លោកស្រីបន្តថា ចាប់ពីទារកទើបនឹងកើតរហូតដល់អាយុ៤ខែ ទារកមានជាតិដែកស្ដុកក្នុងខ្លួនច្រើនដែលជាតិដែកទាំងនោះទទួលបានពីម្ដាយពេលនៅក្នុងផ្ទៃ។ លើសពីនេះ ព្រោះតែនៅក្នុងទឹកដោះម៉ាក់ៗមិនសូវសម្បូរជាតិដែក ទើបពេទ្យណែនាំឲ្យទារកដែលបៅទឹកដោះម៉ាក់សុទ្ធទទួលជាតិដែកបន្ថែមចំនួន ១មិល្លីក្រាម/គីឡូ នៃទម្ងន់របស់អាអូន ចាប់ពីអាយុ៤ខែឡើងទៅ។
វេជ្ជបណ្ឌិតរោគកុមាររូបនេះ បញ្ជាក់បន្ថែមថា ម៉ាក់ប៉ាគ្រប់រូបគួរយកចិត្តទុកដាក់ចំពោះអាហារូបត្ថម្ភរបស់កូនៗ ហើយបើកូនរើសចំណី និងបៅតែទឹកដោះ ម៉ាក់ប៉ាត្រូវសង្កេតមើលភាពស្លេកស្លាំង និងសញ្ញារួមផ្សំខ្លះៗដូច បែកញើសស្អិត អត់កម្លាំង ដង្ហើមខ្លីៗ (រោគសញ្ញាខ្វះជាតិដែក) ឬយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។