ការលូតលាស់វ័យជំទង់

ការលូតលាស់ - ឈាន​ចូល​វ័យ​ ​ជំទង់ហើយ ​ ជា​ម៉ាក់ជាប៉ា ក៏​ត្រូវ​តាមដាន​ច្រើន​លើ​ផ្នែក​លូតលាស់​ប្រាជ្ញាស្មារតី​កូន​ដែរ។ តើ​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា?

ចំណេះដឹងទូទៅ

ការលូតលាស់វ័យជំទង់

ក្មេងជំទង់ក៏អាចមានស្នាមជ្រីវជ្រួញដែរ បើប្រឈមនឹងកត្តាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ធម្មតា ក្មេង​ជំទង់​កម្រ​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ណាស់​ ពីព្រោះ​តែ​ស្រទាប់​ស្បែក​ផ្ទុក​ភាព​យឺត និង​ខូឡាជែន ដែល​ជួយ​ឲ្យ​ស្បែក​ទន់​រលោង និង​គ្មាន​ស្នាម​ជ្រីវជ្រួញ។ យ៉ាង​ណា​មិញ បញ្ហា​ស្បែក​ចាស់​មុន​វ័យ​របស់​ក្មេង​ជំទង់​អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ជា​ច្រើន​យ៉ាង​។​ កត្តាទាំងនោះ​មាន​ដូច​ជា​៖​ ត្រូវ​កម្ដៅ​ថ្ងៃ​រយៈពេល​យូរ ញ៉ាំ​ស្ករ​ច្រើន​ជ្រុល ស្រ្តេស​ គេង​មិន​គ្រប់គ្រាន់ ជក់បារី ប៉ះពាល់​នឹង​ការ​បំពុល​បរិយាកាស ញ៉ាំ​ទឹក​មិនគ្រប់គ្រាន់ ស្បែក​ស្ងួត ញ៉ាំ​គ្រឿងស្រវឹង និង​ប្រើប្រាស់​គ្រឿង​ញៀន ក្រៅ​ពី​មូលហេតុ​ខាង​លើ​នេះ ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ ព្រម​ទាំង​កត្តា​ហ្សែន ក៏​អាច​នាំ​ឲ្យ​ក្មេង​ជំទង់​ប្រឈម​នឹង​បញ្ហា​ស្នាម​ជ្រីវជ្រួញ​ដូច​គ្នា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​លើ​ក្មេង​ជំទង់ រូបមន្ត​ខាង​ក្រោម​នេះ អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ ប្រសិន​បើ​ក្មេង​មាន​ស្បែក​​ងាយ​ប្រតិកម្ម​ អាលែកហ្ស៊ី ឬ​បញ្ហា​ស្បែក​ផ្សេង​ទៀត គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើ​ស្បែក​ជាមុន​សិន​ មុន​នឹង​សាកល្បង​រូបមន្ត​ណា​មួយ។ ​​​​១. លាប​ទឹក​ឃ្មុំ ទឹក​ឃ្មុំ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជា​ច្រើន ដែល​អាច​ជួយ​​បន្សាប​រ៉ាឌីកាល់​សេរី​ និង​ប្រឆាំង​ភាព​ចាស់​មុន​វ័យ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​លាប​ទឹក​ឃ្មុំ​នៅ​លើ​មុខ និង​ក ដោយ​ទុក​ចោល​ប្រហែល​ពី​២០ ទៅ ៣០​នាទី ទើប​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ បន្ថែម​ពី​នេះ យើង​ក៏​អាច​លាយ​ជាមួយ​ទឹក​ដោះ​គោ​ឆៅ ទឹក​ដោះ​គោ​ជូរ ឬ​ផ្លែ​ចេក។ ២. ជែល​ប្រទាល​កន្ទុយ​ក្រពើ ​​​ទន្ទឹម​នឹង​នេះ​ដែរ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​ខូឡាជែន ដោយ​ជួយ​ឲ្យ​ស្បែក​តឹង​ណែន​ល្អ។ ប៉ា​ម៉ាក់​អាច​ណែនាំ​ឲ្យ​កូន​សាកល្បង​ម៉ាស្សា​មុខ​ជាមួយ​​ជែល​​ប្រទាល​កន្ទុយ​ក្រពើ​ឲ្យ​សព្វ​ រួច​ទុក​ចោល​រយៈពេល​១៥​នាទី និង​លាង​ជម្រះ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ […]

ស្វែងរក ការលូតលាស់វ័យជំទង់

ការលូតលាស់វ័យជំទង់

អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!

មាន​ម៉ាក់ប៉ា​មួយ​ចំនួន​ចូលចិត្ត​ដាក់​ទណ្ឌកម្ម​កូន​ដោយ​ការ​ញ៉ឹង មួល ផ្ទាត់​ស្លឹក​ត្រចៀក​កូន ដោយ​មិន​ដឹង​ថា​ទង្វើ​បែប​នោះ​គ្រោះថ្នាក់​ចំពោះ​កូន​ខ្លាំង​ណាស់។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​លេង​មួល ញ៉ឹង ផ្ទាត់ ច្បូត​ស្លឹកត្រចៀក នាំ​ឲ្យ​ខ្ទាំ​ ដាច់​សរសៃ​ឈាម​ក្នុង​ស្លឹក​ត្រចៀក រហូតហូរ​កក​ទៅ​ជា​ដុំ​ឈាម ដែល​ទាមទារ​ត្រូវ​ធ្វើការ​វះកាត់។ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​អំពើ​ហិង្សាវិញ ថរឹតតែគ្រោះថ្នាក់​ដល់​មាន​បញ្ហា​រហូត​ប៉ះពាល់​ការ​ស្ដាប់​របស់​កូន​ទៀត ព្រោះ​បើ​មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង ឬ​ជ្រុល​ខ្លាំង​រហូត​មាន​ចេញ​ឈាមផ្នែក​ខាង​ក្នុង​ក្រដាស់ត្រចៀក។ លោក​បន្ថែម​ទៀត​ថា ការ​វ៉ៃ​កូន​ចំ​ត្រចៀក អាច​បណ្ដាល​ឲ្យ​ដាច់​រហែក​ក្រដាស​ត្រចៀក និង​នាំឲ្យ​ថ្លង់​ក៏​មាន ប៉ុន្តែ​បើ​យើង​គ្រាន់តែ​លេង​មួល ញ៉ឹង ច្បូត​ស្លឹកត្រចៀក មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ តែ​ក៏​មិន​គួរ​លេង​ដែរ ព្រោះ​វា​នាំ​ឲ្យ​ឈឺ​ចាប់ និងហានិភ័យដទៃទៀតនៅពេលក្រោយ។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បញ្ជាក់​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​គួរ​លេង ឬ​ដាក់​ទណ្ឌកម្ម​ចំពោះ​កូន​ខ្លាំង​ៗ​ពេក​ដែរ ដោយ​បង្វែរ​ជា​ការ​ផ្អាក​ចំណី​ក្រៅ​ដូចជា​ការ៉េម របស់​លេង ឬ​មិន​ឲ្យ​មើល​ទូរទស្សន៍​វិញ​ល្អ​ជាង ការ​ធ្វើ​បាប​ផ្នែក​ណា​មួយ​នៃ​រាងកាយ។ លោក​ក៏​បន្ថែម​ទៀត​ថា បើ​កូន​មាន​បញ្ហា​ត្រចៀក​ណា​មួយ ឆាប់​នាំកូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឯកទេស ព្រោះ​បើ​ទុក​យូរ​អាច​មាន​បញ្ហា​ក្នុង​ការ​ស្ដាប់។


ការលូតលាស់វ័យជំទង់

កូនមិនសូវស្និទ្ធស្នាលនឹងម៉ាក់ប៉ា ទាំងនេះជាតិចនិកបង្កើនទំនាក់ទំនង

វ័យជំទង់ ជាវ័យមួយដែលការគ្រប់គ្រងរបស់ម៉ាក់ប៉ាទៅលើកូនៗ ចាប់ផ្ដើមរំសាយបន្តិចម្ដងៗ ហើយការព្រួយបារម្ភរបស់ម៉ាក់ប៉ាក៏ចាប់ផ្ដើមកើនឡើងដូចគ្នា។ ពេលកូនៗឈានចូលវ័យជំទង់ ពួកគេចាប់ផ្ដើមយល់ពីខ្លួនឯង ចង់កែប្រែ ឬបញ្ចេញមតិរបស់ខ្លួនឲ្យម៉ាក់ប៉ាដឹងឭ ដែលជារឿយៗ កើតជារឿងឈ្លោះប្រកែកគ្នាជាមួយម៉ាក់ប៉ាទៅវិញ។ ដោយសារតែការឈ្លោះប្រកែកនេះហើយ ទើបយើងសង្កេតឃើញថា ក្មេងៗវ័យជំទង់មិនសូវជាចូលចិត្តនៅក្បែរ ឬមានភាពត្រូវរ៉ូវគ្នាជាមួយម៉ាក់ប៉ាទេ។ ដូចនេះ ម៉ាក់ប៉ាមិនគួរបណ្ដោយឲ្យទំនាក់ទំនងគ្រួសារបែកបាក់ព្រោះតែការផ្លាស់ប្ដូរតាមធម្មជាតិរបស់កូនៗទេ តិចនិកប៉ុន្មានខាងក្រោមនេះអាចជួយម៉ាក់ប៉ាយល់ និងបង្កើតជាភាពស្និទ្ធស្នាលជាមួយកូនៗវ័យជំទង់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ធ្វើធម្មតា៖ ក្មេងៗសម័យនេះ មានភាពឡូយឆាយ ដែលក្មេងៗនិយមប្រើពាក្យ “Cool" របស់គេ ហើយទំនងមិនឆ្លើយតបទៅនឹងភាពម៉ឺងម៉ាត់ លឿនពេកដែរ។ ដូចនេះ យើងមិនគួរធ្វើដូចដឹងរឿងកូនគ្រប់យ៉ាងទេ និងត្រូវធ្វើធម្មតាៗ ចាំស្ដាប់រឿងរ៉ាវដោយចិត្តទូលាយ ពោលគឺមិនដាក់សម្ពាធ ឬអាចនិយាយជាមួយកូនបែប chill chill។ ឌឺ ឬញោះលេងជាមួយកូន៖ ញោះកូនលេងតិចតួច ជាផ្នែកមួយអាចបង្កើតភាពស្និតស្នាលជាមួយកូនៗ។ ការឌឺដងកូន ជាការលេងសើចមួយក្មេងៗវ័យជំទង់ចូលចិត្តលេង ប៉ុន្តែត្រូវប្រាកដថា ពាក្យឌឺដងរបស់យើងទៅកាន់កូន គ្រាន់តែជាការលេងសើចសប្បាយ មិនមែនឌឺដងបំបាក់ទឹកចិត្ត ធ្វើឲ្យកូនអន់ចិត្តទេ។ [embed-health-tool-child-growth-chart] ដឹងពីសារសំខាន់នៃមិត្តភក្តិ៖ មិត្តភាពជាផ្នែកសំខាន់មួយសម្រាប់ក្មេងៗសម័យនេះ។ កូនៗ និងមិត្តភ័ក្ដិកូនមិនមែននិយាយគ្នាម្ដង/ថ្ងៃទេ គឺពួកគេនិយាយលេងរហូតតាមការផ្ញើសារ ឬប្រព័ន្ធអ៊ីនធើណែត ពីនេះនោះ ឬរឿងនៅក្នុងចិត្តដែលប្រាប់ម៉ាក់ប៉ាមិនបាន។ ដូចនេះ ម៉ាក់ប៉ាគួរចាប់អារម្មណ៍ទៅលើមិត្តភ័ក្ដិរបស់កូនៗ និងយល់ថាមិត្តភាពសំខាន់សម្រាប់ក្មេងៗក្នុងវ័យនេះ។ ធ្វើជាមនុស្សធំ៖ […]


ការលូតលាស់វ័យជំទង់

ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច

ប៉ាម៉ាក់មួយចំនួនលើកឡើងថា ពេលដែលកូនលូតលាស់ដល់វ័យជំទង់ ជាវ័យដែលពិបាកចិញ្ចឹម ព្រោះជាវ័យដែលកូនៗចាប់ផ្ដើមចង់ដឹងថាខ្លួនចង់បានអ្វី ចង់សប្បាយច្រើន ចង់ស្វែងយល់ពីអ្វីដែលកើតឡើងក្នុងពិភពខាងក្រៅ។ ឈានចូលដល់វ័យជំទង់ ក្មេងខ្លះ ច្រើនជ្រើសយកមិត្តភក្ដិសំខាន់ជាងសមាជិកគ្រួសាររបស់ខ្លួន ជាហេតុអាចបណ្ដាលឲ្យដើរផ្លូវខុសក្នុងជីវិតក៏ថាបាន។ ដូចនេះ យើងជាម៉ាក់ប៉ាត្រូវចេះតិចនិកចិញ្ចឹមកូនៗវ័យជំទង់ ដើម្បីដើរផ្លូវល្អ រីករាយ ស្គាល់ពិភពខាងក្រៅ និងចេះគិតគូរពីអនាគត។ ១. ក្លាយជាគំរូល្អ តាំងពីតូចរហូតមកដល់វ័យចេះគិតជ្រៅជ្រះ កូនៗរៀនត្រាប់តាមទង្វើពីមនុស្សជុំវិញខ្លួន ជាពិសេសនោះគឺម៉ាក់ប៉ា។ យើងត្រូវចាំថា សកម្មភាពបង្ហាញច្បាស់ជាងពាក្យសម្ដី។ យើងត្រូវបង្ហាញឲ្យកូនៗពីរបៀបគ្រប់គ្រងស្ថានការណ៍អ្វីមួយតាមបែបវិជ្ជមាន មិនថាភាពសប្បាយ ឬភាពពិបាកទេ និងត្រូវចេះអត់ធន់។ បែបនេះ កូនៗអាចយកគំរូតាមពេលដែលពួកគេលូតលាស់ធំទៅៗ។ ២. បង្ហាញក្ដីស្រឡាញ់ ម៉ាក់ប៉ាត្រូវបង្ហាញក្ដីស្រឡាញ់ឲ្យដូចកាលពីកូនៗនៅតូច ទោះពួកគេលូតលាស់ធំដឹងក្ដីក៏ដោយ ហើយកូនៗក៏ត្រូវការក្ដីស្រឡាញ់ពេញលេញដដែលនេះដូចគ្នា។ ការទទួលបានក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីម៉ាក់ប៉ា អាចជាកម្លាំងចិត្តមួយភាគធំសម្រាប់ពួកគេ ឲ្យមានភាពវិជ្ជមានក្នុងខ្លួន ហើយក៏អាចបញ្ជាក់ថា យើងនឹងឈរនៅក្បែរកូនជានិច្ច។ ៣. បង្រៀនកូនឲ្យចេះអភ័យទោស ការអភ័យទោសជាមេរៀនសំខាន់មួយដែលនាំឲ្យកូនលូតលាស់ដោយភាពរីករាយ មិនមានចិត្តគុំគួន។ តាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រជនជាតិអាមេរិកលោក Martin Seligman ឲ្យដឹងការមិនចេះអភ័យទោស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបាក់ទឹកចិត្ត និងការថប់បារម្ភ។ លើសពីនេះ ក្មេងដែលចេះអធ្យាស្រ័យ ងាយរកភាពវិជ្ជមាននៅក្នុងជីវិតពេលកាន់តែលូតលាស់ធំទៅ និងមិនមានភាពស្មុគស្មាញច្រើន។ ៤. បង្រៀនកូនយល់ពីភាពសំខាន់នៃសុខភាព ក្នុងវ័យជំទង់ គឺជាពេលដែលត្រូវការលូតលាស់ និងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដូចនេះ យើងត្រូវជំរុញកូនឲ្យយល់ដឹងពីសារៈសំខាន់នៃការមានសុខភាពល្អ និងត្រូវមានរបបរស់នៅប្រកបដោយផាសុកភាព ក្នុងនោះមានការហាត់ប្រាណ […]


ការលូតលាស់វ័យជំទង់

ប៉ាម៉ាក់ធ្លាប់សង្កេតទេ​ហេតុអ្វីបានជាពេល​ខ្លះកូនយកចិត្តទុកដាក់​រឿងស្លៀកពាក់​ម្លេះ?

ក្មេង​ៗ​តែង​និយម​ផ្លាស់​ប្ដូរ​ស្ទីល​របស់​ពួក​គេ​ជា​ញឹក​ញាប់​ ជួន​កាល​គេ​ចូល​ចិត្ត​បែប​ខ្យូត​ៗ​តែ​ពេល​ខ្លះ​ក៏​ប្ដូរ​ទៅ​ជា​បែប​ស្រគត់​ស្រគំ។ ហេតុ​នេះ​ពួក​គេ​ចូល​ចិត្ដ​សុំ​លុយ​ពី​ប៉ា​ម៉ាក់​ដើម្បី​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ ដែល​វា​ក៏​អាច​ចោទ​ជា​បញ្ហា​រវាង​យើង​​និង​កូន​​ព្រោះ​ថា​កូន​​​អាច​នឹង​ចំណាយ​​លុយ​ច្រើន​លើ​ខោអាវ​​របស់​ពួក​គេ។ តែ​យ៉ាង​ណា​មិញប៉ាម៉ាក់​ក៏​​កុំ​ទាន់​ព្រួយ​បារម្ភ​ តោះ​ទៅ​ស្វែង​យល់​ពី​សារៈ​សំខាន់​នៃ​ម៉ូត​សម្លៀក​បំពាក់​របស់​កូន​ៗ​បន្ដិច​​មើល។  ១– អត្ដសញ្ញាណ ពេល​កូនយើង​កាន់តែ​ចម្រើន​វ័យ​​ ពួក​គេ​តែង​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​ស្គាល់​ពី​រូប​រាង​ និង​ភាព​ជឿ​ជាក់​របស់​ខ្លួន​​ ហើយ​វា​ជា​រឿង​ធម្មតា​ចំពោះ​ក្មេង​ៗ​​ក្នុង​ការ​ជ្រើស​រើស​ពី​របៀប​តុប​តែង​ខ្លួន​របស់​គេ​ ដើម្បី​បញ្ជាក់​ពី​អត្ដ​ចរិក​ផ្ទាល់​ខ្លួន​​​​ដល់​​មនុស្ស​គ្រប់​គ្នា​បាន​​ឃើញ។ យើង​មិន​ចាំ​បាច់​ភ័យពេក​​​នោះ​ទេ​បើឃើញ​កូន​​ប្លែក​នោះ​។  អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ ប៉ាម៉ាក់មានកូន​អាយុចន្លោះ១-២ ឆ្នាំ គួរដឹង​តិចនិកចិញ្ចឹម​កូន​ទាំងនេះ ប៉ាៗមានកូនប្រុស ហាមធ្វើរឿងទាំងនេះបើមិនចង់ឲ្យកូនខ្លាច ឬអារម្មណ៍មិនល្អ ប៉ាម៉ាក់ចង់ដឹងថាអូនៗមានទេពកោសល្យលើអ្វីមួយ ត្រូវចេះសង្កេតបែបនេះ ២–ភាព​ឯករាជ្យ ការ​តុប​តែង​ខ្លួន​គឺ​ជា​មធ្យោយ​បាយ​មួយ​សម្រាប់​ឲ្យ​កូន​​បញ្ជាក់​ពី​ភាព​ជឿជាក់​របស់​ខ្លួន​។ របៀប​តុប​តែង​ខ្លួន​គឺ​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​ពួក​គេ​ជ្រើស​រើស​ដោយ​ខ្លួនឯង ស្រប​ពេល​ដែល​ពួក​គេ​មិន​អាច​សម្រេច​ចិត្ដ​ក្នុង​រឿង​កិច្ចការ​សាលា ​ឬ​វិន័យ​ក្នុង​ផ្ទះ​បាន​។ ប៉ាម៉ាក់​​មិន​គួរ​ប្រាប់​កូន​ឲ្យ​ពាក់នេះ ពាក់​នោះ​​តាមគ្រប់ពេល​​ទេ​ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជួយកូន​​ជ្រើស​រើស​អ្វី​ដែល​ស័ក្ដិសម​នឹង​កូន​​វិញ​​ទើប​ល្អ​​។  ៣–ភាព​មានៈ ពេល​ខ្លះ​កូន​យើង​​អាច​ចូល​ចិត្ដ​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ ដោយ​សារ​តែ​ពួក​គេ​ចង់​ផ្គើន​ប៉ាម៉ាក់​ មិត្ដ​ភក្ដិ​​ឬ​សង្គម​ក៏​ថា​បាន​។ ៤-របត់សង្គម របត់​សង្គម​គឺ​ជា​មូល​ហេតុ​មួយ​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​ស្លៀក​ពាក់​របស់​ក្មេង​ៗ។ បើយើង​​គិត​ឲ្យ​ដិត​ដល់​នោះ​នឹង​ដឹង​ថា​ពួក​គេ​ចូល​ចិត្ដ​ស្លៀក​ពាក់​ទៅ​តាម​ម៉ូត​ដែល​សង្គម​កំពុង​ពេញ​និយម។ លើស​ពី​នេះ​ទៀត​ពួក​គេ​និយម​ស្លៀក​ពាក់​តាម​គ្នីគ្នា​ និង​ស័ក្ដិ​​សម​នឹង​ឋានៈ​របស់​ខ្លួន។  ប៉ុន្ដែ​បើ​​​កូនយើង​​ស្លៀក​ពាក់​បែប​សិច​ស៊ី​​ដូច​មិត្ដ​​ភក្ដិ​​របស់​គេ​ខ្លាំង​ នោះជា​ពេល​ដែល​ម៉ាក់​​ប៉ា​ត្រូវចាំ​​ជួយ​កែ​តម្រូវហើយ​។  ៥– បុគ្គលល្បី ជន​ល្បី​ៗ​គឺ​ជា​អ្នក​និយម​ស្លៀក​ពាក់​ដេញ​តាម​សម័យ​ ដែល​ជះ​ឥទ្ធិពល​យ៉ាង​ធំ​លើ​យុវវ័យ។ ពួក​គេ​និយម​ស្លៀក​ពាក់​ទៅ​តាម​តារា​ក្នុង​ចិត្ត​ ​ដើម្បី​ឲ្យ​ដូច​ជា​ពួក​គេ​បេះ​បិត។ តារា​ល្បី​ៗ​ អ្នក​ចម្រៀង​ តារា​វ័យ​ក្មេង​ល្បី​ល្បាញ​និង​អ្នក​បង្ហាញ​ម៉ូត​ឲ្យ​ទស្សនាវដ្តី​​អាច​ធ្វើ​ឲ្យ​កូនយើង​​ចង់​ស្លៀក​ពាក់​ស្អាត​ៗ​ទៅ​តាម​ពួក​គេ​ហើយ​​បើ​កូន​​ចូល​ចិត្ត​តារា​បែប​ក្រុម​ៗ​ នោះ​គេ​នឹង​ប្រហែល​អាច​ស្លៀក​ពាក់​ឲ្យ​ដូច​តារា​ក្នុង​ចិត្ដ​គេ​។ ​ ៦–សម្ពាធពីមិត្តភក្តិ ប្រសិន​បើ​កូនយើង​​មិន​សូវ​ចេះ​តុប​តែង​ខ្លួន​ នោះ​វា​អាច​ធ្វើ​ក្មេង​ដទៃ​សើច​ចំអក​គេ​ព្រោះ​ថា​ក្មេង​ៗ​ជា​ច្រើន​ចូល​ចិត្ដ​ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់ ​ដោយ​សារ​តែហេតុនេះ ទើបកូន​យើង​​​មិន​ចង់​ឲ្យ​នរណា​សើច​ចំអក ​និង​មិន​រាប់​រក​ ក៏​កូន​យើង​ត្រូវជ្រើស​រើស​សម្លៀក​បំពាក់​តាម​បែប​ណា​មួយ​ដែរ​។


ការលូតលាស់វ័យជំទង់

ម៉ាក់ៗប៉ាៗជឿអត់ ថាមានកូន​ជួយឲ្យ​អាយុវែង?

បន្ទុក​ក្នុង​ការ​មាន​កូន​គឺ​ខ្លាំង​ណាស់​ ដែល​ឳពុក​ម្តាយ​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា​ពួក​គាត់​បាត់​បង់​​អស់​​សេរីភាព មិនដូចកាលនៅលីវ និង​ខ្លះគិតថា​ប្រហែលជា​ធ្វើឲ្យ​ខ្លួន​​មាន​អាយុ​ខ្លីផង​​ ​ដោយ​សារ​តែ​កូន​បង្កបញ្ហា​ច្រើន​​។​ ផ្ទុយ​ទៅ​វិញ​ ការ​សិក្សា​បាន​បង្ហាញ​ថា​អាយុ​កាល​របស់​មនុស្ស​ម្នាក់​ៗតាម​ពិត​ទៅ​ត្រូវ​បាន​បន្លាយ​ឲ្យ​វែង​ដោយ​សារ​តែ​ភាព​ជា​ឳ​ពុក​ម្តាយ​​នោះ​ឯង​។​ ប្រ​ការ​នេះ​​អាច​​នឹង​ស្តាប់​​ទៅ​គួរ​​ឲ្យ​ចង់​​សើច​សម្រាប់​ឳ​ពុក​ម្តាយ​ដែល​បាន​ជួប​ប្រទះ​ និង​ឆ្លង​កាត់រឿង​លំបាកច្រើន​​ ហើយ​នៅ​តែ​ស៊ូ​ទ្រាំ​ទ្រ​នឹង​បន្ទុក​នៃ​ការ​ចិញ្ចឹម​កូន​ទាំងលំបាក​ តែ​ការ​ពិត​នៅតែជាការពិត​​។​ ១- ការ​ស្រាវ​ជ្រាវ និង​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល វេជ្ជបណ្ឌិត​ Karin Modig នៃ​វិទ្យា​សា្ថន​ Karolinska ក្នុង​ប្រទេស​ស៊ុយអែត​បាន​ធ្វើ​ការ​សិក្សា​ដើម្បី​ស្វែង​រក​ចម្លើយ​ទៅ​នឹង​​សំណួរ​​ថា​តើ​​អ្នក​ជា​ឳពុក​ម្តាយ​​ពិត​ជា​​រស់​នៅ​បាន​កាន់​តែ​យូរ​ជាង​​មនុស្ស​នៅ​លីវ​មែន​ទេ​។​ ក្រោយ​ពី​វិភាគ​​មូល​ដ្ឋាន​​ទិន្ន​ន័យ​​នៃ​​ប្រជា​ជន​ស៊ុយ​អែត​​​ហើយ​ ​បាន​រក​ឃើញ​ថា​​​នៅ​ចន្លោះ​​ឆ្នាំ​១៩១១ និង​ឆ្នាំ​ ១៩២៥ បុរស​ដែល​មាន​កូន​អាច​រស់​នៅ​បាន​ពីរ​ឆ្នាំ​យូរ​ជាង​បុរស​ដែល​​គ្មាន​កូន​​។​ ចំណែក​ភាព​ខុស​គ្នា​នៅ​លើ​ស្ត្រី​គឺ​ ១​,៥ ​ឆ្នាំ​។​ ការ​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សាស្ត្រា​ចារ្យ​ Esben Agerbo និង​សហ​សេវិក​របស់​គាត់​។​ ពួ​ក​គាត់​សម្លឹង​មើល​ទៅ​ក្នុង​គូ​ស្វាមី​ភរិយា​គ្មាន​កូន​សរុប​ចំនួន​ ២១ ២៧៦ នាក់​ដែល​បាន​ទៅ​​​​គ្លីនិច​​​បង្ក​កំណើត​​សប្ប​និមិត្ត​នៅ​ឆ្នាំ​ ១៩៩៤ និង​នៅ​ត្រឹម​ឆ្នាំ​ ២០០៥ មាន​ស្ត្រី​ ៩៦ នាក់​ និង​បុរស​ ២២០​ នាក់​បាន​ស្លាប់​។ ចេញ​ពី​ការ​ស្រាវ​ជ្រាវ​នេះ​ គេ​​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា​ស្ត្រី​ដែល​គ្មាន​កូន​ទំនង​ឆាប់ស្លាប់ជាងស្រ្តីដែល​មានកូន​​ ហើយ​បុរស​ដែល​គ្មាន​កូនក៏​​ទំនង​ជាឆាប់​​ជាង​ពីរ​ដង​ធៀប​នឹង​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​កូន​។ អត្ថបទពាក់ព័ន្ធ៖ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ត្រូវ​ដឹង ក្មេង​ខ្វះជាតិ​ទឹក​មាន​អី​សម្គាល់? ហេតុផល​ ៥ យ៉ាង បង្កឲ្យ​មានអាការៈឈឺក្បាលពេលកំពុងធ្វើការងារ​ ​២- ហេតុ​ផល​នៅ​ពីក្រោយ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ