backup og meta

គន្លឹះ ៥ យ៉ាង ជួយការពារកូនតូចកុំឲ្យងាយ​ឆ្លងមេរោគផ្តេសផ្តាស!

គន្លឹះ ៥ យ៉ាង ជួយការពារកូនតូចកុំឲ្យងាយ​ឆ្លងមេរោគផ្តេសផ្តាស!

​កូន​តូច​ៗ​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ជា​ពិសេស​នៅ​រដូវ​ភ្លៀង​នេះ​តែ​ម្ដង ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក៏​ដូចជា​ចាត់​វិធានការ​ការពារ​មួយ​ចំនួន​ ដើម្បី​​​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​នានា។

គន្លឹះ​​​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ

១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ

ការ​លាង​សម្អាត​ដៃ​​ជា​ញឹកញាប់ មាន​សារៈសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ មុន​ពេល​បី ឬ​ព​កូន ដើម្បី​កាត់បន្ថយ​ហានិភ័យ ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​មាន​អ្នក​ណា​ម្នាក់​​ចង់​ប៉ះពាល់​កូន​តូច ប៉ាម៉ាក់​គួរ​ស្នើសុំ​ឲ្យ​ពួកគាត់​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត​ជា​មុន​សិន។

២. ​បោះ​ចោល​ក្រដាស​ជូត​មាត់​រាល់​ពេល​ប្រើប្រាស់​រួច​​​

មួយ​វិញ​ទៀត យើង​ចាំបាច់​ត្រូវ​បោះ​ចោល​ក្រដាស​ជូត​មាត់​រាល់​ពេល​ដែល​​ប្រើប្រាស់​រួច ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ ប៉ា​ម៉ាក់​គួរ​ប្រើ​ក្រដាស​ជូត​មាត់​ថ្មី​ជានិច្ច នៅ​ពេល​​ជូត​ច្រមុះ ឬ​ភ្នែក​​​អា​អូន​។

ការឆ្លងមេរោគ

៣. សម្អាត​វត្ថុ​ប្រើប្រាស់​របស់​ទារក​ឲ្យ​ស្អាត​ល្អ

បន្ថែម​ពី​នេះ ការ​សម្អាត​​វត្ថុ​ប្រើប្រាស់​ និង​របស់​លេង​ជា​ប្រចាំ​​​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​មេរោគ​អាច​រស់នៅ​លើ​ផ្ទៃ​​ខាង​ក្រៅ​រហូត​ដល់​៤៨​ម៉ោង។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៤. នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ

ទន្ទឹម​នឹង​នេះ​ដែរ​ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ ប៉ា​ម៉ាក់​មិន​ត្រូវ​ឲ្យ​កូន​ប៉ះពាល់​នឹង​មនុស្ស​ធំ ឬ​ក្មេង​ៗ​ដែល​មាន​រោគ​សញ្ញា​ផ្ដាសាយ (ដូចជា​ហៀរ​សំបោរ កណ្ដាស់​ ឬ​មិន​ស្រួល​ខ្លួន) ឬ​អ្នក​ដែល​មាន​អាការៈ​ចុក​ពោះ​ឡើយ ។

[embed-health-tool-bmr]

​​​​​៥. បញ្ឈប់​ការ​​ជក់​បារី

ជាក់​ស្ដែង ការ​ជក់​បារី​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ទាំង​អ្នក​ជក់​ និង​អ្នក​​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​ទារក​ និង​កុមារ​តែ​ម្ដង​​។ ​ប្រសិនបើ​ក្មេង​តូចៗ​មាន​ជំងឺ​ស្រាប់​ទៀត​នោះ នឹង​កាន់​តែ​ធ្វើ​ស្ថានភាព​សុខភាព​របស់​ក្មេង​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ប៉ះពាល់​នឹង​ផ្សែង​បារី​ ឬ​នៅ​ក្បែរ​ផ្សេងបារីឡើយ។

ចំណុចសំខាន់

គន្លឹះទាំង៥ ការពារកូនតូចពីការឆ្លងមេរោគផ្សេងៗ
  • លាងសម្អាតដៃឲ្យបានស្អាតល្អ
  • បោះចោលក្រដាសជូតមាត់រាល់ពេលប្រើប្រាស់រួច
  • សម្អាតវត្ថុប្រើប្រាស់របស់ទារកឲ្យស្អាតល្អ
  • នៅឲ្យឆ្ងាយពីអ្នកជំងឺ
  • បញ្ឈប់ការជក់បារី។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​How can I help my baby avoid infections?

https://www.bliss.org.uk/parents/about-your-baby/common-infectious-illnesses/how-can-i-help-my-baby-avoid-infections

Protecting Babies from Infection

https://www.hygienecouncil.org/resources/protecting-babies-from-infection/

How to prevent infection

https://www.stjude.org/treatment/patient-resources/caregiver-resources/patient-family-education-sheets/prevent-control-infection/how-to-prevent-infection.html

កំណែ​ប្រែបច្ចុប្បន្ន

05/06/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាគួរនាំកូនតូចទៅពិនិត្យសុខភាពពេលណាខ្លះ? ចាំបាច់ដែរអត់?

មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 05

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម