ទោះជាត្រូវចិញ្ចឹមបីបាច់ដោយប៉ា ឬម៉ាក់តែឯង ក៏កូនអាចទទួលបានភាពរីករាយ និងសុខភាពផ្លូវចិត្តល្អដូចក្មេងឯទៀតដែរ ប្រសិនបើប៉ា ឬម៉ាក់ចិញ្ចឹមបីបាច់កូនប្រកបដោយភាពកក់ក្ដៅ តែងនៅក្បែរកូនរាល់ពេលដែលកូនត្រូវការ និងចេះបត់បែនដោយភាពឆ្លាតវៃ។
កសាងទំនាក់ទំនងវិជ្ជមានជាមួយកូន
ពិតណាស់ ទំនាក់ទំនងវិជ្ជមាននៅក្នុងគ្រួសារ អាចជួយឲ្យក្មេងមានអារម្មណ៍សុវត្ថិភាព និងទទួលបានក្ដីស្រលាញ់។
ទាំងនេះជាគន្លឹះមួយចំនួន ដែលប៉ា ឬម៉ាក់អាចពង្រឹងទំនាក់ទំនងជាមួយកូន៖
- ចំណាយពេលនៅជាមួយកូន ដោយជជែកលេងជាមួយកូននៅម៉ោងញ៉ាំអាហារពេលល្ងាច ជំនួសឲ្យការមើលទូរទស្សន៍។ បន្ថែមពីនេះ យើងក៏អាចច្រៀងកម្សាន្ត ឬនិយាយរឿងកំប្លែងឲ្យកូនស្ដាប់នៅម៉ោងគេង។
- និយាយរឿងដែលកូនចូលចិត្ត ដូចជារឿងរ៉ាវទាក់ទងនឹងកីឡា តន្ត្រី ឬសៀវភៅ។
- យកចិត្តទុកដាក់ចំពោះកូន ដោយការញញឹម សើច និងឱបកូនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
- ចំណាយពេលខ្លះនៅជាមួយកូនម្នាក់ៗ ប្រសិនបើយើងមានកូនច្រើន។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លើកទឹកចិត្តឲ្យកូនមានអាកប្បកិរិយាល្អ នៅពេលដែលយើងចិញ្ចឹមកូនតែឯង
ការកំណត់វិធាន និងវិន័យច្បាស់លាស់អាចជួយឲ្យកូនមានអារម្មណ៍សុវត្ថិភាព ប៉ុន្តែសម្រាប់ប៉ា ឬម៉ាក់ដែលចិញ្ចឹមកូនតែឯង អាចមានភាពលំបាក ជាពិសេសនៅពេលដែលយើងនឿយហត់ ឬស្រ្តេស ឬប្រសិនបើកូនមានបញ្ហាអាកប្បកិរិយា។
យ៉ាងណាមិញ យើងអាចសាកល្បងលើកទឹកចិត្តឲ្យកូនមានអាកប្បកិរិយាល្អ ដោយវិធីសាស្រ្តមួយចំនួនខាងក្រោមនេះ។
១. ទទួលស្គាល់អារម្មណ៍កូន
លើកទឹកចិត្តកូនឲ្យនិយាយចេញមកក្រៅ នៅពេលដែលកូនខឹង ឬមិនពេញចិត្ត ហើយយើងនៅចាំស្ដាប់កូនជានិច្ច ប៉ុន្តែប៉ា ឬម៉ាក់គួរពន្យល់ថាទោះជាកូនខឹងខ្លាំងប៉ុនណា ក៏មិនគួរបញ្ចេញអាកប្បកិរិយាមិនសមរម្យនោះដែរ។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
២. បង្កើតវិធានច្បាស់លាស់
ការព្រមព្រៀងគ្នាលើច្បាប់វិន័យមួយចំនួន នៅពេលជួបជុំគ្នាជាលក្ខណៈគ្រួសារ ជាជំហានដំបូងដ៏ល្អ ដើម្បីឲ្យគ្រប់គ្នាបានបញ្ចេញយោបល់ផ្ទាល់ខ្លួន និងដើម្បីឲ្យកូនអាចអនុវត្តវិន័យទាំងនោះប្រកបដោយប្រសិទ្ធភាព។
[embed-health-tool-due-date]
៣. ព្យាយាមគ្រប់គ្រងអារម្មណ៍
ការមើលថែទាំកូនតែម្នាក់ឯងច្បាស់ជាមិនស្រួលទេ ហើយពេលខ្លះយើងក៏ពិបាកគ្រប់គ្រងអារម្មណ៍ដូចគ្នា។ ឧទាហរណ៍ ជួនកាល យើងស្រែកគំហកដាក់កូន ឬទុកកូនចោលរយៈពេលយូរ។ ក្នុងករណីនេះ ប៉ា ឬម៉ាក់មិនគួរពិបាកចិត្តពេកឡើយ ដោយគួរតែបង្ហាញឲ្យកូនដឹងថា យើងនឹងមិនធ្វើបែបនោះទៀតឡើយ ព្រមទាំងព្យាយាមគ្រប់គ្រងស្ថានការណ៍ឲ្យប្រសើរជាងមុននៅពេលក្រោយ។