ក្មេងជំទង់ក៏អាចមានស្នាមជ្រីវជ្រួញដែរ បើប្រឈមនឹងកត្តាទាំងនេះ
ជាធម្មតា ក្មេងជំទង់កម្រមានស្នាមជ្រីវជ្រួញលើស្បែកណាស់ ពីព្រោះតែស្រទាប់ស្បែកផ្ទុកភាពយឺត និងខូឡាជែន ដែលជួយឲ្យស្បែកទន់រលោង និងគ្មានស្នាមជ្រីវជ្រួញ។ យ៉ាងណាមិញ បញ្ហាស្បែកចាស់មុនវ័យរបស់ក្មេងជំទង់អាចកើតឡើងដោយសារតែកត្តាជាច្រើនយ៉ាង។ កត្តាទាំងនោះមានដូចជា៖ ត្រូវកម្ដៅថ្ងៃរយៈពេលយូរ ញ៉ាំស្ករច្រើនជ្រុល ស្រ្តេស គេងមិនគ្រប់គ្រាន់ ជក់បារី ប៉ះពាល់នឹងការបំពុលបរិយាកាស ញ៉ាំទឹកមិនគ្រប់គ្រាន់ ស្បែកស្ងួត ញ៉ាំគ្រឿងស្រវឹង និងប្រើប្រាស់គ្រឿងញៀន ក្រៅពីមូលហេតុខាងលើនេះ ការប្រើថ្នាំមួយចំនួន ព្រមទាំងកត្តាហ្សែន ក៏អាចនាំឲ្យក្មេងជំទង់ប្រឈមនឹងបញ្ហាស្នាមជ្រីវជ្រួញដូចគ្នា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញលើក្មេងជំទង់ រូបមន្តខាងក្រោមនេះ អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបន្តិចម្ដងៗ។ ប៉ុន្តែ ប្រសិនបើក្មេងមានស្បែកងាយប្រតិកម្ម អាលែកហ្ស៊ី ឬបញ្ហាស្បែកផ្សេងទៀត គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែកជាមុនសិន មុននឹងសាកល្បងរូបមន្តណាមួយ។ ១. លាបទឹកឃ្មុំ ទឹកឃ្មុំផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ដែលអាចជួយបន្សាបរ៉ាឌីកាល់សេរី និងប្រឆាំងភាពចាស់មុនវ័យ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ប៉ាម៉ាក់គួរឲ្យកូនលាបទឹកឃ្មុំនៅលើមុខ និងក ដោយទុកចោលប្រហែលពី២០ ទៅ ៣០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្ដៅឧណ្ហៗ។ បន្ថែមពីនេះ យើងក៏អាចលាយជាមួយទឹកដោះគោឆៅ ទឹកដោះគោជូរ ឬផ្លែចេក។ ២. ជែលប្រទាលកន្ទុយក្រពើ ទន្ទឹមនឹងនេះដែរ ជែលប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពក្នុងការជួយបង្កើនការផលិតខូឡាជែន ដោយជួយឲ្យស្បែកតឹងណែនល្អ។ ប៉ាម៉ាក់អាចណែនាំឲ្យកូនសាកល្បងម៉ាស្សាមុខជាមួយជែលប្រទាលកន្ទុយក្រពើឲ្យសព្វ រួចទុកចោលរយៈពេល១៥នាទី និងលាងជម្រះជាមួយទឹកក្ដៅឧណ្ហៗ។ […]