backup og meta

ប៉ា​ម៉ាក់​ដឹង​អត់​ អា​អូន​ចេះ​តែ​ភ្ញាក់​ពេល​យប់​​មក​ពី​​មូលហេតុ​អ្វី​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ា​ម៉ាក់​ដឹង​អត់​ អា​អូន​ចេះ​តែ​ភ្ញាក់​ពេល​យប់​​មក​ពី​​មូលហេតុ​អ្វី​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គេង​លក់​ស្កប់ស្កល់​ ​មាន​សារសំខាន់​​ណាស់​ ដើម្បី​ជួយ​ឲ្យ​អា​អូន​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​។ ​ប៉ុន្តែ​ ពេល​ខ្លះ​ កូន​តូច​តែងតែ​ភ្ញាក់​ពេល​យប់​ និង​ពិបាក​គេង​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ក្មេង​រញ៉ាំរញ៉ូវ មួម៉ៅ និង​កិកកុក​មិន​បាត់​​ ហើយ​បញ្ហា​នេះ​ក៏​​​ជា​ហេតុ​នាំ​ឲ្យ​ប៉ា​ម៉ាក់​​ស្រ្តេស និង​ហត់នឿយ​ខ្លាំង​ដូច​គ្នា​​។ ដើម្បី​គ្រប់គ្រង​ស្ថានភាព​ ប៉ា​ម៉ាក់​គប្បី​​យល់​ដឹង​ពី​មូលហេតុ​ និង​អនុវត្ត​តាម​គន្លឹះ​​មួយ​ចំនួន​ខាង​ក្រោម​នេះ​។

​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ

មូលហេតុ​ក្មេង​ភ្ញាក់​នៅ​ពេល​យប់​

  • ឃ្លាន​អាហារ​
  • គេង​ថ្ងៃ​យូរ​ពេក​
  • ភ័យ​ខ្លាច​អ្វី​មួយ​
  • យល់សប្ដិ​អាក្រក់​
  • ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ជ្រុល​
  • ឈឺ​
  • ការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំថ្ងៃ ដូចជា​ការ​ផ្ដាច់​ដោះ ការ​​ចូល​រៀន​ ការ​រៀន​ប្រើ​បង្គន់​ ផ្លាស់ប្ដូរ​អ្នក​មើល​ថែ​ថ្មី​
  • ការ​ភ័យ​ខ្លាច​នៅ​តែ​ឯង

តិចនិក​ដោះស្រាយ​នៅ​ពេល​​កូន​ភ្ញាក់​នៅ​ពេល​យប់​

  • រក​​មូលហេតុ​ និង​​ដោះស្រាយ​ផ្អែក​តាម​មូលហេតុ​ជាក់​ស្ដែង​៖ ក្មេង​ម្នាក់​​​ៗ​មាន​មូលហេតុ​ភ្ញាក់​នៅ​ពេល​យប់​ផ្សេង​ៗ​គ្នា​។ ក្មេង​ខ្លះ​ភ្ញាក់​ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ និង​ខ្លះ​ទៀត​ភ្ញាក់​ដោយ​សារ​តែ​​ភ័យ​ខ្លាច​​ការ​នៅ​តែ​ឯង។ ប៉ា​ម៉ាក់​គប្បី​វាយ​តម្លៃ​​​អំពី​ស្ថានភាព​ កំណត់​មូលហេតុ​ជាក់លាក់​ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​។
  • ទុក​​ពេល​ឲ្យ​កូន​​រៀន​ទម្លាប់​ខ្លួន​៖ ​ចូរ​ឲ្យ​កូន​គេង​​លក់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។​ ប៉ុន្តែ​ បើ​អា​អូន​ទើប​តែ​ចេះ​ដើរ​តេះតះ ប៉ា​ម៉ាក់​គប្បី​អង្អែល​ខ្នង​កូន​ថ្នម​ៗ ដោយ​ជៀសវាង​​​លើក​បី​កូន ឬ​ដាក់​កូន​​នៅ​លើ​ភ្លៅ​។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​កូន​ភ្ញាក់​ដោយ​សារ​ជំងឺ​ ឬ​យល់សប្ដិ​អាក្រក់​ ​ចូរ​ឱបកូន និង​នៅ​ក្បែរ​កូន​រហូត​ទាល់​តែ​ក្មេង​គេង​លក់​វិញ​។
  • មាន​ការ​អត់ធ្មត់​៖ ការ​បង្កើត​ទម្លាប់​គេង​ដ៏​ត្រឹមត្រូវ​ចំពោះ​​ក្មេង​ទើប​ចេះ​ដើរ​តេះតះ ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​បន្ថែម​។ ដូច​នេះ​ ចូរ​ឲ្យ​កូន​រៀន​​បន្ធូរ​អារម្មណ៍​ខ្លួន​ឯង​តាំង​ពី​តូច ទើប​ជា​ការ​​ប្រសើរ​។ នៅ​ពេល​ដែល​អា​អូន​កាន់​តែ​ធំ ប៉ា​ម៉ាក់​គប្បី​កាត់បន្ថយ​ពេល​លួងលោម​កូន​ ដើម្បី​ឲ្យ​​កូន​​ចេះ​ពឹង​លើ​ខ្លួន​ឯង​។

កូនភ្ញាក់ពេលយប់១

តិចនិក​​កុំ​ឲ្យ​កូន​តូច​ភ្ញាក់​នៅ​ពេល​យប់​

ភាគ​ច្រើន​ ការ​ភ្ញាក់​នៅ​ពេល​យប់​​ចំពោះ​​កូន​តូច​កើត​ឡើង​នៅ​ក្នុង​រយៈពេល​ខ្លី និង​​អាច​បង្ការ​បាន​។ ​ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​នេះ​ ដើម្បី​ជួយ​ឲ្យ​កូន​គេង​លក់​ស្រួល​។

  • ធ្វើ​ជា​គំរូ​ដល់​កូន​ ដោយ​ការ​​​គេង​​ទៀងទាត់​ម៉ោង។​
  • អនុវត្ត​តាម​ទម្លាប់​គេង​​ប្រចាំ​ថ្ងៃ ដូចជា​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដុស​សម្អាត​ធ្មេញ​ និង​អាន​សៀវភៅ​រឿង​ឲ្យ​កូន​ស្ដាប់​នៅ​ម៉ោង​ដដែល​ ដើម្បី​ឲ្យ​​​កូន​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​ឆាប់​គេង​លក់​។
  • ជៀសវាង​ឲ្យ​កូន​មើល​ទូរទស្សន៍ ទូរស័ព្ទ ឬ​ឧបករណ៍​​អេឡិចត្រូនិក​ដទៃ​ទៀត​ នៅ​អំឡុង​ពេល​គេង ពីព្រោះ​អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​ក្មេង​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Is My Toddler Waking Up at Night?

https://www.whattoexpect.com/toddler/behavior/night-waking.aspx

Sleep and Your 1- to 2-Year-Old

https://kidshealth.org/en/parents/sleep12yr.html

Sleep problems in young children

https://www.nhs.uk/conditions/baby/health/sleep-problems-in-young-children/

កំណែ​ប្រែបច្ចុប្បន្ន

15/11/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូន​កើតក្នុង​ស្ថានភាពមួយចំនួន​នេះ ប្រឈមមានដៅក្រហម

កុំចេះតែហ៊ានដាក់ចូលមាត់! អាល់កុលក្នុង​គ្រឿងស្រវឹង ខុសពីអាល់កុល​លាង​ដៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម