backup og meta

ចែករំលែក

ឬ​ចម្លង​តំណភ្ជាប់

កូនទើបកើតជើងកោង មានបញ្ហាអីអត់?

កូនទើបកើតជើងកោង មានបញ្ហាអីអត់?

មាន​ម៉ាក់​ៗ​ជាច្រើនពេលឃើញកូន​នៅ​តូច​ជើង​រាងកោង​កើត​ជា​ក្ដី​ព្រួយបារម្ភ ថា​កូន​នឹង​ទៅ​បែប​នោះ​រហូត​ដល់​ធំ​ឡើង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា​នោះ​មិន​មែន​ជា​បញ្ហា​ចោទធ្ងន់ធ្ងរ​ឡើយ។

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព បាន​បន្ត​ទៀត​ថា គ្រប់​ទារក​ទាំងអស់​ពេល​កើត​មក ជើងរាងកោង​ដោយសារកូន​ត្រូវ​សម្រប​តាម​ទម្រង់​ និងប្រវែងពោះ ពេល​នៅ​ក្នុង​ពោះ​ម្តាយ ហើយ​ពេល​កើត​ចេញ​មក ​កូន​មិន​ទាន់​ទម្លាប់ បូក​រួម​នឹង​កូន​មិន​ទាន់​ចេះ​តំរែតម្រង់​ខ្លួន។

ជា​ធម្មតា​ជើង​របស់​កូន​ក្មេង​នឹង​ចាប់ផ្ដើម​ត្រង់​ដោយ​ខ្លួន​ឯង​ម្ដង​បន្តិច​ៗ ចាប់ពី​ពេល​ពួកគេ​ចេះ​តោង​ឈរ ហើយ​អាយុ​ប្រហែល ១ ឆ្នាំ​កន្លះ ទៅ ២ ឆ្នាំ​ចាប់ផ្ដើម​ត្រង់​ល្អ​ហើយ តែ​ក៏​មាន​លឿន ឬ​យឺត​ជាង​នេះ​ទៀត​ដែរ។ ដូច្នេះ​ហើយ​យើង​ជា​អាណាព្យាបាល​មិន​ត្រូវ​ធ្វើ​អ្វី​ទាំង​អស់ ទាំង​ពត់​ទាំង​អប់​ជើង ព្រោះ​វា​បង្ក​ឲ្យ​កូន​មាន​គ្រោះថ្នាក់​ទៅ​វិញ​ទេ ដែល​អ្នក​ខ្លះ​ពត់​រហូត​ដល់​បាក់​ជើង​ក៏​មាន។

ថែទាំកូន

ពេល​កូន​ចាប់ផ្ដើម​ចេះ​អង្គុយ យើង​​ត្រូវថែទាំ និង​បង្រៀន​ឲ្យ​ចេះ​សណ្ដូកជើង បត់​ជើង ពែនភ្នែន​តាម​កាលៈទេសៈ និង​មិន​ទម្លាប់​ឲ្យ​កូនអង្គុយ​ជើង​អក្សរ W ឡើយ ព្រោះ​ប៉ះពាល់​ដល់​ឆ្អឹង​របស់​ក្មេង​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់ រលាក​សន្លាក់ សភាព​ឆ្អឹង​មិន​ប្រក្រតី បង្អាក់​ដល់​ការ​លូតលាស់​ឆ្អឹង និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ដើរ​របស់​ក្មេង​ពេល​ធំ​ឡើង។

មួយ​វិញ​ទៀត អាច​មក​ពី​ហ្សែន ដែល​កាត់​ទៅ​រក​ម៉ាក់ ប៉ា ឬ​ជីដូនជីតា​ខាង​ណា​មួយ​ដែល​មាន​សភាព​ជើង​កោង ឬ​ដំណើរ​កោង​ៗ​ជាដើម តែ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ថា បើ​ជើង​កូន​កោង​ខ្លាំង ហើយ​អាយុ​ច្រើន​ឆ្នាំ​នៅ​តែ​បែប​នោះ ហើយ​យើង​មិន​ទុកចិត្ត​អ្វី​មួយ គួរតែ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​វិធី​ព្យាបាល​ឲ្យ​សមស្រប​តាម​បច្ចេកទេស ចៀសវាង​ការ​ធ្វើ​អ្វី​តាម​ចិត្ត​ឯង ដែល​បណ្ដាល​ឲ្យ​ខូច​កាយសម្បទារ​កូ​ន។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម