ទារកពុលឡាន អាចជាបញ្ហាមួយដែលម៉ាក់ប៉ាមិនសូវឮញឹកញាប់ប៉ុន្មានទេ ប៉ុន្តែទារកមួយចំនួនអាចពុល ពេលកំពុងជិះឡានមើលទេសភាពខាងក្រៅ។ រាល់ពេលពុលឡាន ទារកខ្លះចេញសញ្ញាឲ្យម៉ាក់ប៉ាដឹង ខ្លះទៀតមិនមានសញ្ញាថាអាអូនកំពុងពុលឡានទេ ហេតុនេះហើយ ម៉ាក់ប៉ាត្រូវចេះតាមដានសម្គាល់មើលសញ្ញាដោយខ្លួនឯង ចៀសវាងក្នុងខ្លួនកូនធ្វើទុក្ខ។
មិនច្បាស់ទេថា ហេតុអីបានជាបញ្ហាពុលឡានប៉ះពាល់ដល់ទារក និងកុមារមួយចំនួន ពិសេសកុមារអាយុពី ២ ទៅ ១២ ឆ្នាំងាយនឹងទទួលរងគ្រោះថ្នាក់ខ្លាំងណាស់។ ខាងក្រោមនេះជារោគសញ្ញាដែលទារក និងកុមារពុលឡានតែងបង្ហាញដូចជា៖
- ចង្អោរ
- ក្អួត
- បែកញើស
- វិលមុខ
- ឈឺក្បាល
- ល្ហិតល្ហៃ
- មុខមាត់ស្លេក
- ហៀរទឹកមាត់។ល។
ដោយសារតែទារក និងកុមារទើបតែជិះរថយន្ត រាងកាយរបស់ពួកគេអាចស៊ាំនឹងចលនាឡានពេលជិះយូរៗទៅ ហើយបញ្ហាពុលឡានអាចបាត់ទៅវិញដោយឯកឯង។ យ៉ាងណាមិញ ក្នុងករណីដែលអាអូនមិនទាំស៊ាំនឹងការជិះឡាន ម៉ាក់ប៉ាអាចដោះស្រាយបញ្ហាទារកពុលឡានបានតាមតិចនិកខាងក្រោមនេះ៖
[embed-health-tool-baby-poop-tool]
– ផ្ដល់អាហារសម្រន់ស្រាលៗឲ្យកូនញ៉ាំមុនឡើងឡាន ចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិអាស៊ីដខ្ពស់ (ទឹកផ្លែឈើ និងភេសជ្ជៈជូរៗ)។ អាហារល្អៗ ដែលត្រូវបរិភោគរួមមាន oatmeals នំប៉័ង និងចេកជាដើម។
– ព្យាយាមបង្វែរអារម្មណ៍កូនឲ្យឆ្ងាយពីអារម្មណ៍ដ៏មិនស្រួលខ្លួនដោយការស្ដាប់វិទ្យុ និយាយ ឬច្រៀងលេង
– ឲ្យកូនសម្លឹងមើលទេសភាពខាងក្រៅឡាន កុំឲ្យកូនលេងហ្គេម ឬឱនមើលទូរស័ព្ទក្នុងឡាន
– ប្រសិនបើតិចនិកខាងលើមិនដំណើរការ គួរឈប់ឡានមួយរយៈសិន ហើយឲ្យកូនគេងខ្លួនឲ្យត្រង់ បើអាចយកកន្សែងត្រជាក់ៗស្អំក្បាលកូនកាន់តែល្អ។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?