backup og meta

ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់

ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់

សម្រាប់​ទារក​ដែល​កើត​មក​ទាំង​មិន​ទាន់​គ្រប់​ខែ ហើយ​ខ្វះ​គីឡូ​ទៀត​នោះ មាន​សុខភាព​ខ្សោយ​ជាង​ទារក​កើត​គ្រប់​ខែ និង​គ្រប់គីឡូ។ ដូចនេះ​ហើយ​បើ​ស្ត្រី​ណា​សម្រាល​កូន​មុន​ខែ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ណែនាំ​ឲ្យ​បំបៅ​កូន​ជាមួយ​ទឹកដោះ​ម្ដាយ​មួយ​មុខ​គត់។

សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ ​វិទ្យាសាស្ត្រ​សុខាភិបាលបាន​បន្ថែម​ទៀត​ថា ទឹក​ដោះ​របស់​ម្ដាយ​ជា​អាហារូបត្ថម្ភ​ដ៏​វិសេស​វិសាល និង​ជា​ឱសថ​ទិព្វ ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ទាំង​ប៉ុន្មាន​បាន​បញ្ជូន​ទៅ​ឲ្យ​កូន។ កាល​ណា​កូន​បាន​បោះ​ទឹក​ដោះ​ម្ដាយ​ជួយ​ឲ្យ​ទារក​ដែល​មាន​បញ្ហា​មិន​គ្រប់​ខែ មិន​គ្រប់​គីឡូ មាន​សុខភាព​រឹងមាំ និង​អាច​ជួយ​ទប់ស្កាត់​រាល់​ជំងឺ​ផ្សេង​ៗ​ដែល​ចង់​ចូល​ទៅ​យាយី​ក្នុង​ខ្លួន​ទារក។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ទោះ​ជា​ទារក​កើត​គ្រប់ ឬ​មិន​គ្រប់​ខែ​តែ​បាន​បៅ​ដោះ​ម្ដាយ កម្រ​ឈឺ​ថ្កាត់​ខ្លាំង​ណាស់ ប៉ុន្តែ​បើ​កូន​ដែល​បៅ​ទឹកដោះ​គោ​វិញ​ឈឺ​ច្រើន​ដូចជា​រាក រលាក​បំពង់ក ក្ដៅ​ខ្លួន​ជាដើម។ បើ​និយាយ​ដល់​របៀប​បំបៅ​ទៀតសោត ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បង្ហាញ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​បំបៅ ដោយ​គ្រាន់តែ​មុន​ពេល​កូន​បៅ ត្រូវ​លាង​សម្អាត​ដោះ​កម្ចាត់​បាក់តេរី និង​ជាតិ​កខ្វក់​ពី​ដោះ​ជា​ការ​ស្រេច។

បំបៅដោះកូន

​ចំណែកូន​បៅ​ទឹក​ដោះ​គោ​វិញ លោកវេជ្ជបណ្ឌិតថា ត្រូវ​លាង​ដប​ជាមួយ​សាប៊ូ លាង​ជាមួយ​ទឹក​ក្ដៅ ត្រូវការ​ជូត​សម្អាត​ឲ្យ​ស្អាតសិន ​ទើប​អាច​ឆុង​ឲ្យ​កូន​បៅ​បាន។ កូន​បៅ​ទឹក​ដោះ​គោ​មួយ​ចំនួន​ច្រើន​ជួប​ប្រទះ​ជំងឺ​ញឹកញាប់ គឺ​មក​ពី​ការ​លាង​ដុស​សម្អាត​ដប​មិន​បាន​ស្អាត​ល្អ​នេះ​ឯង ហើយ​ចំណាយ​ពេល​យូរ ហត់នឿយ និង​ស្មុគស្មាញ​ច្រើន មិន​ដូច​ដោះ​ម្ដាយ​ឡើយ ពេល​ឃ្លាន​ភ្លាម​អាច​បៅ​បាន​ភ្លែត ឬ​បើ​ត្រូវ​ទៅ​ធ្វើ​ការ​ឆ្ងាយ អាច​ច្របាច់​ស្ដុក​ទុក​បាន។

[embed-health-tool-child-growth-chart]

ទឹកដោះ​គោ​គ្មាន​ភាព​ស៊ាំ​ធម្មជាតិ​បញ្ជូន​ឲ្យ​កូន​ទេ មានតែ​វីតាមីន ជាតិ​ចំណីអាហារ​សិប្បនិមិត្ត​ដាក់​ចូល​ទៅ​ប៉ុណ្ណោះ។ ដូច្នេះ​វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគ​ស្ត្រី​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា ណែនាំ​ឲ្យ​ស្ត្រី​ព្យាយាម​បំបៅ​កូន​ដោយ​ទឹក​ដោះ​ឲ្យ​បាន​យ៉ាងហោចណាស់ ៦ ខែ​ដែរ ព្រោះ​មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ចំពោះ​កូន ខ្លួន​យើង​ផ្ទាល់​ក៏​ទទួល​បាន​ផល​ពី​ការ​បំបៅ​ដោះ​ដែរ។ សម្រាប់​ទារក​មិន​គ្រប់​ខែ គីឡូក៏​ខ្វះ​ដូច​គ្នា ដូចនេះ​ការ​បំបៅ​ដោះ​ម្ដាយ​ឲ្យ​បាន​ច្រើន​ជារៀងរាល់ថ្ងៃ ធ្វើឲ្យ​កូន​ទទួល​យក​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​ផ្គត់ផ្គង់​ និង​រាងកាយ​ បញ្ញាស្មារតីលូតលាស់​បាន​ល្អ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Benefits of Breastfeeding

https://my.clevelandclinic.org/health/articles/15274-benefits-of-breastfeeding

Breast Milk Is Best

https://www.hopkinsmedicine.org/health/conditions-and-diseases/breastfeeding-your-baby/breast-milk-is-the-best-milk

Breastfeeding Benefits Both Baby and Mom

https://www.cdc.gov/nccdphp/dnpao/features/breastfeeding-benefits/index.html

កំណែ​ប្រែបច្ចុប្បន្ន

19/05/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗមានជំងឺអស់នេះក្នុងខ្លួន មិនត្រូវបំបៅដោះកូនទេ

ម៉ាក់ៗ​មានជំងឺត្រអកអាចបំបៅដោះកូនបានដែរទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម