបទពាក់ព័ន្ធ៖
- អាហារប៉ុន្មានមុខនេះ ជួយប្រឆាំងបញ្ហាឈឺក្បាលប្រកាំង ហើយមិនពិបាករកទេ
- អាហារព្រឹកល្អបំផុតចំពោះសុខភាព ប៉ុន្តែមនុស្សតិចណាស់ដឹង
- ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង
- តិចនិកមួយចំនួនជួយឲ្យមានអាយុវែង និងមានសុខភាពល្អ
- ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស
[embed-health-tool-bmi]