គ្មានម៉ាក់ប៉ាដែលចង់ឲ្យកូនកើតមកមានបញ្ហា ឬមិនភាពប្រក្រតីនៅត្រង់ផ្នែកណាមួយនោះទេ។ ម៉ាក់ប៉ាស្ទើរគ្រប់រូប តែងប៉ូវកម្លាំង ញ៉ាំរបស់ល្អៗដែលជំនួយដល់កូននៅក្នុងផ្ទៃ ប៉ុន្តែពេលខ្លះ បើម៉ាក់ៗទទួលបានប្រូតេអ៊ីន ឬវីតាមីនមិនបានគ្រប់គ្រាន់ទេ វាអាចប៉ះពាល់ទៅដល់ការលូតលាស់ផ្នែកណាមួយរបស់កូនបានដូចជា កូនអាចកើតមកមានបញ្ហាឆែបក្រអូមមាត់។
ហេតុអ្វីក្មេងកើតមកមានបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់?
ចំពោះបញ្ហាទារកកើតមកមានបញ្ហាឆែបក្រអូមមាត់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកជំងឺទូទៅ បានបកស្រាយឲ្យដឹងថា ការឆែបក្រអូមមាត់ គឺជាបញ្ហាពិការភាពពីកំណើតដែលមាត់របស់កូនលូតលាស់មិនបានពេញលេញ ដែលបង្កឲ្យទារកឆែបមាត់បែបនេះ។ បញ្ហាឆែបក្រអូមមាត់របស់ទារកអាចកើតឡើងបណ្ដាលមកម្ដាយទទួលបានសារធាតុអាស៊ីដហ្វូលិក មិនបានគ្រប់គ្រាន់នៅអំឡុងពេលដែលកំពុងពពោះ។
ផលវិបាកបើមានឆែបក្រអូបមាត់ឬឆែបមាត់
ស្របគ្នានេះដែរ CDC អាមេរិក បានឲ្យដឹងដែរថា ស្ត្រីដែលប្រឈមនឹងមានបញ្ហាកូនកើតមកឆែបក្រអូមមាត់ គឺស្ត្រីដែលជក់បារីពេលពពោះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមមុនពេលពពោះ និងស្ត្រីដែលប្រើប្រាស់ថ្នាំមួយចំនួន។ ប្រសិនបើទារកកើតមកមានបញ្ហាឆែបក្រអូមមាត់ពីកំណើត ទារកនោះតែងប្រឈមនឹងបញ្ហាដូចជា៖
– ពិបាកញ៉ាំអាហារ
– ពិបាកក្នុងការនិយាយ
– បញ្ហាឆ្លងមេរោគត្រចៀក
– បញ្ហាក្នុងការស្ដាប់
– បញ្ហាធ្មេញ
កត្តាប្រឈមបញ្ហាឆែបក្រអូបមាត់ឬឆែបមាត់
ដូចនេះ ដើម្បីបង្ការមិនឲ្យកូនកើតមានបញ្ហាឆែបក្រអូមមាត់ពីកំណើត ស្ត្រីពពោះអាចធ្វើតាមវិធីសាស្ត្របង្ការហានិភ័យក្នុងការកើតមានបញ្ហានេះដូចជា៖
– ត្រូវប្រាកដថា ទទួលបានសារធាតុអាស៊ីដហ្វូលិកបានគ្រប់គ្រាន់
– កុំជក់បារី ឬផឹកស្រាក្នុងពេលពពោះ
– មានទម្ងន់តាមស្តង់ដារ
– ការពារខ្លួនពីការឆ្លងមេរោគ។ល។
ស្វែងយល់ពីបញ្ហាផ្សេងទៀត៖
- ក្មេងមានជំងឺ ២ មុខនេះ មន្ទីរពេទ្យកុមារជាតិទទួលព្យាបាលមិនគិតថ្លៃ
- នេះជាពពួកវីតាមីនស្រីៗពពោះ ត្រូវការចាំបាច់បំផុត
- Folate Deficiency Anemia (ជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក)
[embed-health-tool-vaccination-tool]