គំនិតនៅពីក្រោយ SYNBIOTICS គឺថាការបន្ថែម prebiotics ទៅនឹង probiotic អាចជួយធានាថា ពពួកមីក្រូសរីរាង្គមានក្នុងរាងកាយ ចូលក្នុងពោះវៀន ទៅចិញ្ចឹមបាក់តេរីល្អក្នុងនោះ និងជួយសុខភាពទូទៅល្អ ពិសេសគឺសុខភាពប្រព័ន្ធរំលាយអាហារតែម្ដង។
អត្ថប្រយោជន៍សុខភាពបានពី SYNBIOTICSមិនត្រូវបានកំណត់ចំពោះតែសុខភាពពោះវៀននោះទេ ព្រោះវាក៏អាចផ្ដល់ប្រយោជន៍ដល់ផ្នែកផ្សេងៗនៃរាងកាយដូចស្បែក និងខួរក្បាលជាដើម។ SYNBIOTICS ក៏អាចជួយរក្សាបេះដូង ឲ្យមានសុខភាពល្អ ជំរុញដល់ការសម្រកទម្ងន់ បំបាត់ការរលាក និងពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ ការពារសុខភាពពីជំងឺតូចតាចមួយចំនួនបានទៀតផង។
ឥឡូវនេះ SYNBIOTICS ជារូបមន្តពិសេសដ៏ថ្មីស្រឡាងមួយមានក្នុងទឹកដោះគោម្សៅក្មេង ម៉ាក់ប៉ាអាចជ្រើសរើសផ្ដល់ឲ្យកូនញ៉ាំជារៀងរាល់ថ្ងៃ ដើម្បីជួយសុខភាពក្រពះពោះវៀនកូនរឹងមាំ មិនងាយកើតជំងឺរាករួស ហើមពោះ ឬទល់លាមក។ល។ បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅឲ្យដឹងថា កាលណាកូនមានសុខភាពក្រពះពោះវៀនល្អ សុខភាពទូទៅក៏ល្អទៅតាមនឹងដែរ។
ចំណុចសំខាន់
- ពាក្យ “SYNBIOTICS” កើតមានក្នុងឆ្នាំ ១៩៩៥
- SYNBIOTICS ជាការសំយោគរវាង Probiotic និង Prebiotic
- SYNBIOTICS ជួយក្រពះពោះវៀនដំណើរការបានល្អ និងមានប្រយោជន៍សុខភាពដទៃទៀត៕