backup og meta

ចំណុច​ទាំង​ ៥ ប៉ា​ម៉ាក់​ថ្មីថ្មោង​គួរ​ដឹង​ទាក់ទង​ទារក​ទើប​កើត​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​ទាំង​ ៥ ប៉ា​ម៉ាក់​ថ្មីថ្មោង​គួរ​ដឹង​ទាក់ទង​ទារក​ទើប​កើត​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ា​ម៉ាក់​ថ្មីថ្មោង​តែង​មាន​កង្វល់​ ក៏​ដូចជា​ចម្ងល់​ច្រើន​ទាក់ទង​នឹង​ការ​ចិញ្ចឹម​បីបាច់​កូន​ជា​ទី​ស្រលាញ់​ ដើម្បី​​​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ និង​ការ​ថែទាំ​ដ៏​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ពិត​ណាស់​ ភារកិច្ច​មួយ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ហើយ​ក៏​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​អត់ធ្មត់​ខ្លាំង​ផង​ដែរ។ យ៉ាង​ណា​មិញ ដើម្បី​បញ្ចៀស​កំហុស​ឆ្គង​ទូទៅ​ ក៏​ដូច​ជា​ចម្ងល់​ផ្សេង​ៗ​ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​តិចនិក​ទាំង ​៥​នេះ​។

អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​

​​​១. កុំ​ធ្វើ​ឲ្យ​កូន​ងាយ​ប្រតិបត្តិ​នឹង​សំឡេង​​ពេល​កំពុង​គេង​

ជា​ទូទៅ ប៉ា​ម៉ាក់​តែងតែ​ព្យាយាម​ស្ងៀមស្ងាត់​​បំផុត​ ដើម្បី​ធានា​ថា​កូន​គេង​លក់​ស្រួល​ និង​ប្រកប​ដោយ​ផាសុកភាព​។ ប៉ុន្តែ ជាក់​ស្ដែង​បើ​កូន​មាន​ទម្លាប់​គេង​​ដោយ​មិន​ឮ​សំឡេង​អ្វី​ទាំង​អស់​នោះ វា​​នឹង​ធ្វើ​ឲ្យ​កូន​ពិបាក​គេង​​នៅ​ពេល​ដែល​មាន​សំឡេង​អ្វី​មួយ​រំខាន​នៅ​ពេល​ក្រោយ​។ ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​ គប្បី​​ផ្ដល់​បរិយាកាស​ធម្មតា​នៅ​ពេល​ដែល​កូន​គេង ​ទើប​ជា​ការ​ប្រសើរ​។

២. កុំ​បង្ខំ​ឲ្យ​កូន​បៅ​

​ទារក​មាន​អារម្មណ៍​ប្រែប្រួល​ច្រើន​។ ទោះ​បី​ជា​ពេល​ខ្លះ​ ប៉ា​ម៉ាក់​អាច​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​កូន​ញ៉ាំ​តិច​​តួច​ជ្រុល​ ប៉ុន្តែ​​នេះ​ជា​រឿង​ធម្មជាតិ​ប៉ុណ្ណោះ​។ ប្រសិនបើ​កូន​រញ៉ាំរញ៉ូវ​នៅ​ពេល​ញ៉ាំ​អាហារ​ ប៉ា​ម៉ាក់​មិន​គួរ​បង្ខំ​កូន​ឡើយ ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​នៅ​តែ​បន្ត​ជា​ច្រើន​ថ្ងៃ​ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​​កុមារ​​។​​

៣. គេង​នៅ​ពេល​​កូន​គេង​លក់​

ម៉ាក់​ៗ​ជា​ច្រើន​តែងតែ​ត្អូញត្អែរ​​​អំពី​​ការ​មិន​បាន​​គេង​នៅ​ពេល​យប់​។ ពិត​ណាស់​ ទារក​មិន​អាច​ផ្លាស់ប្ដូរ​ទម្លាប់​គេង​របស់​ខ្លួន​បានទេ ប៉ុន្តែ​ប៉ា​ម៉ាក់​អាច​ធ្វើ​បាន​។ ដូច​នេះ​ ប៉ា​ម៉ាក់​គប្បី​គេង​នៅ​ពេល​ដែល​កូន​គេងលក់​ ដើម្បី​បង្ការ​បញ្ហា​ហត់នឿយ​ និង​អស់​កម្លាំង​គ្រប់​ពេលវេលា​។

ទារកទើបកើត

៤. យល់​ដឹង​ពី​ការអភិវឌ្ឍរបស់​ទារក

ទារក​នឹង​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​កូន​នឹង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​​ដោយ​ខ្លួន​ឯង​។ រាងកាយ​​របស់​ទារក​ នឹង​មាន​ការ​ប្រែប្រួល​​ ហើយ​​ក៏​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​​អា​អូន​ ក៏​ដូចជា​សុខភាព​ផង​ដែរ​។ បើ​ប៉ា​ម៉ាក់​បាន​ដឹង​ពី​ការអភិវឌ្ឍ​ និង​សញ្ញា​ទាំង​នោះ​របស់​ទារក​ ប៉ា​ម៉ាក់​អាច​នឹង​មើល​ថែទាំ​កូន​កាន់​តែ​ប្រសើរ​ជាង​មុន​។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៥. កុំ​​ភ័យ​ស្លន់ស្លោ​នៅ​ពេល​កូន​យំ

ប៉ា​ម៉ាក់​ច្រើន​តែ​បារម្ភ​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ទារក​យំ ប៉ុន្តែ​ទង្វើ​នេះ​គ្រាន់​តែ​ជា​វិធី​ក្នុង​ការ​ទំនាក់ទំនង​របស់​ទារក​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​មាន​ន័យ​ថា​កូន​កំពុង​តែ​ឈឺ​ចាប់​នោះ​ដែរ​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ស្វែង​យល់​ពី​សញ្ញា​នេះ ក៏​ដូចជា​លួងលោម​ និង​ឱប​កូន​ នៅ​ពេល​ដែល​កូន​យំ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Must-Know Parenting Tips For New Born Babies

https://www.thehealthsite.com/parenting/5-must-know-parenting-tips-for-new-born-babies-849977/

A Guide for First-Time Parents

https://kidshealth.org/en/parents/guide-parents.html

Advice for New Parents: 8 Happiness Tips

https://www.happiestbaby.com/blogs/parents/new-parent-tips

កំណែ​ប្រែបច្ចុប្បន្ន

27/10/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម