backup og meta

តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

កូន​តូច​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ថែទាំ​​ឲ្យ​បាន​ដិត​ដល់ ម៉ឹម​ទឹក​ដោះឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ទើប​អាអូន​មាន​សុខភាព​ល្អ ឆ្លាតវាងវៃ។ ខាង​ក្រោម​នេះ​ជាតិច​និក​ចិញ្ចឹម​បេប៊ី​អាយុក្រោម ៦ ខែ ដែល​ម៉ាក់ប៉ា​ថ្មីថ្មោងត្រូវដឹង និង​កត់​ចំណាំ​ទុក។

១- ឲ្យកូនបៅទឹកដោះដំបូង

ទឹកដោះ​ដំបូង​មាន​ពណ៌​លឿង​ថ្លា ខុស​ពី​ទឹកដោះ​ធម្មតា មាន​បរិមាណ​តិចតួច ក្នុងអំឡុង ២-៣ ថ្ងៃដំបូង ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន។ ទឹកដោះ​ដំបូង​សំខាន់​ចំពោះ​បេប៊ី វាសម្បូរ​ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ដោយសារមានអង់ទីគ័រសម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រក្នុងខ្លួន​កុមារ​រឹងមាំ អាច​ជួយ​បញ្ចុះ​លាមក​ព្រៃ​បាន​លឿន ជួយ​ភ្នែក ការវិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​ទុំជោ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។

២- បំបៅដោះកូនយ៉ាងតិច ៦ខែ

ទឹកដោះម្តាយ​មាន​ប្រយោជន៍​ច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​អង្គការសុខភាពពិភពលោក ណែនាំ​ឲ្យម៉ាក់ៗ​បំបៅ​ដោះកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ កូន​ម៉ឹម​ទឹកដោះម្តាយ​​ជួយ​​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះពោះវៀន ការ​ឆ្លង​មេរោគ​ទៅ​សួត និងការប្រឈម​ជំងឺ​ផ្សេងៗ​ ឯ​សុខភាព​ក៏​មាំមួន។

៣- កុំឲ្យកូនញ៉ាំទឹក

ចាប់​ពីពេល​កើត​រហូត​ដល់​អាយុ ៦ ខែ ម៉ាក់​ៗឲ្យ​កូន​ញ៉ាំ​តែ​ទឹកដោះ​មួយ​មុខ​គត់គ្រប់គ្រាន់​ ហើយ មិន​ចាំបាច់​បន្តក់​ទឹក​បន្ថែម​នោះ​ទេ ព្រោះ​ទឹកដោះ​ម៉ាក់​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០%។

៤- ចាក់វ៉ាក់សាំង

ពេល​កើត​ភ្លាម គ្រូពេទ្យ​នឹង​ចាក់វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។ បន្ទាប់​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្សេងៗ​ទៀត​នៅ​ពេល​កូន​អាយុ​បាន ១ខែ​កន្លះ អាយុ ២ខែ​កន្លះ និង អាយុ ៣ខែ​កន្លះ។ ដូច្នេះយើង​ត្រូវ​នាំកូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន តាម​កាល​កំណត់។

៥- ឧស្សាហ៍ប្តូរខោទឹកនោមកូន

កូន​តូច​នោម​ក៏​ញឹក ជុះ​ក៏​ញឹក ដូច្នេះ​ហើយ​ម៉ាក់ៗ​ត្រូវ​ឧស្សាហ៍​ប្តូរ​ខោ​ទឹកនោម​កូន ព្រោះ​ការ​ផ្អាប់​ទឹក​នោម​នៅ​ក្នុង​កន្ទប​ងាយ​ឲ្យ​បេប៊ីកើត​​កន្ទួល​រមាស់ ឬ​រលាក​គូទ។

៦- ដឹងពីជំងឺសើស្បែក​

ស្បែកកូនក្មេងខ្ចីខ្លាំងណាស់ ហើយការសម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​ផ្ទៃ​ម្ដាយអាច​​បង្ក​​បញ្ហា​​ដល់​ស្បែក​ជាច្រើន​ ដូចជាចំហាយ​ក្តៅ ឬចែងថ្ងៃ អាចម៍​​ក្របី​លើ​ក្បាល ស្រែងទឹកដោះ កន្ទួល​ក្រហមៗ​លើ​ស្បែក។ ត្បិត​ជំងឺស្បែក​​ទាំង​​នេះ​ឧស្សាហ៍​លើ​ក្មេងៗ និងមិនបង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់​សុខភាព​បេប៊ី​ តែម៉ាក់ប៉ាមិនគួរធ្វេសប្រហែសនោះទេ ត្រូវ​សួរ​គ្រូពេទ្យ​ពី​ប្រភេទ​ក្រែម​លាប​ការពារ ឬ​ព្យាបាល​កន្ទួល​រមាស់។

៧- និយាយជាមួយកូនឲ្យបានច្រើន

ក្រៅ​ពី​ការ​បី​ថ្នាក់​ថ្នម មិន​​ថា​​​ពេល​​បំបៅ ពេល​ប្រឡែង​លេង​ជាមួយ​កូន​នោះ​ទេ ម៉ាក់ៗ​ត្រូវ​តែ​សំឡឹង​មើលមុខ​កូន និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន។ ការធ្វើបែបនេះជួយឲ្យការវិវត្តន៍ផ្នែកបញ្ញាស្មារតីកូនបានកាន់តែលឿន កូន​តូចងាយ​នឹង​ចំណាំ​មុខ​ប៉ាម៉ាក់​បាន មាន​មនោសញ្ចេតនា​កាន់​តែ​ជ្រាលជ្រៅ។

អត្ថបទពាក់ព័ន្ធ៖ 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Parenting tips for the first two years of life, https://www.unicef.org/parenting/child-development/baby-tips

Your baby’s growth and development – 6 months old, https://www.pregnancybirthbaby.org.au/babys-growth-and-development-6-months-old

Important Milestones: Your Baby By Six Months, https://www.cdc.gov/ncbddd/actearly/milestones/milestones-6mo.html

កំណែ​ប្រែបច្ចុប្បន្ន

15/05/2023

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធីសាស្រ្តការពារកូនតូចពីការរលាកត្រចៀក ឬអំបៅអំបែក

មិនចង់ឲ្យកូនតូចងាយឆ្លងមេរោគ យ៉ាងហោចណាស់គួរដឹងគន្លឹះ ៤ នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 15, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម