សុខភាពប្រព័ន្ធរំលាយអាហារជាប្រធានបទដ៏ពេញនិយមមួយក្នុងចំណោមម៉ាក់ប៉ាដែលមានកូនតូចៗ។ សុខភាពក្រពះពោះវៀនមានផ្សារភ្ជាប់ទៅនឹងភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំ ដែលជារនាំងការពារសុខភាពទូទៅពីជំងឺ បូករួមនឹងការអភិវឌ្ឍខួរក្បាល និងផ្លូវអារម្មណ៍របស់កូនផងដែរ។
សារធាតុចិញ្ចឹមអ្វីខ្លះគួរមានក្នុងរបបអាហារកូន ដើម្បីបានក្រពះពោះវៀនល្អ?
មានហេតុផលជាច្រើនរួមចំណែកដល់ការបង្កឲ្យបាក់តេរីក្នុងពោះវៀនមានសុខភាពមិនល្អដូចជា ភាពតានតឹង កង្វះសកម្មភាពរាងកាយ និងរបបអាហារមិនល្អ។ ដើម្បីធានាថាសុខភាពក្រពះពោះវៀនរបស់កូនៗល្អបានពេញមួយជីវិត ក្នុងរបបអាហារប្រចាំថ្ងៃគួរតែមានបញ្ចូលសារធាតុចិញ្ចឹមប៉ុន្មានខាងក្រោម៖
១. បំបៅដោះកូន
ជាទូទៅ ពោះវៀនរបស់ទារកទើបនឹងកើតគឺទទេស្អាត គ្មានមេរោគអ្វីទេ ហើយការបំបៅកូនដោយទឹកដោះម្ដាយជាការចាប់ផ្ដើមដ៏ល្អបំផុតយើងអាចធ្វើដើម្បីកូនមានសុខភាពក្រពះពោះវៀនល្អទៅថ្ងៃអនាគត។ ទឹកដោះម្ដាយមានសមត្ថភាពសម្របទៅតាមអាយុ និងតម្រូវការរបស់ទារក ជាហេតុទឹកដោះម្ដាយមានអត្ថប្រយោជន៍សម្រាប់ទារកជានិច្ច ហើយអង្គការសុខភាពពិភពលោក (WHO) ក៏ណែនាំឲ្យម៉ាក់ៗបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ខែ ឬលើសនេះ តាមដែលអាចធ្វើទៅបាន។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
២. បន្ថែមជាតិកាកសរសៃ
របបអាហារគឺជាកត្តាចម្បងបំផុតសម្រាប់សុខភាពពោះវៀនល្អ ហើយជាការសំខាន់ណាស់ក្នុងការបញ្ចូលជាតិកាកសរសៃ ឬ Fibre គ្រប់គ្រាន់ទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានប្រក្រតី និងបន្ទោរបង់ងាយស្រួល។
៣. បន្ថែម Probiotics និង Prebiotics
Probiotics ជាបាក់តេរីល្អរស់នៅក្នុងពោះវៀនយើង ហើយ Prebiotics ជាអាហាររបស់ពពួកបាក់តេរីនោះ។ Probiotics មាននៅក្នុងអាហារដែលមានជាតិផ្អាប់ផ្សេងៗដូចជា យ៉ាអួរ គីមឈី និងស៊ុបមីសូ (Miso soup) ជាដើម។ ក្រៅពីអាហារទាំងនេះ យើងអាចផ្ដល់ជាថ្នាំបំប៉នមានផ្ទុក Probiotics និង Prebiotics ឲ្យកូនញ៉ាំ ឬបើកាន់តែងាយអាចផ្ដល់ជាភេសជ្ជៈ ឬទឹកដោះគោមានរូបមន្ត SYNBIOTICS (ជាការសំយោគរវាង Probiotics និង Prebiotics) ឲ្យកូនញ៉ាំក៏បាន។
៤. បន្ថែមសាច់គ្មានខ្លាញ់
ប្រូតេអ៊ីនងាយរំលាយ ជួយក្នុងការរំលាយអាហារ និងការស្រួបយកសារធាតុចិញ្ចឹមបានប្រសើរ ហើយក៏ជួយរក្សាពោះវៀនឲ្យដំណើរការល្អ និងមានសុខភាពល្អផងដែរ។ សាច់មាន់ជាប្រភេទសាច់គ្មានខ្លាញ់ល្អបំផុត ងាយស្រួលរំលាយសម្រាប់កុមារ។
គួរអាន៖
- នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ
- តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក
- ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង
- ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ
- កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ
[embed-health-tool-vaccination-tool]