backup og meta

រឿង​រ៉ាវជុំវិញការបំបៅកូនដោយទឹកដោះគោម្សៅ ម៉ាក់ប៉ាភាគច្រើនយល់ច្រឡំ

រឿង​រ៉ាវជុំវិញការបំបៅកូនដោយទឹកដោះគោម្សៅ ម៉ាក់ប៉ាភាគច្រើនយល់ច្រឡំ

ពេល​និយាយ​ដល់​​ពាក្យ​បំបៅ​កូន មាន​វិធី​សាស្ត្រ​បំបៅ​កូន​តែ ​២​យ៉ាង​ប៉ុណ្ណោះ​ដែល​លេច​ចេញ​ក្នុង​ការ​គិត​របស់​យើង​ ​នោះ​គឺ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ។ អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ឲ្យ​ម្ដាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ខ្លួន​យ៉ាង​តិច​ឲ្យ​បាន ៦ខែ ឬ​លើស​នេះ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​​លេច​ឡើង​នូវ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ទឹក​ដោះ​គោ​ម្សៅ​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​យល់​ច្រឡំ​ពី​ការ​ពិត​ទាំង​ស្រុង។

ពាក្យ​ចចាមអារ៉ាម​អ្វី​ខ្លះ​ទាក់​ទង​នឹង​ទឹក​ដោះ​គោ​ម្សៅ?

១. ៉​ទឹក​ដោះ​ម្ដាយ​ជា​ជម្រើស​ល្អ​បំផុត ចំណែក​ទឹក​ដោះ​គោ​ម្សៅ​មិន​ល្អ​សម្រាប់​កូន គួរ​ចៀស​វាង​ដាច់​ខាត “

ការ​ពិត៖ គ្មាន​ម្ដាយ​រូប​ណា​គួរ​មាន​ការ​អៀនខ្មាស​ក្នុង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ទេ ព្រោះ​មិន​មែន​ស្ត្រី​គ្រប់​រូប​សុទ្ធ​តែ​អាច​ផ្ដល់​ទឹក​ដោះ​ខ្លួន​ឲ្យ​កូន​បៅ​នោះ​ទេ។ ហេតុ​ផល​ជា​ច្រើន​ដូច​ជា ការ​ផលិត​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ ឬ​ម្ដាយ​មានបញ្ហាសុខភាព​ដែល​ពេទ្យ​មិន​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន គឺ​អាច​ប្រើ​ទឹក​ដោះ​គោ​ម្សៅ​ជំនួស​ឲ្យ​កូន​បៅ​បាន។

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្រ្តីពពោះ

២. ” ទឹក​ដោះ​គោ​ម្សៅ​មិន​មាន​តម្លៃ​អាហារូបត្ថម្ភ​ស្មើ​នឹង​ទឹកដោះ​ម្ដាយ​ទេ “

ការ​ពិត៖ ពិត​ណាស់​ទឹក​ដោះ​ម្ដាយ គឺ​ជា​អាហារ​ដ៏​ពិសិទ្ធ​សម្រាប់​កូន។ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា ​ទឹក​ដោះ​គោម្សៅ​មិន​មាន​អ្វី​ដែល​ទឹក​ដោះ​ម្ដាយ​មាន​នោះទេ។ ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង ក្នុង​លក្ខណ្ឌ​បញ្ហា​សុខ​ភាព​មួយ​ចំនួន ឬ​ម៉ាក់ៗ​ខ្លះ​រវល់​ការងារ ក្រោយ​ឲ្យ​កូន​បៅ​បាន ​៦ខែ ហើយពួកគាត់​អាច​ជ្រើស​រើស​ទឹក​ដោះ​គោ​ម្សៅ​ឲ្យ​កូន​បៅបន្ថែម​លើ​របបអាហា​រ​ផ្សេង​ទៀត។ ទឹក​ដោះ​គោ​ម្សៅ​ក៏​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ប្រហាក់​ប្រហែល​​នឹង​ទឹក​ដោះ​ម្ដាយ ដើម្បី​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ពេញ​លេញ​ដែរ។

ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក ការ​ផលិត​ទឹក​ដោះ​គោ​ម្សៅ​សម្រាប់​កូន​តូច​ត្រូវ​បាន​គ្រប់​គ្រង​យ៉ាង​ម៉ត់​ចត់ ដោយ​រូបមន្ត​ទាំង​អស់​ត្រូវ​មាន​បរិមាណ​ជាក់​លាក់​នៃ​ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​សារធាតុ​រ៉ែ​ផ្សេងៗ ដើម្បី​លើក​កម្ពស់​ការ​លូតលាស់​ពោរ​ពេញ​ដោយ​សុខភាព​ល្អ​របស់​កូន​តូច។ ប៉ុន្តែ អ្វី​ដែល​ទឹក​ដោះ​គោ​ម្សៅ​ចាញ់​ប្រៀប​នឹង​ទឹក​ដោះ​ម្ដាយ​នោះ​គឺ ទឹក​ដោះ​គោ​ម្សៅ​មិន​អាច​ផ្ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ដូច​ដែល​ទឹក​ដោះ​ម្ដាយ​ផ្ដល់​ទៅ​ឲ្យ​កូន​បាន​ទេ។

​ទឹក​ដោះ​គោ​ម្សៅ

៣. ៉​បៅ​ទឹក​ដោះ​គោ​ម្សៅ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ម្ដាយ​នឹង​កូន​មិន​ស្អិត​រ​មួត​ដូច​បំបៅ​ដោះ​ផ្ទាល់ “

ការ​ពិត៖ ពិត​ណាស់​ការ​នបំបៅ​ដោះ​កូន ជា​ផ្នែក​មួយ​បង្កើត​ចំណង​ជិត​ស្និទ្ធ​រវាងម្ដាយ និង​កូន។ ប៉ុន្តែ ថា​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ​នឹង​កូន​មិន​មែន​គ្រាន់​តែ​ទាក់​ទង​នឹង​ការ​បំបៅ​ដោះ​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ។ ដូច​នេះ​ហើយ ម៉ាក់ៗ​មិន​ចាំ​បាច់​បារម្ភ​ពី​ការ​មិន​មាន​ភាព​ស្និទ្ធស្នាល​ដោយ​គ្រាន់​តែ​បំបៅ​កូន​ប្រើ​កំប៉ុង​ទឹក​ដោះ​គោ​ទេ។ ការ​លេង​ជាមួយ​កូន ការ​ដើរ​កម្សាន្ត​ជាមួយ​គ្នា និង​ការ​និយាយ​ពាក្យ​ពេចន៍​ល្អៗ​ជាមួយ​កូន ក៏​ធ្វើ​ឲ្យកូន​មាន​ភាព​កក់​ក្ដៅ និង​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ដូច​គ្នា​។​

៤. ៉ កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ មិន​ឆ្លាត​ដូច​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ “

ការ​ពិត៖ ជា​ច្រើន​ឆ្នាំ​មុន ការ​លើក​ឡើង​បែប​នេះ​ មាន​មនុស្ស​ជា​ច្ច្រើន​គិត​ថា​ជា​ការ​ពិត។ ប៉ុន្តែ បច្ចុប្បន្ន​នេះ​ការ​លើក​ឡើង​បែប​នេះ​លែងសូវ​មាន​ទៀត​ហើយ ដោយ​សារ​តែ​ក្រុមហ៊ុន​ផលិត​ទឹក​ដោះ​គោ​ម្សៅ​ដឹង​ពី​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ​សម្រាប់​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ ហើយ​ទឹក​ដោះ​គោ​ម្សៅ​សព្វ​ថ្ងៃ​មាន​ផ្ទុក​នូវ​សារធាតុ​បំប៉ន​ខួរ​ក្បាល​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ។ DHA និង ARA ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ពីរ​ដែល​រក​ឃើញ​មាន​ទាំង​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ​ម្សៅ​ជួយ​ពង្រឹង​ដល់​សុខភាព​ខួរក្បាល។

ថ្វីដ្បិត​តែ​ទឹក​ដោះ​គោ​ម្សៅ​មាន​គុណ​ប្រយោជន៍​បែប​នេះមែន ប៉ុន្តែ​ទាំង​ក្រ​សួង​សុខាភិបាល និង​អង្គការ​សុខ​ភាព​ពិភព​លោក បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​យ៉ាង​តិច​បាន​៦ខែ ដើម្បី​ធានា​ថា​កូន​មាន​សុខ​ភាព​ល្អ​រឹង​មាំ។

ចំណុចសំខាន់

ពាក្យចចាមអារ៉ាមជុំវិញការបំបៅកូនដោយទឹកដោះគោម្សៅមាន៖
  1. “ ទឹក​ដោះ​ម្ដាយ​ជា​ជម្រើស​ល្អ​បំផុត ចំណែក​ទឹក​ដោះ​គោ​ម្សៅ​មិន​ល្អ​សម្រាប់​កូន គួរ​ចៀស​វាង​ដាច់​ខាត “
  2. ” ទឹក​ដោះ​គោ​ម្សៅ​មិន​មាន​តម្លៃ​អាហារូបត្ថម្ភ​ស្មើ​នឹង​ទឹកដោះ​ម្ដាយ​ទេ “
  3. “ បៅ​ទឹក​ដោះ​គោ​ម្សៅ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ម្ដាយ​នឹង​កូន​មិន​ស្អិត​រ​មួត​ដូច​បំបៅ​ដោះ​ផ្ទាល់ “
  4. “ កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ មិន​ឆ្លាត​ដូច​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ “
ខាងលើនេះ សុទ្ធតែជាពាក្យចចាមអារ៉ាមដែលម៉ាក់ប៉ាមួយចំនួនគិតខុសទៅលើការបំបោដោះកូនដោយទឹកដោះគោម្សៅ។ តាមពិតទៅ ទឹកដោះគោម្សៅមាន​សារធាតុចិញ្ចឹមប្រហាក់ប្រហែលនឹងទឹកដោះម្ដាយដែរ គ្រាន់តែមិនអាចផ្ដល់អង់ទីករការពាររាងកាយទៅកូនបានដូចទឹកដោះម្ដាយ។

អានបន្ថែម៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Top 7 Myths About Formula Feeding https://readysetfood.com/blogs/community/top-7-myths-about-formula-feeding

The Truth about Formula Feeding: 17 Facts No One Told Us About Formula Feeding https://preventallergies.org/17-facts-about-formula-feeding/

The Truth about Formula Feeding: 17 Facts No One Told Us About Formula Feedinghttps://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/breast-feeding/art-20047898

The Top 7 Formula Myths, Debunked! https://littlebundle.com/blogs/insights/formula-myths-debunked

កំណែ​ប្រែបច្ចុប្បន្ន

14/03/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ

តិចនិកបំបៅទឹកដោះគោម្សៅដល់កូន​ ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម